​សកម្មភាព​កែង​ឆេះ​ជង្គង់​​ហោះ​ថត​រឿង​​​ "Furious 7”​​ ​ពិត​ជា​ស្ដែង

  • 2015-03-23 16:13:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ជា​ស៊េរី​ដ៏​ល្បីល្បាញ​​រឿង "Furious 7” បាន​​​ចេញ​ trailer ​​រួច​ហើយ​នា​ពេល​កន្លង​មក​មុន​​​​នឹង​ចេញ​បញ្ចាំង​តាម​រោង​ភាពយន្ត​នៅ​ដើម​ខែ​មេសា​​ខាង​មុខ។ ​ក្រៅ​ពី​តួ​សម្ដែង​ហូលីវូដ​ល្បីៗ​យើង​ក៏​ដឹង​ដែរ​ថា ​ភាពយន្ត​វាយតប់​បាញ់​ប្រហារ​មួយ​នេះ​មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​អាស៊ី​យើង​គឺ ​Tony Jaa។ ​​

 
 

ថ្ងៃ​នេះ​​យើង​ទៅ​មើល​សកម្មភាព​ថត​សម្ដែង​របស់​គេ​ក្នុង​រឿង​នេះ​ថា​ ស្តែង ​និង​ចេញ​ពី​សមត្ថភាព​ប៉ុណ្ណា ​សូម​ចុច​ត្រង់​នេះ!

 

 

​ភាពយន្ត​នេះ​គឺ​ជា​ស្នាដៃ​ចុង​ក្រោយ​របស់​តារា​សម្ដែង​វ័យ ៤០​ឆ្នាំ Pual Walker ដែល​បាន​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។ ដោយ​សារ​ Pual បាន​ស្លាប់​មុន​ពេល​ថត​ចប់ បង​ប្អូន​ប្រុស​របស់​គេ​ពីរ​រូប​គឺ Caleb និង Cody បាន​ដើរ​តួ​ជំនួស​គេ​ដើម្បី​បញ្ចប់​ភាពយន្ត​នេះ៕

 

អាន៖ ជីវិត​ពិតច្រើនយ៉ាង ដែល​​អ្នក​មិន​ដឹង​ពី “កែង​ឆេះ​ជង្គង់​ហោះ”

អត្ថបទថ្មី