កោស​ខ្យល់​ពេល​ឈឺ ត្រឹម​ត្រូវ ​ឬ​យ៉ាង​ណា?

  • 2015-03-25 17:39:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ឈឺ ​ឬ ​មិន​ស្រួល​ខ្លួន ប្រជាជន​ខ្មែរ​ភាគ​ច្រើន​តែង​តែ​កោស​ខ្យល់ ហើយ​មិន​សូវ​ទៅ​ពិគ្រោះ​ជំងឺ​ជា​មួយ​គ្រូពេទ្យ​ទេ ដែល​វិធី​នេះ​ប្រជាជន​ខ្មែរ​មួយ​ចំនួន​បាន​អនុវត្ត​ត​ៗ​គ្នា សឹង​តែ​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ។

 

ដូច្នេះ តើ​ការ​កោស​ខ្យល់​ពេល​មាន​ជំងឺ​ជា​ការ​ត្រឹម​ត្រូវ​ឬ​ទេ?

 

លោក សាស្ត្រាចារ្យ គឹម អាង

 

 

ទាក់​ទិន​រឿង​នេះ ​ក្នុង​ឱកាស​សិក្ខាសាលា​ដែល​រៀប​ចំ​ដោយ​ក្រុមហ៊ុន​សា​ណូ​ហ្វី​ប្រចាំ​កម្ពុជា លោក សាស្ត្រាចារ្យ គឹម អាង សាស្ត្រាចារ្យ​ឯក​ទេស​រោគ​កុមារ​ នៅមន្ទីរពេទ្យ​កុមារ​ជាតិ និង​ជាសាស្រ្តាចារ្យបង្រៀននៅ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល និង​ ជា​អនុ​ប្រធាន​សមាគម​គ្រូពេទ្យ​កុមារ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ​បើ​តាម​ក្បួន​ពេទ្យ យើង​មិន​បាន​ណែ​នាំ​ទេ​នៅ​ពេល​មាន​ជំងឺ​ហើយ​តម្រូវ​ឲ្យ​កោស​ខ្យល់​នោះ។ វា​គ្រាន់​ជា​មធ្យោបាយ​មួយ​ដែល​អាច​ផ្ទេរ​ការ​ឈឺ​ចាប់​ពី​កន្លែង​មួយ​មក​កន្លែង​មួយ ប៉ុន្តែ ​នៅ​ក្នុង​ក្បួន​ព្យាបាល​ទូទៅ​មិន​មាន​ទេ។

 

លោក សាស្ត្រាចារ្យ បន្ថែម​ថា ការ​កោស​ខ្យល់​នៅ​ពេល​មាន​ជំងឺ​មិន​មែន​ជា​អ្វី​ដែល​យើង​បាន​ស្រាវជ្រាវ​ឃើញ​ថា​ មាន​ប្រសិទ្ធភាព​ឬ​ណែនាំ​ឲ្យ​ធ្វើ​នោះ​ទេ។ ម្ល៉ោះហើយ តាម​ក្បួន​ពេទ្យ មិន​ណែនាំ​ឲ្យ​ធ្វើ​ទេ៕

 

 រូបតំណាង

សូមទស្សនាវីដេអូខាងក្រោម

 

 

 

 

សូមអាន ថ្នាំ​ផ្ដាសាយ ​និង​ថ្នាំ​ងងុយ​គេង អាច​បង្កើន​ការ​ភ្លេច​ភ្លាំង​និង​វង្វេង​ស្មារតី អត្ថបទ៖ លឹម សុ​នា

អត្ថបទថ្មី