បម្រើកាហ្វេ ភេសជ្ជៈក្នុងកម្មវិធីអ្វីក៏ដោយ លោកអ្នកមិនបាច់ខ្វល់ចិត្តឲ្យតែមាន Pablo's
- 2015-03-27 16:36:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បម្រើកាហ្វេ ភេសជ្ជៈក្នុងកម្មវិធីអ្វីក៏ដោយ លោកអ្នកមិនបាច់ខ្វល់ចិត្តឲ្យតែមាន Pablo's
ចន្លោះមិនឃើញ
មានបទពិសោធន៍ក្នុងការធ្វើបដិសណ្ឋារកិច្ច ភេសជ្ជៈ និង Cocktail តាំងពីឆ្នាំ២០១០មក Pablo's Coffee Catering Services តែងផ្ដល់ជូនអតិថិជននូវសេវាកម្មពិបាករកគូប្រៀប ក្នុងកម្មវិធីគ្រប់ប្រភេទទាំងអស់ សម្រាប់លោកអ្នក។
សេវាកម្មរបស់ Pablo's ដែលបម្រើជូននូវ កាហ្វេ កាហ្វេអេចប្រេសូ គុណភាពកំពូលមកពីអ៉ីតាលី រួមនឹង ភេសជ្ជៈពេញនិយមជាច្រើនមុខ ទទួលការគាំទ្រពីអតិថិជនជាបន្តបន្ទាប់ តាមរយៈ ភាពអស់ទាស់របស់ខ្លួន។ សូម្បីតែមង្គលការអ្នកឧកញ៉ា គិតម៉េង ដែលត្របាញ់ទាញក្រសែភ្នែកសាធារណជន និងបណ្ដាសារព័ត៌មានដូចភ្លៀងរលឹមកន្លងទៅក្ដៅៗ ក៏បើកសិទ្ធិឲ្យ Pablo's បម្រើភ្ញៀវដ៏អធិកអធម ដោយរំលងចោលក្រុមហ៊ុនផ្សេងៗ ដែលល្បួងឱកាសខ្លាញ់នោះដែរ។
លោក អ៊ឹម ប្រណិតា អ្នកគ្រប់គ្រងទូទៅថា Pablo's Coffee Catering Services តែងផ្ដល់ជូននូវបដិសណ្ឋារកិច្ចដ៏គាប់ចិត្ត ទៅដល់ភ្ញៀវនៅគ្រប់កម្មវិធីដូចជា ជប់លៀង មង្គលការ ប្រជុំ សិក្ខាសាលា បុណ្យទាន គឺគ្រប់កម្មវិធីទាំងអស់។ ដូច្នេះបើរៀបចំកម្មវិធី លោកអ្នកពុំបាច់ខ្វល់ចិត្តថាខ្លាចបម្រើភ្ញៀវមិនដិតដល់ ឬខ្វះចន្លោះអីនោះទេ។ Pablo's នឹងបំពេញមុខក្នុងកម្មវិធីលោកអ្នកមិនឲ្យបារម្ភ ដោយផ្ដល់ជូនភ្ញៀវ នូវការបម្រើភេសជ្ជៈមិនឲ្យទើសចិត្ត។
ចំណុចពិសេសរបស់សេវាបដិសណ្ឋារកិច្ចភេសជ្ជៈ Pablo's ដែលផ្ដល់ទំនុកចិត្តដល់អតិថិជនរួមមាន
សេវាកម្មប្រកបដោយប្រសិទ្ធភាព៖ Pablo's ផ្ដល់ជូននូវការបម្រើភេសជ្ជៈរហ័សទាន់ចិត្ត និង ដិតដល់បំផុត។ «ដូចថាបើកម្មវិធីអីមួយ ពេលសម្រាកឬចប់ភ្លាមអីចឹង ភ្ញៀវនឹងបុកមកច្រើនខ្លាំង។ អីចឹងបើសេវាកម្មយើងមិនមាន ប្រសិទ្ធភាព អាហ្នឹងមិនអាចបម្រើទាន់ឬគ្រប់ភ្ញៀវទេ ចន្លោះភ្ញៀវខ្លះអត់អីញ៉ាំ តែ Pablo's យើងជំនាញប្រសិទ្ធភាពខាងហ្នឹង ភ្ញៀវយើងច្រើនយ៉ាងម៉េចក៏មិនបារម្ភ»។ គ្រប់បុគ្គលិកទាំងផ្នែក សេវាកម្ម និង Barista សុទ្ធតែឆ្លងកាត់ការបណ្ដុះបណ្ដាលប្រកបដោយជំនាញ គឺដើមឡើយយើងជួលអ្នកជំនាញការអូស្ត្រាលីមកបណ្ដុះបណ្ដាល»។ លោក ប្រណិតា ពន្យល់។
គុណភាព៖ ការហ្វេ Carraro លំដាប់លេខ១មកពីអ៉ីតាលី ត្រូវបានបម្រើជូនភ្ញៀវ ធ្វើឲ្យកាហ្វេមានក្លិនឈ្ងុយឆ្ងាញ់ពិសេស។ «បុគ្គលិកយើងគាត់មានជំនាញ និងបែងចែកការងារក្នុងសង្វាក់ផលិតកម្ម ដូចសង្វាក់ផលិតកម្មរោងចក្រអីចឹង។ ដូចថាអ្នកដាក់កាហ្វេដាក់កាហ្វេ ដាក់ទឹកកកដាក់ទឹកកក អ្នកលើកនេះដឹងតែលើកនេះ អ្នកលើកនោះដឹងតែលើកនោះ អ្នកណាធ្វើអីធ្វើហ្នឹង អីចឹងគុណភាពកាហ្វេ ភេសជ្ជៈ មួយកែវៗ គឺដូចគ្នា មិនធ្លាក់គុណភាពឬរសជាតិទេ»។
អនាម័យ៖ Pablo's គិតគូមិនរំលងឡើយពីកត្តាអនាម័យ ដែលធ្វើឲ្យភ្ញៀវទទួលបាននូវភេសជ្ជៈគួរឲ្យជឿជាក់ទាំងស្រុង។ លោក ប្រណិតា ប្រាប់ពីការធានារបស់សេវាកម្ម Pablo's៖ «ភ្ញៀវមុននឹងសម្រេចថាយកយើងឬអត់ យើងអញ្ជើញគាត់មកភ្លក់ មកសាកឲ្យអស់ចិត្តដល់ហាងរបស់យើងតែម្ដង ដើម្បីឲ្យគាត់មានទំនុកចិត្តលើផលិតផលយើង»។
ក្រៅពីចំណុចពិសេសៗខាងលើ Pablo's ក៏ផ្ដោតសំខាន់លើការកែច្នៃទាំងសម្ភារៈប្រើប្រាស់ក្នុងការផ្គត់ផ្គង់សេវាកម្មបម្រើភេសជ្ជៈនេះ ដូចជារទេះផ្ទុកសម្ភារៈក៏ងាយស្រួលនិងទាក់ទាញ។ Pablo's ក៏នឹងផ្ដោតលើការរចនាកែច្នៃគួរឲ្យទាក់ទាញបន្តទៀត ដើម្បីបន្តឈានមុខផ្នែកផ្គត់ផ្គង់សេវាបម្រើ ភេសជ្ជៈ និង Cocktail គ្រប់កម្មវិធីរបស់អតិថិជន។
លោកអ្នកដែលត្រូវការសេវាកម្មឥតខ្ចោះផ្នែកបម្រើ ភេសជ្ជៈ និង Cocktail ក្នុងកម្មវិធីគ្រប់យ៉ាង អាចទាក់ទង Pablo's ដែលមានអាសយដ្ឋាននៅក្រោយស្ថានីយទូរសទ្សន៍ប៉ុស្តិ៍អប្សរា ផ្ទះ លេខ៣៤០AB ផ្លូវ៣៧០ សង្កាត់បឹងកេងកង១ ឬទូរសព្ទលេខ ០៧៧ ៧២២ ៥៦៧។
នៅហាងរបស់ Pablo's ក៏តុបតែងយ៉ាងទាក់ទាញ សម្រាប់អតិថិជន យុវវ័យ ទៅអង្គុយជជែក និងញ៉ាំកាហ្វេគុណភាពល្អ ក្នុងតម្លៃប្រកួតប្រជែងបំផុត ធៀបហាងកាហ្វេទំនើបលើទីផ្សារ៕
អត្ថបទ៖ ប៉ែន សុផាន់ណា