ប្លែក! សិល្បៈ​តុបតែងខ្លួន​តាម​បែប​តុក្កតា​ជប៉ុន​ពី​យុវតី ទិដ្ឋកា

  • 2015-03-28 23:12:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បៈ​តុបតែង​ខ្លួន​តាម​បែប​តុក្កតា​ជប៉ុន​ប្លែកៗ ភាគ​ច្រើន​គេ​ហៅ​ថា ( Cos-Play) គឺ​មិន​ទាន់​ពេញ​និយម​ច្រើន​នៅ​ក្នុង​ប្រទេស​ខ្មែរ​ ប៉ុន្តែ​វា​កំពុង​ពេញ​និយម​នៅ​ប្រទេស​ជប៉ុន ។ ថ្ងៃ​នេះ​យុវតី ទិដ្ឋកា ជា​សិស្ស​ថ្នាក់​ទី១២ នៅ​វិទ្យាល័យ​ជា​ស៊ីម សន្ធរម៉ុក ចូល​ខ្លួន​មក​បង្ហាញ​ពី​ការ​តុបតែង​ខ្លួន និង ​Make up ដោយ​ខ្លួន​ឯង​ផ្ទាល់​តាម​បែប​តុក្កតា​ជប៉ុន យ៉ាង​ស្រស់​ស្អាត។

 

ទិដ្ឋកា ប្រាប់​ Sabay ថា ពី​ដំបូង​ប្អូន​ស្រី​គ្រាន់​តែ​ចូល​ចិត្ត​ប្រភេទ​តុក្កតា​ជប៉ុន ​ព្រោះ​វា​ស្អាត​ហើយ​គួរ​ឲ្យ​ស្រលាញ់​។

ប្អូន​ស្រី​បន្ត​ថា មើល​ឃើញ​វា​យូរៗ​ទៅ​ក៏​បែក​គំនិត​ចង់​ធ្វើ​ខ្លួន​ឲ្យ​ដូច​តែ​ម្ដង​ទាំង​ការ Make up ពាក់សក់ សំលៀកបំពាក់ ស្បែក​ជើង គឺ​ឲ្យ​ដូច​រូប​តុក្កតា​ទាំងអស់។

 

ម្យ៉ាង​វិញ​ទៀត​ការ​ចេះ​តុបតែង​ខ្លួន​បែប​នេះ​មិន​មែន​ចេះ​តែ​ធ្វើ​ឥត​ប្រយោជន៍​ទេ នៅ​ពេល​មាន​កម្មវិធី​នៅ​តាម​សាលា​ម្ដងៗ ឫ​កម្មវិធី​តាម​សាធារណៈ​នានា​ក៏​អាច​តែង​ខ្លួន​បែប​នេះ​ដើម្បី​រៃអង្គាស​​ថវិកា​ជូន​ដល់​កុមារ​កំព្រា​នានា ទាំងអស់​នេះ​ជា​អ្វី​ដែល ទិដ្ឋកា ប្រាប់​ Sabay ។

 

អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​គឺ​អាច​ធ្វើ​ឲ្យ​ប្អូនស្រី​ចេះ​ Make up​ដោយ​ខ្លួនឯង​ដើម្បី​ចូល​រួម​កម្មវិធី​ផ្សេងៗ​ទៀត​ដែល​មិន​ចាំ​បាច់​ចំណាយ​ប្រាក់​ទៅ​ហាង(Salon) ។

 

តោះ! កុំ​បង្អង់​យូរ​ទៅ​មើល​ការ​បង្ហាញ​របស់​ប្អូន​ស្រី​ខាង​ក្រោម៖​​

 

 

 

សូម​មើល​វីដេអូ​ពី​ការ តុបតែង​ខ្លួន របស់​ប្អូន​ស្រី ខាង​ក្រោម៖

  អត្ថបទ៖ ឡាយ សុខអូន