មូលហេតុ ដែលអ្នកមិនអាចបំភ្លេចស្នេហ៍ដំបូងបាន
- 2015-03-29 20:28:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុ ដែលអ្នកមិនអាចបំភ្លេចស្នេហ៍ដំបូងបាន
ចន្លោះមិនឃើញ
ហេតុអ្វីបានជាស្នេហ៍ដំបូង ធ្វើឲ្យមនុស្សម្នាក់មិនអាចបំភ្លេចបាន? ស្នេហ៍ដំបូង គឺជាស្នេហាដ៏បរិសុទ្ធ ដែលកើតឡើងដោយក្ដីស្រលាញ់ពិតៗ។ ទោះបីជា អ្នកព្យាយាមខ្លាំងកម្រិតណា ក៏អ្នកនៅតែមិនអាចហាមចិត្ត ឲ្យឈប់នឹកដល់គូស្នេហ៍ដំបូងរបស់អ្នកបានដដែល។
ដូច្នេះចង់ដឹងថា ហេតុអ្វីបានជាស្នេហាដំបូងមានឥទ្ធិពលខ្លាំងដល់កម្រិតនេះ សូមមើលចំណុចមួយចំនួនដូចខាងក្រោម៖
១. បទពិសោធន៍លើកដំបូង (កាន់ដៃ ឱប ថ្នាក់ថ្នម និងថើប...)៖
អ្វីក៏ដោយ ឲ្យតែជាលើកដំបូងនោះ អ្នកនឹងចងចាំបានយូរ ឬអាចចងចាំបានរហូត ជាពិសេសនៅពេលដែលអ្នក បានសាងអនុស្សាវរីយផ្អែមល្ហែមជាមួយគូស្នេហ៍ដំបូងរបស់អ្នកដូចជា ការកាន់ដៃគ្នា ឱបថើប ឬអ្វីផ្សេងៗទៀត អ្នកនឹងចងចាំទុកយ៉ាងជ្រៅក្នុងក្រអៅបេះដូង។
២. ស្នេហ៍ដំបូងពិសេស ព្រោះបរិសុទ្ធ៖
ស្នេហ៍ដំបូង គឺជាស្នេហាបរិសុទ្ធ ដែលកើតឡើងដោយចិត្ត នឹងចិត្ត ដោយការស្រលាញ់ពិតៗ និងមិនមែនស្រលាញ់ គ្រាន់ចង់បានអ្វីមួយពីគេឡើយ។
៣. ស្នេហ៍ដំបូង មានឥទ្ធិពល ព្រោះគេធ្វើឲ្យអ្នកប្រច័ណ្ឌមិនដឹងខ្លួន៖
ឧទាហរណ៍៖ ពេលគូស្នេហ៍ដំបូងរបស់អ្នក នៅក្បែរអ្នកផ្សេង ឬស្និតស្នាលជាមួយអ្នកដទៃ អ្នកនឹងប្រច័ណ្ឌខឹងភ្លាមៗ និងមានអារម្មណ៍អន់ចិត្តខ្លាំង។
៤. ព្រោះអ្នកធ្លាប់ផ្ដល់ក្ដីសង្ឃឹម ក្ដីស្រមៃទាំងអស់ ដល់ស្នេហ៍ដំបូងនេះ៖
នៅពេលប្រុសស្រី ស្រលាញ់គ្នាលើកដំបូងដូចគ្នា ពួកគេតែងជឿជាក់ថាស្នេហាពួកគេ គឺជាស្នេហាអមតរបស់ពួកគេ ដោយដាក់ក្ដីសង្ឃឹមគ្រប់យ៉ាងទាំងអស់ ដល់ក្ដីស្នេហ៍នោះ។
៥. ពេលដែលអ្នកជឿថា ជាស្នេហាឥតខ្ចោះ៖
ពេលស្រលាញ់គ្នាខ្លាំង អ្នកតែងមានអារម្មណ៍ថា វាជាពេលវេលាដ៏មានន័យបំផុតក្នុងជីវិត និងតែងគិតថាស្នេហារបស់អ្នកជាស្នេហាឥតខ្ចោះ និងស្រលាញ់គ្នាស្មោះស្ម័គ្រជានិច្ច។
៦. អារម្មណ៍ងប់ងុលខ្លាំង និងរីករាយបំផុត៖
អារម្មណ៍ពេលមានស្នេហាដំបូង ពិតជាផ្អែមល្ហែម និងស្រស់ស្រាយក្នុងអារម្មណ៍ជានិច្ច។ ពេលអ្នកបានជជែកជាមួយគេ ឬបាននៅក្បែរខ្លួនគេ គិតថាជីវិតខ្លួនឯង ពិតជាមានន័យណាស់ និងកក់ក្ដៅបំផុត។
៧. សេចក្ដីខូចចិត្តស្នេហាលើកដំបូង៖
ជាចុងក្រោយ ក្រៅពីអនុស្សាវរីយ៍ល្អៗជាច្រើន ការស្រលាញ់ ការយកចិត្តទុកដាក់ ការផ្ដល់ក្ដីសង្ឃឹម កន្លងផុតទៅ ស្នេហារបស់អ្នកក៏ដល់ទីបញ្ចប់ត្រង់ចំណុចណាមួយ ដូច្នេះការខូចចិត្តជាលើកដំបូងនេះ វាក៏ធ្វើឲ្យអ្នកមិនអាចបំភ្លេចបានដែរ៕
ចុះប្រិយមិត្តវិញ យល់ស្របតាមចំណុចខាងលើនេះ ឬមានអ្វីចង់បន្ថែមដែរទេ?
ចុចអាន៖ រឿង១២យ៉ាង អ្នកនិងគូស្នេហ៍របស់អ្នកធ្វើរួមគ្នា និងអាចចងចាំរហូត
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Princesswithapen