​រឿង​១២​យ៉ាង​ អ្នក​និង​​គូស្នេហ៍​​របស់​អ្នក​ធ្វើ​រួម​គ្នា ​​​និង​​អាច​ចងចាំ​​រហូត​

  • 2015-03-21 22:06:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​អ្នក​​ចាប់​ផ្ដើម​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នរណា​ម្នាក់ អ្នក​តែង​តែ​ចង់​ចំណាយ​វេលា​ឲ្យ​បាន​ច្រើន​ ដើម្បី​បាន​នៅ​ក្បែរ​ខ្លួន​របស់​គេ។ យ៉ាង​ណា​មិញ សកម្មភាព​​ជា​ច្រើន​ ដែល​អ្នក​ និង​គូស្នេហ៍​របស់​អ្នក​​ធ្លាប់​សាង​រួម​គ្នា​ជា​ច្រើន​នោះ តែង​តែ​មាន​អនុស្សាវរីយ៍​មួយ​ចំនួន​ល្អ​បំផុត ដែល​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​​មិន​ងាយ​នឹង​បំភ្លេច​បាន ហើយ​ពេល​ខ្លះ​អាច​នឹក​ឃើញ​ញញឹម​ម្នាក់​ឯក​ក៏​អាច​​ថា​បាន។

 

 

​ខាង​ក្រោម​នេះ គឺ​ជា​​រឿង​​រ៉ូមែនទិក​ទាំង​១២​យ៉ាង ដែល​អ្នក​​នឹង​ចងចាំ​ទុក​ក្នុង​ចិត្ត​ជានិច្ច ទោះ​បី​ជា​អ្នក​និង​ដៃគូ​របស់​អ្នក​បែក​បាក់​គ្នា​ហើយ​ ឬ​កំពុង​តែ​ស្រលាញ់​គ្នា​​យ៉ាង​ណា​ក៏​ដោយ៖

 

១. ស្នាម​ថើប​ដំបូង

 

 

២. នៅ​ពេល​ដែល​អ្នក​ដឹង​ ជា​លើក​ដំបូង​ថា អ្នក​លង់​ស្រលាញ់​គេ​ហើយ

 

 

៣. ពេល​​គូ​ស្នេហ៍​របស់​អ្នក​ ជូន​កាដូ​ពិសេស​អ្វី​ម្យ៉ាង​ដល់​អ្នក​លើក​ដំបូង

 

 

៤. ពេល​គេ​បញ្ចេញ​កាយ​វិការ​ថា អ្នក​ពិត​ជា​​មាន​តម្លៃ​បំផុត​ក្នុង​ជីវិត​របស់​គេ​លើក​ដំបូង

 

 

៥. ពេល​គេ​ណែនាំ​​មិត្តភ័ក្ដិ​របស់​គេ ថា​អ្នក​ជា​គូស្នេហ៍​របស់​គេ​លើក​ដំបូង

 

 

៦. ការ​ធ្វើ​ដំណើរ​កម្សាន្ត​តែ​២នាក់​លើក​ដំបូង

 

 

៧. ពេល​អ្នក​និង​គេ​ជជែក​គ្នា និង​បង្ហាញ​អារម្មណ៍​ល្អ​ៗ​ជាមួយ​គ្នា​ពេញ​១​យប់​លើក​ដំបូង

 

 

៨. ពេល​គេ​ប្រាប់​ថា គេ​ចង់​ថែរក្សា​សេចក្ដី​ស្នេហា​ឲ្យ​បាន​យូរអង្វែង​បំផុត​លើក​ដំបូង

 

 

៩. ពេល​អ្នក​ចំណាយ​ពេល​១​ថ្ងៃ​ពេញ ​ធ្វើ​អ្វី​មួយ​រួម​គ្នា​លើក​ដំបូង

 

 

១០. ​​ ​​ពេល​អ្នក​និង​គេ​ ធ្វើ​រឿង​​ឆ្កួត​ៗ​រួម​គ្នា​​នៅ​មុខ​​​អ្នក​ផ្សេង​​​លើក​ដំបូង

 

 

១១. ពេល​​អ្នក​សម្លឹង​មើល​គេ​មិន​ចង់​ដាក់​ភ្នែក​​​លើក​ដំបូង

 

 

​១២. ពេល​អ្នក​ភ្ញាក់​ពី​គេង​ឡើង​ក្បែរ​គេ​ និង​មាន​អារម្មណ៍​ត្រូវ​ការ​គេ​ខ្លាំង​លើក​ដំបូង

 

 

​ចុះ​ប្រិយ​មិត្ត មាន​អ្វី​បន្ថែម​ពី​ចំណុច​ខាង​លើ​នេះ​ដែរ​ទេ?

 

ចុចអាន៖ ៣​ចំណុច​សំខាន់ នារី​មិន​គួរ​ធ្វើ​ពេល​មាន​ស្នេហា​ថ្មីថ្មោង​

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ Storypick