៣ចំណុចសំខាន់ នារីមិនគួរធ្វើពេលមានស្នេហាថ្មីថ្មោង
- 2015-03-20 21:06:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ចំណុចសំខាន់ នារីមិនគួរធ្វើពេលមានស្នេហាថ្មីថ្មោង
ចន្លោះមិនឃើញ
សម្រាប់ការចាប់ផ្ដើមទំនាក់ទំនងជាសង្សារដំបូងៗ គឺជារឿងដែលរំភើបបំផុត ព្រោះវាជាដំណាក់កាលបង្ហាញថាអ្នកបានទទួលមនុស្សយល់ចិត្តម្នាក់មកទុកក្នុងបេះដូង ដែលគេនោះខុសពីមិត្តភក្តិធម្មតា។
ក្នុងដំណាក់កាលនេះ អ្វីៗអាចនឹងផុយស្រួយបើអ្នកមិនចេះរក្សាវាឱ្យបានល្អ។ មិត្តនារីមួយចំនួនមិនបានចាប់អារម្មណ៍ទេថា ទង្វើដែលនាងធ្វើអាចជួយឱ្យចំណងស្នេហ៍នោះកាន់តែរឹងមាំ ហើយក៏អាចបំផ្លាញស្នេហារបស់នាងដោយមិនដឹងខ្លួនដែរ។ ខាងក្រោមនេះ គឺជាចំណុចដែលនារីយើងមិនគួរធ្វើចំពោះគូស្នេហ៍ដែលទើបតែស្រលាញ់គ្នាថ្មីថ្មោង៖
១. ទាមទារឱ្យបុរសជាគូស្នេហ៍ធ្វើអ្វីតាមចិត្តរបស់អ្នកគ្រប់ពេល៖
វាជាធម្មជាតិរបស់នារីទៅហើយដែលថាចង់ឱ្យអ្នកដែលខ្លួនស្រលាញ់ចេះយកចិត្ត និងធ្វើតាមអ្វីដែលនាងចង់បាន។ ប៉ុន្តែសម្រាប់ការចាប់ផ្ដើមដំបូង អ្នកមិនគួរបញ្ចេញឫកពាបែបនេះដាក់គេទេ ព្រោះគេអាចគិតថាអ្នកជាមនុស្សដែលចូលចិត្តបង្គាប់បញ្ជាជ្រុលពេក ឬមិនយល់ពីដៃគូ។
២. រំអុកចង់ទៅជួបគ្រួសារ ឬមិត្តភក្តិគេ៖
ដំណាក់កាលដំបូង ទោះបីគេបង្ហាញថាគេស្រលាញ់អ្នកខ្លាំងស្ទើរលេបក៏ដោយ មិត្តនារីមិនគួរបង្ហាញអាការចង់ឱ្យគេនាំអ្នកទៅណែនាំឱ្យគ្រួសារ សាច់ញាតិ ឬសូម្បីតែមិត្តភក្តិជិតស្និទ្ធរបស់គេស្គាល់ឡើយ។ កាយវិការបែបនេះ អាចឱ្យគេវាយតម្លៃថាអ្នកជាមនុស្សចង់ចេញមុខមាត់ ឬអាចគិតថាអ្នកចង់តោងគេផងក៏ថាបាន។ ចាំដល់ពេលស្គាល់គ្នា យល់ចិត្តគ្នាជាងនេះ ហើយគេមានចេតនានាំអ្នកទៅដោយខ្លួនឯងទើបមានតម្លៃ។
៣. ប្រចែប្រចណ្ឌច្រើន៖
អារម្មណ៍ប្រចណ្ឌ នារីណាក៏មានដែរសម្រាប់អ្នកដែលខ្លួនស្រលាញ់ តែបើទើបតែសេពគប់គ្នា មិត្តនារីមិនគួរបង្ហាញហួសហេតុពេកទេ ព្រោះវានឹងនាំឱ្យគេមានអារម្មណ៍ធុញទ្រាន់នឹងអ្នក។ កុំធ្វើឱ្យគេគិតថា មិនទាន់ដឹងអីផង អ្នកចង់បិទសិទ្ធិសេរីភាពគេទៅហើយ គ្រាន់តែចាប់ផ្ដើមស្នេហាមួយរយៈខ្លីសោះនោះ។
ចុះមិត្តនារីដែលធ្លាប់មានបទពិសោធន៍រឿងស្នេហា មានអ្វីចង់ចែករំលែកទេ?
ចុចអាន សញ្ញា៧យ៉ាងបញ្ជាក់ថាមិត្តស្រីពិតជាស្រលាញ់អ្នកស្មោះមែន ដោយ៖ សរ សុគន្ធី