ចង់ដឹងតួ "ស្រីមោឃៗ" ម្នាក់នេះជានរណាមែនទេ?
- 2015-03-30 21:13:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ដឹងតួ "ស្រីមោឃៗ" ម្នាក់នេះជានរណាមែនទេ?
ចន្លោះមិនឃើញ
រំលងជិត១ឆ្នាំហើយដែលបទចម្រៀង "ស្រីមោឃៗម្នាក់នេះក៏ចេះស្រលាញ់បងដែរ” ទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ទន្ទឹមនឹងនេះ យុវវ័យនៅក្នុងបណ្ដាញសង្គមហ្វ៊េសប៊ុកចង់ដឹងថាតួស្រីមោឃៗនោះជានរណា?
ពិសី ថតរូបលើកទឹកចិត្តក្រុមបាល់ទាត់ជម្រើសជាតិប្រកួតជាមួយក្រុមម៉ាកាវកន្លងមក
ឆ្លងកាត់បទសម្ភាសន៍ជាមួយក្រុមការងារ Sabay តាមទូរសព្ទកាលពីពេលថ្មីៗ បានឲ្យដឹងថា តួស្រីរូបនេះឈ្មោះ តក់ ពិសី មានស្រុកកំណើតនៅរាជធានីភ្នំពេញសព្វថ្ងៃរៀន ជំនាញធនាគារនិងហិរញ្ញវត្ថុ និងអក្សរសាស្ត្រអង់គ្លេសនៅសកលវិទ្យាល័យវេស្ទើន។ យ៉ាងណាក៏ដោយ និស្ស័យស្រឡាញ់សិល្បៈ នាងមានតាំងតែពីតូចៗ។
និយាយទាក់ទងទៅនឹងការថតវីដេអូចម្រៀង "ស្រីមោឃៗម្នាក់នេះក៏ស្រលាញ់បងដែរ" ពិសី ប្រាប់ថា "ពីដំបូងឡើយពួកខ្ញុំជាពួកស្ម័គ្រចិត្តរបស់សាលា PPIU ឲ្យតែមានកម្មវិធីអី ទាក់ទងនឹងការថតឫសម្ដែងអីមួយ គឺក្រុមពួកខ្ញុំជាអ្នកធ្វើណាបង ហើយដោយមានគាំទ្រពីមិត្តភ័ក្ដិ ក្រុមពួកខ្ញុំក៏បានសម្រេចចិត្តថតMVហ្នឹង ដែល MV ដំបូងគឺបទ ស្រលាញ់ស្រីមោឃៗ»។
ពិសី បានបញ្ជាក់ថា MV "ស្រលាញ់ស្រីមោឃៗ" គឺជាបទដំបូង ហើយមិនសូវទទួលបានគាំទ្រខ្លាំងប៉ុន្មានទេ ព្រោះនៅមានកន្លែងឆ្គងៗជាច្រើន ណាមួយគឺជាការថតដំបូងទៀត។ ចំណែកឯបទ "ស្រីមោឃៗម្នាក់នេះក៏ចេះស្រលាញ់បងដែរ" ទទួលបានការគាំទ្រច្រើនជាងមុនជាពិសេសអ្នកគាំទ្រនៅក្នុងបណ្ដាញសង្គមហ្វ៊េសប៊ុកតែងតែសរសើរថានាង សម្ដែងបានល្អ ធ្វើមោឃៗបានសម ប៉ុន្តែក៏មានការរិះគន់ ខ្លះៗដែរ។
"ខ្ញុំពិតជាសប្បាយចិត្តណាស់បង ព្រោះវាជាបំណងរបស់ខ្ញុំតាំងពីតូចមកម៉្លេះហើយឥឡូវនេះមានគេស្គាល់ច្រើន ហើយក៏មានបណ្តាផលិតកម្មមួយចំនួនហៅប្អូនទៅថតដែរ”។ ពិសី ថ្លែង។
ក្រៅពីថតវីដេអូចម្រៀងខាងលើ បច្ចុប្បន្ន តក់ ពិសី ឬ Pisey Sakura Real នាងបានថតស្ប៉តជាច្រើនដូចជាស្ប៉តរបស់ Ingenious Colorថតស្ប៉តតួរងនៃ Tablet Singtech,ស្ប៉ត Glinter Soft Drinks និងស្ប៉តអប់រំរបស់ Ranong Tea នៅខេត្តសៀមរាបជាដើម។
បើទោះអ្វីៗកំពុងដំណើរការល្អ ប៉ុន្តែយុវតីវ័យវ័យ ២១រូបនេះ បង្ហើបថា អ្វីដែលនាងបានគិតស្រមើស្រមៃតទៅថ្ងៃមុខ ប្រហែលជាមិនបានសម្រេចទេ ព្រោះតែម្ដាយរបស់នាងមិនសូវពេញចិត្តឡើយ។ ចំពោះហេតុផល ពិសី ប្រាប់ហេតុផលថា៖ កត្តាទី១ នាងជាស្រី ខ្លាចគេថាមិនល្អ ទី២ មានឈុតស្នេហាដែលម្ដាយមិនចូលចិត្ត និងទី៣ ការថតឈុតខ្លះមានទីតាំងនៅឆ្ងាយ ដូចជានៅតាមខេត្តជាដើម ម្ដាយក៏មិនចង់ឲ្យទៅដែរ។
យ៉ាងណាក៏ដោយ ពិសី បានប្រាប់ថាទោះបីជាម៉ាក់មានការឃាត់ឃាំងដូច្នេះក្ដី ក៏នាងមិនបោះបង់ចោលទាំងស្រុងដែរ ក្នុងនោះ បើសិនជាមានស៉្បតដែលត្រូវថតនៅភ្នំពេញ ហើយចំពេលដែលនាងទំនេរពីការសិក្សានាងនឹងថត៕
អត្ថបទ៖ ពិតជាឡូយ! សុភាពនារីស្រស់សោភាត្រៀមខ្លួនគាំទ្រក្រុមជម្រើសជាតិថ្ងៃស្អែក
អត្ថបទ៖ ថា ម៉ាលីដា