​iPhone 6/6 Plus កាមេរ៉ា​ 8MP តែ​ថត​ច្បាស់​ជាង HTC One M9 កាមេរ៉ា 20MP ទៅ​ទៀត​

  • 2015-04-05 16:41:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​មាន​ការ​ប្រៀបធៀប​មិន​តិច​ទេ អំពី​កាមេរ៉ា​ iPhone 6/6 Plus និង​កំពូល Smartphone ដទៃ​​ដូចជា Samsung ជា​ដើម។ ចំណែក​ឯ​ពេល​នេះ​ទៅ​មើល​ការ​ប្រៀបធៀប​រូបថត​ ដែល​ថត​ដោយ iPhone 6/6 Plus​ និង HTC One M9 វិញ​ម្ដង​ ថា​តើ​កាមេរ៉ា​ Smartphone មួយ​ណា​ខ្លាំង​ជាង​មួយ​ណា?

 

 

*បញ្ជាក់៖ រូប​ថត​ទាំង​អស់​នេះ សុទ្ធ​តែ​ត្រូវ​បាន​ថត​ដោយ​ប្រើ​មុខងារ Default Settings របស់​កាមេរ៉ា​ មិន​ប្រើ​ Flash និង​មិន​ប្រើ​មុខងារ​ដើម្បី​​កែ​រូប (Edit)​ នោះ​ឡើយ។

 

រូបថត​នៅ​ខាង​ក្រៅ​ (Outdoor)៖ 

 

 iPhone 6 Plus

HTC One M9

iPhone 6 Plus

HTC One M9

iPhone 6 Plus

HTC One M9

 

រូបថត​នៅ​ទីងងឹត (low light)៖ 

iPhone 6 Plus

HTC One M9

iPhone 6 Plus

HTC One M9

iPhone 6

HTC One M9

iPhone 6

HTC One M9

 

ត្បិត​តែ​ iPhone 6/6 Plus មាន​កាមេរ៉ា 8MP ក៏​ពិត​មែន​ តែ​បើ​​តាម​គុណភាព​រូបភាព​ ដែល​បាន​ប្រៀបធៀប​ខាង​លើ​ បញ្ជាក់​ថា Smartphone ស៊េរី​ថ្មី​ទាំង​ពីរ​ម៉ូដែល​របស់ Apple ពិត​ជា​អាច​ថត​រូប​បាន​​ស្អាត​និង​ច្បាស់ ជាង HTC One M9 មាន​កាមេរ៉ា​ទំហំ​ 20MP ទៅ​ទៀត។ ចំពោះ​រូប​ថត​​ខ្លះ​នៅ​ខាង​ក្រៅ (Outdoor) របស់ HTC One M9 ហាក់​ដូចជា​មាន​ពណ៌​សស្លែត​ជាង iPhone 6/6 Plus រី​ឯ​នៅ​ទី​ងងឹត (Low Light)​​ iPhone 6/6 Plus អាច​ផ្តិត​យក​រូបភាព​បាន​ច្បាស់​និង​​មាន​ពណ៌​ធម្មជាតិ​៕

 

អាន៖ រូប​​ប៉ុន្មាន​សន្លឹក​​នេះ​បញ្ជាក់​ថា​ Galaxy S6 Edge ខ្លាំង​ជាង iPhone 6 Plus

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ redmondpiebusinessinsider

អត្ថបទថ្មី