អ្នក​ជំនាញ​ផាត់​មុខ​បង្ហាញ​ពី​របៀប​ប្រើ​ប្រាស់​ជក់​ឲ្យ​ត្រឹម​ត្រូវ​ ពេល​ Make up

  • 2015-04-06 21:12:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន​ៗ Sabay ធ្លាប់​បាន​បង្ហាញ​ម្ដង​រួច​មក​ហើយ​ពី​អ្នក​ជំនាញ​ Make up ណាកែវ អាំផា ពី​ការ ​Make up ចូល​រួម​ពិធី​ផ្សេងៗ ប្រភេទ​ Make up តាម​បែប​ធម្មជាតិ និង​បែប ​Sexy ។

 

លើកនេះ Sabay សូម​​បង្ហាញ​ពី​របៀប​ប្រើ​ប្រាស់​ជក់​ផាត់​មុខ​​តាម​មុខងារ​របស់​ជក់ និង​ប្រើ​តាម​ដំណាក់​កាល​ពី​អ្នក​ជំនាញ ណាកែវ អាំផា ។

 

មុន​ពេល​ផាត់​មុខ

 

មិត្តៗយុវវ័យ​មួយ​ចំនួន​ប្រាកដ​ណាស់​ពិត​ជា​ចេះ​ Make up ខ្លួន​ឯង​ហើយ ​តែ​មួយ​ចំនួន​ធំ​ក៏​នៅ​មិន​ទាន់​ចេះ​ប្រើ​ប្រាស់​ជក់​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​មុខ​ងារ​របស់​ជក់​បាន​អស់​នោះ​ទេ។

 

បើ​តាម​អ្នក​ជំនាញ​រូប​នេះ​បាន​ប្រាប់ថា​ ជក់​ Make up មាន​ច្រើន​ប្រភេទ​​រហូត​ដល់​ទៅ​ជិត​៣០ ប្រភេទ​ឯណោះ តែ​អាស្រ័យ​ទៅ​លើ​អ្នក​ប្រើប្រាស់​ចេះ​ប្រើ ឬ​ក៏​អត់​តែ​ប៉ុណ្ណោះ!

 

ដោយ​ឡែក អាំផា ជ្រើសរើស​យក​ត្រឹម​​តែ ១៤​ប្រភេទ​តែ​ប៉ុណ្ណោះ​សម្រាប់​យក​មក​បង្ហាញ​ពី​មុខងារ​របស់​ជក់ និង​វិធី ​Make up មុខ​តាម​បែប​ធម្មជាតិ​អាច​ចូល​រួម​បាន​គ្រប់​កម្មវិធី​ផ្សេងៗ​ថែម​ទៀត​ផង។

 

 ក្រោយ​ពេល​ផាត់​មុខ​រួច

 

តោះ! កុំ​ឲ្យ​ខាត​ពេល​យូរ​ សូម​មើល​វីដេអូ​អ្នក​ជំនាញ​ផាត់មុខ​របស់​យើង​ទាំងអស់​គ្នា៖

 

 

https://www.youtube.com/watch?v=ZtawW3xwKJ8

 

 

ចង់​មើល​ពី​វិធី Make up ផ្សេង​ទៀត​សូម​ចុច​ទី​នេះ...

 

ចង់​មើល​ម៉ូដ​របស់ Sabay ផ្សេងៗ​ទៀត សូម​ចុច​ទីនេះ...

 

អត្ថបទ៖ សុខ​អូន