Di Natale៖ Sanchez របស់កាំភ្លើងធំ ល្អជាង Neymar
- 2015-04-09 21:29:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Di Natale៖ Sanchez របស់កាំភ្លើងធំ ល្អជាង Neymar
ចន្លោះមិនឃើញ
អតីតខ្សែប្រយុទ្ធជម្រើសជាតិអ៊ីតាលី Antonio Di Natale ដែលធ្លាប់ជាមិត្តរួមក្រុមជាមួយ Alexis Sanchez នៅក្រុម Udinese នោះ បានលើកឡើងថា Super Star របស់កាំភ្លើងធំ Arsenal (Sanchez) ល្អជាង Neymar របស់ក្រុម FC Barcelona។
Antonio Di Natale និង Alexis Sanchez កាលលេងនៅក្រុម Udinese ជាមួយគ្នា
Di Natale ដែលធ្លាប់បង្ហាញខ្លួនចូលលេងឲ្យក្រុមជម្រើសជាតិអ៊ីតាលី បាន៤២ប្រកួត នៅចន្លោះឆ្នាំ២០០២-២០១២ ធ្លាប់លេងចាប់ដៃគូគ្នាជាមួយ Sanchez នៅក្រុម Udinese របស់អ៊ីតាលីរយៈពេល៥ឆ្នាំ មុននឹងកីឡាករជម្រើសជាតិឈីលី Sanchez ចាកចេញទៅចូលរួមជាមួយ Barcelona នៅឆ្នាំ២០១១។
ប្រធានក្រុម Udinese វ័យ៣៧ឆ្នាំរូបនេះ បានប្រាប់ដល់គេហទំព័រ Arsenal ថា៖ "Sanchez គឺជាដៃគូដ៏ល្អបំផុត ដែលខ្ញុំធ្លាប់លេងជាមួយ ក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំធ្លាប់លេងជាមួយកីឡាករល្អៗជាច្រើន ប៉ុន្តែគាត់គឺល្អបំផុត"។
នៅពេលដែលអ្នកសារព័ត៌មានសួរ ពីការប្រៀបធៀបរវាង Sanchez និង Neymar ខ្សែប្រយុទ្ធចាស់វស្សារូបនេះ បានបន្ថែមថា៖ "បើឲ្យខ្ញុំត្រូវតែជ្រើសរើសយកមួយនោះ ខ្ញុំនឹងយក Sanchez ព្រោះគាត់ច្បាស់ជាង"។
តាំងពីមកចូលរួមជាមួយ Arsenal កាលពីដើមរដូវកាលនេះមក Sanchez បានបង្ហាញខ្លួនឲ្យក្រុមទីក្រុងឡុងដុងមួយនេះ សរុបបាន៤៣ប្រកួតហើយ និងស៊ុតបាន២០គ្រាប់។ ជាពិសេស កីឡាករកម្លាំងខ្លាំងរូបនេះ គឺជាតួអង្គដ៏សំខាន់បំផុត (Key Player) របស់កាំភ្លើងធំតែម្ដង ដែលជួយឲ្យក្រុមរបស់លោក Arsène Wenger ឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងតារាង English Premier League បច្ចុប្បន្ន៕
ចុះប្រិយមិត្តយល់ស្របតាមការលើកឡើងរបស់ Di Natale ដែរ ឬទេ?
-ចុចអាន៖ Marino៖ មានតែ Messi, Ronaldo, Zlatan ប៉ុណ្ណោះ ខ្លាំងជាង Sanchez
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Daily Mail