Yahoo នឹង​កាត់​បន្ថយ​បុគ្គលិក​ចំនួន​៤០០នាក់​​នៅ​ឥណ្ឌា

  • 2014-10-08 22:59:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​​អាមេរិក Yahoo ​គ្រោង​នឹង​កាត់​បន្ថយ​បុគ្គលិក​រាប់​រយ​នាក់​ចំពោះ​សាខា​នៅ​ឥណ្ឌា។

 

​​អ្នក​នាំ​ពាក្យ​មួយ​រូប​របស់​ក្រុមហ៊ុន​Yahooបាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​យក្ស​មួយ​នេះ​នឹង​ធ្វើ​កំណែ​ទម្រង់​​មួយ​ចំនួន​ទៅ​លើ​​របៀប​គ្រប់​គ្រង​របស់​​ក្រុមហ៊ុន​សាខា​នៅ​ទីក្រុង ​Bangalore ប្រទេស​ឥណ្ឌា​ដោយ​ អាច​នឹង​ត្រូវ​ឲ្យ​ខ្លួន​(Yahoo)កាត់​បន្ថយ​បុគ្គលិក​ប្រហែល​​៤០០នាក់។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​Yahoo ផ្ទាល់​បាន​ប្រាប់​សារព័ត៌មាន ​BBCថា​ បុគ្គលិក​ភាគ​ច្រើន​ក្នុង​ចំណោម​បុគ្គលិក​ជាង​១ពាន់​នាក់​ដែល​ធ្វើ​ការ​នៅ​ Bangalore ​នឹង​មិន​រង​ការ​ប៉ះ​ពាល់​នោះ​ទេ​។ ក្រុមហ៊ុន​នេះ​​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា​Bangalore នៅ​តែ​ជា​ទីស្នាក់ការ​ដ៏​សំខាន់​មួយ​សម្រាប់​Yahoo ជា​និច្ច​។ ​​​

ចំពោះ​ការ​​កាត់​បន្ថយ​បុគ្គលិក​ចំនួន​ប្រហែល​៤០០នាក់​​គឺ​ដើម្បី​យក​ទៅ​ចំណាយ​លើ​បុគ្គលិក​ដែល​បម្រើ​ការ​ឲ្យYahoo នៅ​California សហរដ្ឋ​អាមេរិក​ដោយ​សារ​តែ​នៅ​ទី​នោះ​ជា​ទីកន្លែង​ដែល​អាច​នឹង​ជួយ​ឲ្យ​ Yahoo កើប​​ប្រាក់​បាន​រាប់​លាន​ដុល្លារ​​ចំពោះ​ការ​​វិនិយោគ​ទៅ​លើ​កម្មវិធី​ផ្ញើ​សារ​តាម​ទូរសព្ទ ​Snapchat។

 

កាល​ពី​ខែ​មុនYahoo បាន​លក់​ភាគ​ហ៊ុន​របស់​ខ្លួន​នៅ​ក្នុង​ក្រុមហ៊ុន​ចិន ​Alibaba បាន​ទឹក​ប្រាក់​ចំនួន​៨ពាន់​លាន​ដុល្លារ​ដោយ​អះ​អាង​ថា ​ជា​ការ​ជួយ​ទ្រទ្រង់​ដល់​ការ​រីក​ចម្រើន​​របស់​ក្រុមហ៊ុន៕ ​​​

ចុច​អាន៖ Sony ​នឹង​បំពាក់​កម្មវិធី Dropbox ​ស្រេច​​​លើ​ Xperia Z3

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ bbc