សាកលវិទ្យាល័យធំៗទាំង១០ជុំវិញពិភពលោក ល្បីខាងជំនាញ IT
- 2015-04-16 16:50:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាកលវិទ្យាល័យធំៗទាំង១០ជុំវិញពិភពលោក ល្បីខាងជំនាញ IT
ចន្លោះមិនឃើញ
សព្វថ្ងៃមានសាកលវិទ្យាល័យបណ្ដុះបណ្ដាលផ្នែកព័ត៌មានវិទ្យាជាច្រើននៅលើពិភពលោក កំពុងតែរីកដុះដាលដូចផ្សិត។ ប៉ុន្តែបើនិយាយពីសាកលវិទ្យាល័យផ្នែក IT ល្បីនៅលើពិភពលោក ដែលតែងតែមានសិស្សជាច្រើន ទាំងក្នុងនិងក្រៅតំបន់ទៅសិក្សា ឬខ្លះទៀតដាក់ពាក្យប្រឡងអាហារូបករណ៍ មិនមានច្រើននោះទេ។ ប្រសិនបើប្រិយមិត្តមានបំណងទៅបន្ត ឬដាក់អាហារូបករណ៍ទៅសិក្សាជំនាញផ្នែក IT បន្ថែមនៅបរទេស សាកលវិទ្យាល័យល្បីខាងផ្នែកបណ្ដុះបណ្ដាលជំនាញ IT ទាំង១០ខាងក្រោមនេះ ពិតជាស័ក្ដិសមបំផុតសម្រាប់អ្នក ដើម្បីសម្រេចក្ដីសុបិន៖
១. Massachusetts Institute of Technology
ទីតាំង៖ រដ្ឋ Massachusetts សហរដ្ឋអាមេរិក និស្សិតសរុប៖ ១១ ៣០១នាក់ និស្សិតមិនទាន់បញ្ចប់ការសិក្សា៖ ៤៥២៨នាក់ និស្សិតបញ្ចប់ការសិក្សា៖ ៦៥១០នាក់ -តម្លៃសិក្សាក្នុងមួយឆ្នាំ៖ ៤៥ ០១៦ដុល្លារ
២. សាកលវិទ្យាល័យ Harvard
ទីតាំង៖ រដ្ឋ Massachusetts សហរដ្ឋអាមេរិក និស្សិតសរុប៖ ២១ ០០០នាក់ និស្សិតមិនទាន់បញ្ចប់ការសិក្សា៖ ៦៧០០នាក់ និស្សិតបញ្ចប់ការសិក្សា៖១៤ ៥០០នាក់ -តម្លៃសិក្សាក្នុងមួយឆ្នាំ៖ ៤៣ ៩៣៨ដុល្លារ
៣. សាកលវិទ្យាល័យ Stanford (Stanford University)
ទីតាំង៖ រដ្ឋ កាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក និស្សិតសរុប៖ ១៥ ៨៧៧នាក់ និស្សិតមិនទាន់បញ្ចប់ការសិក្សា៖ ៦៩៨០នាក់ និស្សិតបញ្ចប់ការសិក្សា៖ ៨៨៩៧នាក់ -តម្លៃសិក្សាក្នុងមួយឆ្នាំ៖ ៤៤ ៧៥៧ដុល្លារ
៤. សាកលវិទ្យាល័យ California,Berkeley (University of California,Berkeley)
ទីតាំង៖ រដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក និស្សិតសរុប៖ ៣៦ ២០៤នាក់ (ទិន្នន័យឆ្នាំ ២០១៣) និស្សិតមិនទាន់បញ្ចប់ការសិក្សា៖ ២៥ ៩៥១នាក់ (ទិន្នន័យឆ្នាំ ២០១៣) និស្សិតបញ្ចប់ការសិក្សា៖ ១០ ២៥៣នាក់ (ទិន្នន័យឆ្នាំ ២០១៣) -តម្លៃសិក្សាក្នុងមួយឆ្នាំ៖ ២៥ ០៦៤ដុល្លារ
៥. សាកលវិទ្យាល័យ Princeton (Princeton University)
ទីតាំង៖ រដ្ឋ New Jerseyសហរដ្ឋអាមេរិក និស្សិតសរុប៖ ៨០៨៨នាក់ និស្សិតមិនទាន់បញ្ចប់ការសិក្សា៖ ៥៣៩១នាក់ និស្សិតបញ្ចប់ការសិក្សា៖ ២៦៩៧នាក់ -តម្លៃសិក្សាក្នុងមួយឆ្នាំ៖ ៤១ ៨២០ដុល្លារ
៦. សាកលវិទ្យាល័យ Texas (University of Texas)
ទីតាំង៖ រដ្ឋ Texasសហរដ្ឋអាមេរិក និស្សិតសរុប៖ ៥២ ០៥៩នាក់ (ឆ្នាំ ២០១៣) និស្សិតមិនទាន់បញ្ចប់ការសិក្សា៖ ៣៨ ៤៦៣នាក់ និស្សិតបញ្ចប់ការសិក្សា៖ ១២ ៦៨២នាក់ -តម្លៃសិក្សាក្នុងមួយឆ្នាំ៖ ៣៤ ៧២២ដុល្លារ
៧. សាកលវិទ្យាល័យ Tsinghua (Tsinghua University)
ទីតាំង៖ ប៉េកាំងប្រទេសចិន និស្សិតសរុប៖ ៤៣ ១១២នាក់ (ឆ្នាំ ២០១៣) និស្សិតមិនទាន់បញ្ចប់ការសិក្សា៖ ១៥ ១៨៤នាក់ និស្សិតបញ្ចប់ការសិក្សា៖ ១៦ ៥២៤នាក់ -តម្លៃសិក្សាក្នុងមួយឆ្នាំ៖ ៤៥ ០០០ដុល្លារ
៨. សាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang (Nanyang Technological University)
ទីតាំង៖ ប្រទេសសិង្ហបុរី និស្សិតសរុប៖ ៣២ ៦៩៩នាក់ (ឆ្នាំ ២០១៣) និស្សិតមិនទាន់បញ្ចប់ការសិក្សា៖ ២៣ ៥០០នាក់ និស្សិតបញ្ចប់ការសិក្សា៖ ៩០០០នាក់ -តម្លៃសិក្សាក្នុងមួយឆ្នាំ៖ ១៨ ៤០០ដុល្លារ
៩. សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហុងកុង (Hong Kong University of Science and Technology)
ទីតាំង៖ ហុងកុង និស្សិតសរុប៖ ៩ ៨៨១នាក់ (ឆ្នាំ ២០១១) និស្សិតមិនទាន់បញ្ចប់ការសិក្សា៖ ៨៩៨១នាក់ និស្សិតបញ្ចប់ការសិក្សា៖ ៤៤៧៥នាក់ -តម្លៃសិក្សាក្នុងមួយឆ្នាំ៖ ១៥ ៥០០ដុល្លារ
១០. Swiss Federal Institute of Technology Zurich
ទីតាំង៖ ទីក្រុង Zurich ប្រទេសស្វីស និស្សិតសរុប៖ ១៨ ១៧៨នាក់៕
អាន៖ សាលា IT ល្បីៗមួយចំនួន មានលុយចង់រៀនក៏មិនងាយ
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ usnews