នរណា​ខ្លះ​​ស្គាល់​របាំ​ទេព​មនោរម្យ?

  • 2015-04-11 15:15:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាំ​ទេព​មនោរម្យ ជា​ប្រភេទរបាំ​ព្រះរាជទ្រព្យ ឬ​របាំ​ក្បាច់​បុរាណ​ខ្មែរ ដែល​កាល​ពី​ដើម​គេ​សម្ដែង​របាំ​នេះ​សម្រាប់​ព្រះ​រាជ្យ​វង្សានុ​វង្ស​ទត ដោយ​​គេ​និមិត្ត​ឡើង​អំពី​ទេវតា និង​ទេពធីតា​ដែល​មាន​រូប​ឆោម​​លោម​ពណ៌​ស្រស់​សង្ហា និង​ស្រស់​សោភា​មាន​ពាក់​មកុដ​ ​ដូច​​​ទេព​ធីតា​ចុះ​មក​ពី​ឋាន​សួគ៌ា មក​ពត់​ពេន​​ខ្លួន​រេរាំ​នៅ​ក្នុង​សួន​គួរ​ជា​ទី​ចាប់​អារម្មណ៍ និង​បង្ក​បរិយាកាស​រីករាយ​បំផុត។

 

 

របាំ​ទេព​មនោរម្យ មាន​ទម្រង់​ខ្នាត​ធំ​ចំនួន ១៨នាក់ ១៦នាក់ ១២នាក់ ឬ១០​នាក់។ ដោយ​ឡែក ​ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​ជូន​ប្រិយមិត្ត​បាន​ស្គាល់​ពី​ក្បាច់​រាំ​របស់​របាំ​ទេព​មនោរម្យ​ជា​ទម្រង់​ខ្នាត​តូច​ដែល​មាន​ទេវតា​ម្នាក់ និង​ទេពធីតា​ម្នាក់​មក​រាំ​ជូន​ប្រិយមិត្ត​បាន​ស្គាល់​​។

 

សូមមើល​​ការ​សម្ដែង​របាំ​ទេព​មនោរម្យ​​​ដោយ កញ្ញា ច័ន្ទ ស្រី​លក្ខណ៍ និង​កញ្ញា សួស រត្ថា ដែល​ជា​និស្សិត​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ដូចខាង​ក្រោម៖

 

 
 
 
 
 

សូម​ទស្សនា​វីដេអូ របាំ​ទេព​មនោរម្យ​ខាង​ក្រោម៖

​ ​​

https://www.youtube.com/watch?v=IMYlZoKv_BU&feature=youtu.be

 

អាន​អត្ថបទភ្លេង​ផ្សេង​ទៀត​សូម​ចុច​ទី​នេះ...

 

អត្ថបទ៖ សុខ​អូន