មុន​ចូល​សិល្បៈ Pharrell Williams ធ្លាប់​ធ្វើ​ការ​រត់​តុ តែ​ត្រូវ​គេ​ដេញ​ចេញ​៣​ដង ព្រោះ​តែ...

  • 2015-04-10 17:15:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​អាមេរិក Pharrell Williams បាន​សារភាព​ថា​ កាល​ពី​នៅ​ក្មេង ខ្លួន​ធ្លាប់​ធ្វើ​ការងារ​ជា​អ្នក​បម្រើ​នៅហាង McDonald ​ប៉ុន្តែ​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ចំនួន ៣លើក​ នៅ​៣​សាខា​ខុស​ៗ​គ្នា ដោយ​សារ​តែ​ខ្ជិល​ពេក។

 

 

ម្ចាស់​បទ "Happy” ​បាន​និយាយ​ប្រាប់​ពិធីករ Seth Meyers កាល​ពី​យប់​ថ្ងៃ​ពុធ ថា​ខ្លួន​ត្រូវ​គេ​បណ្ដេញ​ចេញ​ដោយ​សារ​តែ​ខ្ជិល​ពេក ហើយ​ឲ្យ​​​តែ​ពេល​ឮ​សូរ​ភ្លេង គឺ​គេ​ធ្វើ​ការ​មិន​​នឹង​ដៃ​ឡើយ។ តារា​ចម្រៀង​វ័យ ៤២ឆ្នាំ​រូប​នេះ បាន​ទទួល​ស្គាល់​ថា​អ្វី​ដែល​ខ្លួន​ពូកែ​ជាង​គេ​នៅ​ពេល​នោះ​គឺ​ការ​ញ៉ាំ​មាន់​តែ​ប៉ុណ្ណោះ។ ​

បន្ទាប់​ពី​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ការងារ​ជា​អ្នក​បម្រើ​ គេ​ក៏​បាន​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​អាជីព​តន្ត្រី ហើយ​នៅ​ឆ្នាំ​២០០៣ នៅ​ពេល​ដែល​អាជីព​របស់​គេ​ចាប់​ផ្ដើម​ស្គាល់​ភាព​ជោគជ័យ Pharrell ​បាន​និពន្ធ​ចម្រៀង​មួយ​បទ​​​​គឺ​បទ "I'm Lovin'" ឲ្យ​តារា​ចម្រៀង Justin Timberlake។ អ្វី​ដែល​ចៃដន្យ​គឺ​ថា ​ក្រោយ​មក​បទ​ចម្រៀង​នោះ​​ត្រូវ​បាន​​ប្រើប្រាស់​ក្នុង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ហាង​ McDonald ​ជុំវិញ​ពិភពលោក។

 

ទោះ​យ៉ាង​ណា គ្រូ​បង្វឹក​ក្នុង​កម្មវិធី “The Voice” រូប​នេះ​​និយាយ​ថា ខ្លួន​មិន​​ធ្លាប់​មាន​បំណង​ផ្ចាញ់ផ្ចាល​ហាង McDonald ដែល​ធ្លាប់​បណ្ដេញ​គេ​ចេញ​ពី​ការងារ​នោះ​ទេ ហើយ​គេ​ក៏​មិន​នឹក​ស្មាន​ថា​រឿង​នោះ​អាច​កើត​ឡើង​ដែរ ៕

 

ចុចអាន៖តារា​ល្បី​ៗ​វ័យ​ក្មេង ៨រូប ដែល​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​ថ្លៃ​រាប់​លាន​ដុល្លារ​

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ dailymail