តាកែវ​ទី​កំណើត​នៃ​អារ្យធម៌​ខ្មែរ​សំបូរ ​រមណីយដ្ឋាន​កម្សាន្ត​ទាំង​ប្រវត្តិសាស្រ្ត​និង​កែច្នៃ

  • 2015-04-11 20:42:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាកែវ​ជា​ខេត្ត​ដ៏​ចំណាស់​មួយ​ជា​ទី​កំណើត​នៃ​អារ្យធម៌​ខ្មែរ​ និង​​ដែល​មាន​ប្រវត្តិ​រឿងរ៉ាវ​ជា​ច្រើន​ទាក់ទង​ការ​កកើត​ទឹកដី​ប្រទេស​កម្ពុជា។ ខេត្ត​នេះ​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ សំបូរ​តំបន់​រមណីយដ្ឋាន​ទាំង​ប្រវត្តិសាស្ត្រ​និង​កែច្នៃ​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត។

 

 

រមណីយដ្ឋាន​ទន្លេបាទី​

 

មាន​ចម្ងាយ​ប្រហែល​៣៥​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ទីក្រុង​ភ្នំពេញ​ រមណីយដ្ឋាន​ទន្លេ​បាទី​ជា​ទិសដៅ​ទេសចរណ៍​ដ៏​មាន​ប្រជា​ប្រិ​យ​នា​ពេល​ចុង​សប្ដាហ៍​សម្រាប់​ ប្រជាជន​ក្នុងស្រុក។ ខ្ទម​ឫស្សី​ធ្វើ​ជា​ជួរ​តាម​បណ្ដោយ​មាត់​បឹង​ធ្វើ​ឲ្យ​រមណីយដ្ឋាន​មាន​ស្ទីល​បែប​សុខដុម​ជាមួយ​អាហារ ភេសជ្ជៈ និង​កន្លែង​ដើម្បី​លំហែ​ពី​ការងារ​ដ៏​តានតឹង​។ ទី​នេះ​ក៏​ជា​កន្លែង​ស្ទួចត្រី​ដ៏​មាន​ប្រជាប្រិយ​មួយ​សម្រាប់​អ្នក​ទេសច​រ​ និង​ប្រជាជន​ក្នុងស្រុក​។

 

សួនសត្វ​ភ្នំ​តា​ម៉ៅ​

 

ភ្នំ​តាម៉ៅ​ជា​ទី​រមណីយដ្ឋាន​កម្សាន្ត​ដ៏​ពេញនិយម​មួយ​ទៀត​របស់​ខេត្ត​តាកែវ។ វាជាកន្លែង​ដ៏​ល្អ​សម្រាប់​​ភ្ញៀវ​ទេសចរ​ទទួល​យក​បទពិសោធន៍​ក្នុង​ការ​ទស្ស​នា​សត្វព្រៃ​គ្រប់ប្រភេទ​​និង​កម្រ​នៃ​ប្រទេស​កម្ពុជា​។

 

ភ្នំ​ជី​សូរ

 

​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​រវាង ស្រុក​សំរោង ចម្ងាយ​២​គីឡូម៉ែត្រ​ហួស​ប្រាសាទ​នាង​ខ្មៅ​ហើយ​បត់​ឆ្វេង​។ ភ្នំ​ជីសូរ ជារមណីដ្ឋាន​ប្រវត្តិសាស្ត្រ​ដែល​មាន​ប្រាសាទ​បុរាណ​ខ្មែរ​ដ៏​ល្អឯក​ពីដើម​សតវត្ស​ទី​១១​​តាំង​ទី​នៅ​លើ​កំពូលភ្នំ។  ​ទី​នោះ​ភ្ញៀវ​ទេសចរ​អាច​​ទស្សនា​ភូមិ​ករ​​របស់​អ្នក​ស្រុក ទេសភាព​វាលស្រែ​មើល​ដាច់​កន្ទុយ​​និង​ស្រូប​យក​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ ដែល​​ជួយ​បង្កើត​អារម្មណ៍​រីករាយ​បន្ថែម​ទៀត។

 

ផ្ទះ​តា​ម៉ុក​

នៅ​កណ្តាល​បឹង​ ទឹកសាប​នៃ​ខេត្ត​តាកែវ ជាផ្ទះ​ដែល​សាងសង់​ឡើង​ដោយ​តា​ម៉ុក​។ ផ្ទះ​នេះ​ត្រូវ​បាន​សាងសង់ ឡើង​ក្នុង​ឆ្នាំ​១៩៧៧ ដើម្បី​ធ្វើ​ជា​ទីលំនៅ​ផ្ទាល់ខ្លួន​របស់​គាត់ ក្នុង​សម័យ​ប៉ុលពត​ចន្លោះ​ឆ្នាំ​១៩៧៥-១៩៧៩​។ ផ្ទះ​នេះ​ស្ថិត នៅ​លើ​ទួល អាច​មើល​ទេសភាព​ជុំវិញ​បាន ៣៦០​ដឺ​ក្រេ​។ ពី​ផ្លូវលំ​ទៅកាន់​ផ្ទះ​តា​ម៉ុក គេ​ត្រូវ​ដើរ​ឆ្លងកាត់ ស្ពាន​ធ្វើ​ពី​ស៊ីម៉ង់​មួយ ដែល​មាន​ប្រវែង​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ​។

 

សារមន្ទីរ​តាកែវ និង​អង្គរបុរី​

មាន​សារមន្ទីរ​ពីរ​ត្រូវ​បាន​បង្កើត​ឡើង នៅ​ក្នុង​ខេត្ត​តាកែវ មួយ​នៅ​ស្រុក​អង្គរបុរី ជិត​ប្រាសាទ​ភ្នំដា និង​មួយទៀត នៅ​កណ្តាល​ទី​រួម​ខេត្ត​តាកែវ​តែ​ម្តង​។ សារមន្ទីរ​ខេត្ត​នេះ គឺជា​កន្លែង​ដែល​មាន​ក្បូរ​ក្បាច់រចនា​គួរឲ្យ​ចាប់អារម្មណ៍ ដែល​បាន​យក​រចនាប័ទ្ម​ទៅតាម​ក្បាច់​ស្ថាបត្យកម្ម​របស់​ប្រាសាទ​ភ្នំ​ដា​។ ​

ភ្នំ​ខ្លែង​

វត្តភ្នំ​ខ្លែង គឺជា​វត្ត​មួយ​តាំង​ពី​សតវត្ស​ទី​១៨ និង​ត្រូវបាន​សាងសង់​ក្នុង​ទសវត្ស​ឆ្នាំ​១៩៥០ ដោយ​ព្រះសង្ឃ​ដ៏​ល្បី​ម្នាក់​។ វត្ត​នេះ​បាន​ក្លាយទៅជា​កន្លែង​ដែល​អ្នកស្រុកនិង​អ្នក​មក​ពី​កន្លែង​ដទៃទៀតនិយម​មក​កម្សាន្ត​នៅ​ថ្ងៃ​ចុង​សប្តាហ៍ ​ដើម្បី​​បន់ស្រន់​សុំ​សេចក្តីសុខ និង​សំណាងល្អ​។

 

ប្រាសាទ​តាញាណ​

មាន​ចម្ងាយ​ប្រមាណ​៣ ​គ​.​ម ពី​ប្រាសាទបាយ៉ង​កោ គឺ​ប្រាសាទតាញៀន ដែល​បាន​សាងសង់ ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ភ​វរ្ម័នទី​១ ដើម្បី​ឧទ្ទិស​ដល់​ព្រះ​សិវៈ ក្នុង​ព្រហ្មញ្ញសាសនា​។ ប្រាសាទ​ធ្វើ​ពី​ឥដ្ឋ ថ្ម​បាយក្រៀម និង​ថ្មភក់ ហើយ​មាន​រចនាប័ទ្ម​ខុសប្លែក​ពី​ប្រាសាទបុរាណ​ល្បីៗ​ដទៃទៀត ដែល​នៅ​ចន្លោះ​រចនាប័ទ្ម​ព្រៃ​ក្មេង និង​សំបូរ​ព្រៃ គុហ៍​។ ​

ប្រាសាទភ្នំ​បា​យ៉ង​កោ​

មាន​ចម្ងាយ​៤០​គម ពី​ទី​រួម​ខេត្តតាកែវ មាន​ក្រុម​ប្រាសាទ​ចាស់ៗ​ពីរ ដែល​បាន​សាងសង់​តាំងពី​សម័យ មុន​អង្គរ​។ នៅ​កន្លែង​ទាំងនេះ ប្រាសាទបាយ៉ង​កោ​ជា​ក្រុម​ធំ និង​ប្រាសាទតាញាណ​ជា​ក្រុម​តូច​។​

ភ្នំ​ដា និង​ភ្នំ​បុរី​

កន្លែង​នេះ ត្រូវបាន​គេ​ជឿថា ជា​កន្លែង​ចាប់ផ្តើម​នៃ​អារ្យធម៌​ខ្មែរ​។ ប្រជាជន​នៅ​សម័យ​ហ្វ៊ូណន បាន​កសាង ប្រាសាទ​នេះ​ឡើង តាំង​ពី​ពួកគេ​នៅ​កាន់កាប់​ទឹកដី​វៀតណាម​ខាងត្បូង និង​កម្ពុជា​នាពេល​បច្ចុប្បន្ន មកម្ល៉េះ​។ ប្រាសាទ​នេះ ធ្វើ​ពី​ឥដ្ឋ ថ្ម​ភក់ និង​ថ្មបាយក្រៀម តាំង​ពី​ចន្លោះ​សតវត្ស​ទី​៤ និង​ទី​៦​។ ប្រាសាទភ្នំ​ដា ស្ថិតនៅ​លើ​កូនភ្នំ​មួយ​កម្ពស់​៥០​ម៉ែត្រ មាន​ជណ្តើរ​ឡើង​នៅ​ជ្រុង​ខាងជើង​ឆៀង​ខាងកើត​។ ​

ទស្សនា​ភូមិ​ផលិត​ក្រមា និង​សូត្រ​

កសិករ​ខ្មែរ​ធ្វើ​ សូត្រ​ប្រពៃណី សម្រាប់​ព្រះរាជាណាចក្រ​ទាំងមូល ប៉ុន្តែ​សម្រាប់​ការធ្វើដំណើរ​នៅពេល​ថ្ងៃ វា​មាន ភាពងាយស្រួល​ក្នុងការ​ទស្សនា​កន្លែង​ដែល​គួរឲ្យ​ចាប់អារម្មណ៍​ជា​ច្រើន ដូចជា ឃុំ​ពា​រាម និង​ត្នោត ក្នុង​ស្រុក​បាទី និង​ភូមិ​តាំង​យ៉ាប ក្នុង​ស្រុក​សំរោង​។

នាង​ខ្មៅ​

ជា​ប្រាសាទ​ធ្វើ​ពី​ ឥដ្ឋ និង​ថ្មភក់ មាន​លក្ខណៈ​ទ្រុឌទ្រោម និង​មាន​ចម្ងាយ​ប្រហែល​១០​គម ពី​សួនសត្វ​ភ្នំ​តា​ម៉ៅ តាម​ផ្លូវជាតិ​លេខ​២​។ ប្រាសាទ​នេះ​ត្រូវបាន​សាងសង់​ក្នុង​សតវត្ស​ទី​៩ និង​មាន​ទីតាំង​នៅក្នុង​ឃុំ​រវាង ស្រុក​សំរោង ហើយ​ប្រាសាទ​នេះ​ត្រូវបាន​គេ និយាយ​នៅក្នុង​រឿងព្រេង​ថែមទៀត​ផង​។ វា​មាន​ចម្ងាយ​ប្រហែល ៥៨​គ​.​ម ពី​រាជធានី​ភ្នំពេញ​។

 

ប្រិយមិត្ត​និង​មិត្ត​អ្នក​អានណា​ខ្លះ​ជា​អ្នក​ខេត្ត​តាកែវ​ មាន​​ស្គាល់​រមណីយដ្ឋាន​និង​តំបន់​ប្រវត្តិសាស្រ្ត​ទាំង​នេះ​ទេ ហើយ​ចាប់​អារម្មណ៍​យ៉ាង​ណា​ដែរ?

 

អត្ថបទ៖ ប៊ុណ្ណារ៉ា ឯកសារ​យោង៖ Tourism Cambodia