ទូរសព្ទ​កាមេរ៉ា​យក្ស​ល្បី​កក្រើក​ពិភពលោក ជិត​បាត់​ស្រមោល​ពី​ទីផ្សារ​កម្ពុជា

  • 2015-04-21 16:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lumia 1020 ជា​ទូរសព្ទ​ដ៏​ល្បី​ឈ្មោះ​មួយ​របស់​ក្រុមហ៊ុន Nokia ដែល​បច្ចុប្បន្ន​​ត្រូវ​ក្រុមហ៊ុន Microsoft បាន​ទិញ​យក​អាជីវកម្ម​ផលិត​ផល​​ទូរសព្ទ​ចល័តនឹង​បាត់​ស្រមោល​លើ​ទីផ្សារ​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ ក្នុង​ពេល​ដែល​ក្រុមហ៊ុន​ឈប់​នាំ​ចូល និង​​នៅ​លើ​ទីផ្សារ​នៅ​សល់​តិចតួច​សម្រាប់​លក់​ដល់​អតិថិជន។

 

 

លោក អ៊ី សុគន្ធ ប្រធាន​ទំនាក់ទំនង​របស់​ក្រុមហ៊ុន Microsoft បាន​ឲ្យ​ដឹង​ថា Lumia 1020 ក្រុមហ៊ុន​បាន​ឈប់​នាំ​ចូល ហើយ​រោងចក្រ​ក៏​ឈប់​ផលិត​ដែរ។

 

លោក​ថា Lumia 1020 នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ បច្ចុប្បន្ន​អាច​នៅ​សល់​តិចតួច​ប៉ុណ្ណោះ​លក់​ដល់​អតិថិជន។

 

Lumia 1020 បាន​បញ្ចេញ​លក់​លើ​ទីផ្សារ​អំឡុង​ខែ​កក្កដា ឆ្នាំ​២០១៣ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ប្រើប្រាស់​ជុំវិញ​ពិភពលោក។ ទូរសព្ទ​នេះ​រចនា​ឡើង​ដោយ​បាន​បំពាក់​មុខងារ​កាមេរ៉ា​ខ្លាំង​មិន​ចាញ់​កាមេរ៉ា​អាជីព​នោះ​ទេ។

 

លោក អ៊ី សុគន្ធ បាន​ឲ្យ​ដឹង​ថា Lumia 1020 ត្រូវ​បាន​ចាក់​ទុក​ថា​ជា​ទូរសព្ទ​មាន​បច្ចេកវិទ្យា​កាមេរ៉ា​ថតរូប​ទំនើប​បំផុត​ពី​ក្រុមហ៊ុន Nokia ជាមួយ​ទំហំ 41 មេ​ហ្គា​ភិ​ច ដែល​ស័ក្ដិសម​បំផុត​សម្រាប់​​អ្នក​ដែល​ឈ្លក់​វង្វេង​នឹង​ការ​ថតរូប។

 

លោក​បញ្ជាក់​ថា Lumia 1020 បាន​ស្ថិត​នៅ​ក្នុង​កំពូល​ទូរសព្ទ​ស៊េរី Lumiaដែល​លក់​ដាច់​បំផុត​ មួយ ដោយសារ​តែ​លក្ខណៈ​ពិសេស​របស់​ទូរសព្ទ​នេះ អាច​ថត​រូប​បាន​យ៉ាង​អស្ចារ្យ​មិន​ចាញ់​កាមេរ៉ា​អាជីព។

 

Lumia 1020 ក្រុមហ៊ុន​បាន​បញ្ឈប់​ការ​ផលិត ហើយ​នៅ​លើ​ទីផ្សារ​កម្ពុជា​តាម​ក្រុមហ៊ុន​ Microsoft អះអាង​ថា នៅ​សល់​ពីរ​បី​គ្រឿង​ប៉ុណ្ណោះ​លក់​នៅ​ហាង​មួយ​ចំនួន​តូច។

 

បន្ត​អាន៖  Nokia សល់​តែ​អតីតកាល​ ក្នុង​ពេល​ Microsoft ​ចាប់ផ្តើមចេញ​មុខ​ពេញ​ទំហឹង

បន្ត​អាន៖ ការ​សាង​​សមិទ្ធផល​​ដ៏​អស្ចារ្យ ធ្វើ​ឲ្យ​យុវជន​ខ្មែរ​លេច​ធ្លោ​ក្នុង​វិស័យ​​បច្ចេកវិទ្យា

 

អត្ថបទ៖ ប៊ុណ្ណារ៉ា