ក្មេងស្រីពិការជើងម្នាក់បញ្ចេញក្បាច់រាំធ្វើឲ្យទស្សនិកជនរំភើបចិត្ត
- 2015-04-22 21:58:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មេងស្រីពិការជើងម្នាក់បញ្ចេញក្បាច់រាំធ្វើឲ្យទស្សនិកជនរំភើបចិត្ត
ចន្លោះមិនឃើញ
ហេតុតែខ្លួនមានទេពកោសល្យនិងស្រលាញ់ការរាំក្មេងស្រីពិការម្នាក់ឈ្មោះAlissa Sizemore អាយុទើបតែ៨ឆ្នាំបានបង្ហាញក្បាច់រាំលើកៅអីដែលមើលគួរឲ្យទាក់ទាញនិងរំជួលចិត្ត។
មូលហេតុនៃការបាត់បង់ជើងស្តាំនេះបណ្ដាលមកពីឡានដឹកទំនិញបានកិនជើងរបស់នាងអំឡុងពេលនាងលេងនៅខាងក្រៅ។ នៅក្នុងវីដេអូនោះជាការប្រលងរាំរបស់ក្មេងស្រីពិការម្នាក់នេះដំបូងចាប់តាំងពីនាងពិការមក។ Alissa Sizemore បានបញ្ចេញក្បាច់រាំយ៉ាងម៉ឺងម៉ាត់ហើយជើងទាំងពីរគ្រវីនៅលើកៅអីហាក់ដូចជាជើងពិតប្រាកដ។
អ្វីដែលពិសេសនោះនាងបានដោះជើងសិប្បនិមិត្តចេញហើយរាំយ៉ាងទន់ភ្លន់។ ភ្លាមៗនោះ ទស្សនិកជនបានទះដៃអបអរសាទរកុមារីនោះយ៉ាងកងរំពង។ Alissaក៏បានប្រាប់មនុស្សទូទៅថា៖ "ខ្ញុំមិនដែលចង់បោះបង់ការរាំទេ។ ការរាំគឺជាចំណង់ចំណូលចិត្តខ្ញុំតាំងពីអាយុ៤ឆ្នាំមកម្ល៉េះ។ខ្ញុំបានបាត់បង់ជើងមែន តែខ្ញុំមិនអាចឲ្យវាបញ្ឈប់ខ្ញុំបានទេ។ ខ្ញុំនៅតែចង់រាំ"៕
អាន៖ មើលនេះ...ទេសភាពប្រណិតៗ មាន សូនីតា ផ្ដិតនៅឥណ្ឌូណេស៊ី
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ cambio