កីឡា​ការិនី​វាយ​កូន​បាល់​ខ្មែរ-បារាំង​ចាប់​ដៃ​គូ​នឹង​កីឡា​ការិនី​អាមេរិក​ប្រកួត​យ៉ាង​ឡូយ​

  • 2015-04-24 13:30:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​​វាយ​កូន​បាល់​ដ៏​ស្រស់​ស្អាត​ខ្មែរ​-កាត់​បារាំង​កញ្ញា​ Andrea Ka បាន​ចាប់​ដៃ​គូ​នឹង​កីឡា​ការិនី​អាមេរិក​ដ៏​ស្រស់​សោភា​នាង​ Marina Nikolic សម្រាប់​​ការ​បង្ហាញ​ខ្លួន​នៅ​ព្រឹត្តិការណ៍​ Dons Spotlight ខែ​មេសា​នេះ​ដែល​ពួក​គេ​ទាំង​ពីរ​នាក់​ជា​​​ក្រុម​វាយ​កូន​បាល់​នារី​លេខ​​មួយ​ប្រចាំ​នៅ​​សាកល​​វិទ្យាល័យ​សាន់​ហ្វ្រាន់​សិស្កូ។

 

 កីឡាការិនី​កម្ពុជា Andrea Ka (រូបថត USF)

Andrea Ka បាន​និយាយ​ប្រាប់​វិបសាយ​ USF ថា ៖«ខ្ញុំ​ចង់​ឲ្យ​មនុស្ស​ម្នា​ចង​ចាំ​ពួក​យើង​ថា​ជា​ដៃ​គូ​ដ៏​ល្អ​បំផុត និង​ជា​ក្រុម​ល្អ​បំផុត​នៅ​ USF»។ ចំណែក​នាង​ Nikolic បាន​និយាយ​ថា ៖«ខ្ញុំ​ស្រលាញ់​កីឡា​វាយ​កូន​បាល់ ខ្ញុំ​ពេញ​ចិត្ត​ការ​ប្រកួត​ខាង​មុខ​នេះ​​ដោយ​ចាប់​ដៃ​គូ​ដ៏​ល្អ​របស់​ខ្ញុំ»។

«យើង​ទាំង​ពីរ​ពិត​ជា​មាន​មហិច្ឆតា​ដើម្បី​ជ័យជម្នះ​ខ្លាំង​ណាស់។ នៅ​ពេល​យើង​ចេញ​ទៅ​ទី​នោះ ហើយ​យើង​ចាប់​​ផ្តើម​ប្រកួត យើង​ឈ្នះ​បាន​១​ពិន្ទុ​ យើង​ពិត​ជា​រីក​រាយ​ណាស់។ យើង​ខំ​ប្រឹង​ខ្លាំង​ណាស់​​សម្រាប់​ការ​ប្រកួត​ជា​គូ​នេះ ហើយ​នឹង​ក្លាយ​ជា​ក្រុម​ល្អ​មួយ​នៅ​WCC»។ កីឡា​ការី​នី​វាយ​កូន​បាល់​លេខ​១​កម្ពុជា​ Andrea Ka បាន​ចេញ​ពី​ទី​ក្រុង​ប៉ារីស ប្រទេស​​បារាំង​ទៅ​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​សាន់ហ្វ្រាន់​សិស្កូ សហរដ្ឋ​អាមេរិក។ នៅ​ទី​នេះ​កញ្ញា​ដែល​មាន​សម្បុរ​ស្រអែម​ស្រស់​រូប​នេះ​បាន​បន្ត​អាជីព​កីឡា​វាយ​កូន​បាល់​កម្ពុជា​ និង​តំណាង​ឲ្យ​សាកល​វិទ្យាល័យ​សម្រាប់​ការ​ប្រកួត​ពាន​វាយ​កូន​បាល់​សាកល​វិទ្យាល័យ​នៅ​អាមេរិក។​

 

ដាច់​ខែ​ឧសភា​ខាង​មុខ​​ កីឡា​ការិនី​កម្ពុជា​រូប​នេះ​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​ដើម្បី​ចូល​រួម​ជា​ក្រុម​វាយ​កូន​បាល់​កម្ពុជា​ដើម្បី​ទៅ​ប្រកួត​នៅ​កីឡា​ស៊ីហ្គេម​ ក្នុង​ប្រទេស​សិង្ហបុរី។ កាល​ពី​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី​នៅ​ប្រទេស​កូរ៉េ​ ឆ្នាំ​២០១៤ ​កញ្ញា​ក៏​បាន​មក​ជួយ​ក្រុម​វាយ​កូន​បាល់​កម្ពុជា​ដែរ ប៉ុន្តែ​មិន​បាន​ឈាន​ទៅ​ដល់​វគ្គ​ដណ្ដើម​មេដាយ​ឡើយ ទោះ​ជា​ទទួល​បាន​ជ័យជម្នះ​ខ្លះ៕

 

វីដេអូ

អត្ថបទ៖ ជាន ចាន់រ៉ា​

អត្ថបទពេញនិយម
អត្ថបទថ្មី