តារាង​បាល់​ទាត់​​ថ្មីមួយ​​​ ប្រើ​ដើម​ទុន​ច្រើន តែ​ចំណូល​ក៏​មិន​ធម្មតា​​

  • 2015-04-24 17:09:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាង​បាល់​ទាត់​ថ្មី​មួយ​ឈ្មោះ Goal Sport ​បាន​ចំណាយ​ដើមទុន​អស់​ជាង​២០​ម៉ឺន​ដុល្លារ​បាន​លេច​ចេញ​ជា​រូបរាង​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​​ផ្លូវ​ម្ដុំ​លូ​ប្រាំ​​ខាង​ក្រោយ​សាលា​​​​North Bridge ​ជាប់​តារាង​បាល់​ទាត់​​ស្មៅ​ធម្មជាតិ​​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា។

​ លោក​ ព្រំ វណ្ណឌី ម្ចាស់​តារាង​បាល់​ទាត់​ Goal Sport បាន​ឲ្យ​​ដឹង​ថា​ ទី​លាន​​បាល់ទាត់​សិប្បនិម្មិត​របស់​លោក​មាន​​ចំនួន​៧​តារាង​ដែល​មួយ​តារាង​ទំហំ​២០×៤០​ម៉ែត្រ ព្រម​ទាំង​មាន​ដំបូល​​៤ និង​អត់​មាន​ដំបូល​៣។ សម្រាប់​ការ​ធ្វើ​តារាង​នេះ​លោក​ចំណាយ​អស់​ប្រាក់​ខ្ទង់​​២០​ម៉ឺន​ដុល្លារ​អាមេរិក​ដោយ​មិន​រាប់​​បញ្ចូល​តម្លៃ​ដី​ទេ ពី​ព្រោះ​ដី​លោក​ជួល​គេ​ក្នុង​មួយ​ខែ​៣​ពាន់​ដុល្លារ​​អាមេរិក។

 

បន្ទាប់​ពី​តារាង​ដែល​​​ទើប​​​ធ្វើ​រួច​រាល់​ប្រហែល​ជា​៣​ខែ​​កន្លង​ទៅ​ ប្រសិន​បើ​មាន​ភ្ញៀវ​ចូល​លេង​ច្រើន​ លោក​​អាច​ទទួល​បាន​​ប្រាក់​ចំណូល​​​យ៉ាង​ហោច​ណាស់​​៧​ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​​ ក្រោយ​​ពី​គិត​​លើ​ការ​ចំណាយ​ផ្សេង​រួចរាល់។

លោក​បាន​បន្ថែម​ថា​ តារាង​​ដាំ​​​ស្មៅ​សិប្បនិម្មិត​នេះ​ ​សម្រាប់​តម្លៃ​ក្នុង​ការ​ជួល​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ​គឺ​ពេល​ ព្រឹក​ដល់​ល្ងាច​មួយ​ម៉ោង តម្លៃ​​៦​ដុល្លារ​អាមេរិក។ ​ពេល​ល្ងាច​ដល់​យប់​ តម្លៃ​៨​ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ោង ។ ចំណែក​ថ្ងៃ​ សៅរ៍ និង អាទិត្យ ព្រឹក​ដល់​ល្ងាច​​មួយ​ម៉ោង តម្លៃ​៨​ដុល្លារ​អាមេរិក ​និង​​ល្ងាច​ដល់​យប់​ក្នុង​មួយ​ម៉ោង តម្លៃ​១០​ដុល្លារ​អាមេរិក ។

​ មូល​ហេតុ​ក្នុង​ការ​បង្កើត​តារាង​បាល់​ទាត់​នេះ​ដោយ​សា​លោក​យល់​ថា​ បច្ចុប្បន្ន​យុវវ័យ​កំពុង​ចូល​ចិត្ត​វិស័យ​បាល់ទាត់​គ្រប់​គ្នា​​និង​​ជា​ចំណង់​ចំណូល​ចិត្ត​​​ក្នុង​ការ​​ស្រលាញ់​កីឡា​បាល់ទាត់​របស់​លោក​ផង​ដែរ ព្រម​ទាំង​ចង់​បង្កើត​ឲ្យ​មាន​សកម្មភាព​បាល់ទាត់​កាន់​តែ​ច្រើន​នៅ​ប្រទេស​កម្ពុជា៕

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា ​​​​​​​​​​​​​​ រូប​ផ្តល់​ឲ្យ​

អត្ថបទពេញនិយម
អត្ថបទថ្មី