នារី​ម្នាក់​រង​ការ​រិះ​គន់​ព្រោះ​ចង្កា​ស្រួច​​ខ្លាំង តែ​នាង​អះអាង​ថា​ជា​សម្រស់​ពី​ធម្មជាតិ

  • 2015-04-25 15:57:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​វ័យ​ក្មេង​ម្នាក់​ដែល​មាន​ទម្រង់​មុខ​ជា​អក្សរ​ V ដោយ​មាន​ចង្កា​ស្រួច​មហា​ស្រួច​បាន​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​លើ​បណ្ដាញ​សង្គម​ផ្សេង​ៗ​ជុំវិញ​រូប​ថត​ដែល​នាង​បាន​បង្ហោះ​។ នារី​ជន​ជាតិ​ចិន​រូប​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ​ Leopard ហើយ​បើ​ពិនិត្យ​តាម​រូបថត​ជា​ច្រើន​របស់​នាង គេ​ឃើញ​ថា​ចង្កា​របស់​នាង​មាន​ទំហំ​តូច​ខ្លាំង​ណាស់ គឺ​មិន​ធំ​ជាង​គ្រាប់​ភ្នែក​របស់​នាង​ផង​។

 

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​បាន​សង្ស័យ​នឹង​សម្រស់​ខុស​ប្រក្រតី​របស់​នាង ហើយ​អ្នក​ខ្លះ​និយាយ​ថា នាង​ប្រាកដ​ជា​ធ្លាប់​ទៅ​វះកាត់​កែ​សម្ផស្ស​ខ្លះ​ជា​មិន​ខាន​ទើប​បាន​ចង្កា​ស្រួច​បែប​នេះ​។ ឯ​អ្នក​មួយ​ចំនួន​ទៀត​បាន​រិះ​គន់​ថា ដោយ​សារ​តែ​ចង្កា​របស់​នាង​បែប​នេះ នាង​មើល​ទៅ​មុខ​ដូច​មនុស្ស​ភព​ផ្សេង​។

 

 

ទោះ​យ៉ាង​ណា នាង​ Leopard ​បាន​មានះ​អះអាង​ថា​សម្រស់​របស់​នាង​គឺ​ជា​សម្រស់​ពី​ធម្មជាតិ​សុទ្ធ​សាធ មិន​បាន​កែ​សម្ផស្ស​ដូច​ការ​គិត​របស់​ពួក​គេ​ទេ​។ នាង​បាន​​បង្ហោះ​រូប​ដែល​គ្មាន​ការ​តុបតែង​មុខ​ដើម្បី​ឱ្យ​អ្នក​គ្រប់​គ្នា​បាន​ឃើញ​ថា មុខ​មាត់​នាង​កែ​ឬ​ក៏​ធម្មជាតិ​។ តាម​រយៈ​រូប​ថត​គ្មាន​គ្រឿង​សម្អាង​ទាំង​នោះ មិន​បាន​បង្ហាញ​ពី​ស្នាម​នៃ​ការ​វះ​កាត់​កែ​សម្ផស្ស​អ្វី​ទេ។ ទោះ​យ៉ាង​នេះ​ក្ដី មនុស្ស​ជា​ច្រើន​នៅ​តែ​មិន​អស់​ចិត្ត​ថា​ វា​មិន​អាច​ទៅ​រួច​ដែល​នាង​អាច​កើត​​មក​មាន​ទម្រង់​មុខ​ខុស​គេ​បែប​នេះ​៕

 

សូម​ទស្សនា​រូប​ភាព​នានា​របស់​នាង​ Leopard៖

 

 

 

 

 

 

 

 

 

 

 

ប្រែ​សម្រួល​៖ សុគន្ធី ប្រភព​៖ viralcham