Rolls-Royce ណែនាំ​រថយន្ត​ម៉ូដែល​ថ្មី​ឲ្យ​អតិថិជន​ជុំវិញ​ពិភពលោក​​កុម្ម៉ង់​ទិញ​បាន

  • 2015-04-25 16:19:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Rolls-Royce Motor Car បាន​ណែនាំ​រថយន្ត​ម៉ូដែល​ថ្មី Phantom ស៊េរី Limelight Collection លើ​ទីផ្សារ​ពិភពលោក​​ដោយ​អនុញ្ញាតិ​ឲ្យ​អតិថិជន​អាច​​កុម្ម៉ង់​បញ្ជា​ទិញ​ភ្លាមៗ​ តាមរយៈ​ភ្នាក់ងារ​ចែក​ចាយ​ទូទាំង​ពិភពលោក។ រថយន្ត​ម៉ូដែល​ថ្មី​នេះ ​មាន​​តែ​ចំនួន​ ២៥ គ្រឿង​​ប៉ុណ្ណោះ​ដែល​ក្រុមហ៊ុន​បាន​បើក​ឲ្យ​អតិថិជន​អាច​កុម្ម៉ង់​ទិញ​យក​ទៅ​ប្រើប្រាស់។

 

 

​ក្រុមហ៊ុន Rolls-Royce បាន​បញ្ជាក់​ថា រថយន្ត Rolls-Royce Phantom ស៊េរី Limelight Collection ត្រូវ​បាន​បង្កើត​ឡើង តាម​រយៈ​ដើម​កំណើត​នៃ​ការ​បង្កើត​ថ្មី​របស់​ជនជាតិ​អង់គ្លេស ។ ការ​បង្កើត​ថ្មី​នោះ​មាន​ឈ្មោះ​ថា ចំណាំង​ពន្លឺ (limelight effect)​។ ចំណាំង​ពន្លឺ limelight effect ​ ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៨២០ ដោយ​លោក Sir Goldsworthy Gurney ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​ និង​ជាអ្នក​បង្កើត​ថ្មី​ក្នុង​សម័យ​វិកតូរីយ៉ា។

 

 

 

 

រថយន្ត​ម៉ូដែល Phantom ស៊េរី Limelight Collection នេះ​មាន​លក្ខណៈ​ពិសេស​ប្រហែល​គ្នា​នឹង​ម៉ូដែល Phantom ស៊េរី Serenity ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​ក្នុង​ពិព័រណ៍​រថយន្ត​ក្នុង​ក្រុង​ហ្សឺណែវ និង​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា “រថយន្ត​ល្អ​បំផុត​ក្នុង​លោក” ។

 

ដោយ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី