ប្ដី​ប្រពន្ធ យ៉ាង​គួ សៀវឡុង​នី មាន​អារម្មណ៍​ដូច​ធ្លាក់​ពី​ឋានសួគ៌​មក​ឋាន​នរក

  • 2015-04-30 22:19:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​ស្នេហ៍​តារា​ល្បី​សិង្ហបុរី Fann Wong និង Christopher Le បាន​និយាយ​ថា​ពួក​គេ​មាន​អារម្មណ៍​ថា​ដូច​ធ្លាក់​ពី​ឋាន​សួគ៌​មក​ឋាន​នរក ពេល​មក​ថត​កម្មវិធី​ទូរទស្សន៍​ចិន​ឈ្មោះ​កម្មវិធី "Let's Go Love” ដែល​តម្រូវ​ឲ្យ​គូ​ស្នេហ៍​តារា​មក​ប្រកួត​ប្រជែង​គ្នា​​ក្នុង​ជីវិត​រស់​នៅ​បែប​ជនបទ។

 

 

កម្មវិធី​ "Let's Go Love” ដែល​ពួក​គេ​កំពុង​ថត​នេះ​តែងតែ​សាក​ល្បង​ពី​ការ​តស៊ូ និង​អត់​ធ្មត់​របស់​តារា​ៗ ដែល​ក្នុង​នោះ​ពួក​គេ​ត្រូវ​ឆ្លង​កាត់​ការងារ​ផ្សេង​ៗ​ដូច​ជា​បោះតង់ គេង​នៅ​តំបន់​ដាច់​ស្រយាល​ស្ងាត់​ៗ និង​ប្រកួត​គ្នា​ក្នុង​សកម្មភាព​លំបាក​ៗ​ជា​ច្រើន​ទៀត។

 

Christopher និង Fann ចូលចិត្ត​ទស្សនា​កម្មវិធី​នេះ​ណាស់ ហើយ​ក៏​បាន​យល់​ព្រម​ចូល​ថត​កម្មវិធី​នេះ។

 

ទោះ​យ៉ាង​ណា​ តាំង​ពី​ចូល​ថត​ថ្ងៃ​ទី​មួយ ពួក​គេ​មាន​អារម្មណ៍​ថា​ពិបាក និង​ធុញថប់​មែន​ទែន ខណៈ​ដែល​ត្រូវ​មក​ប្រកួត​ប្រជែង​ជាមួយ​គូ​ស្នេហ៍​តារា​៣​គូ​ទៀត​គឺ Wu Jing និង​ Xie Nan, Qi Wei និង Lee Seung-hyun និង Guo Jingfei និង Baoli។​

 

Christopher និង Fann មាន​អារម្មណ៍​ថា​គូ​ប្រជែង​ដ៏​លំបាក​បំផុត​របស់​ពួក​គេ​គឺ​តារា​ក្បាច់​គុន Wu Jing។ ប៉ុន្តែ Fann បាន​និយាយ​ថា "ដរាប​ណា​មាន​លោក​ប្ដី យ៉ាង​គួ នៅ​ជាមួយ​ខ្ញុំ គឺ​គាត់​អាច​ទ្រ​មេឃ​ឲ្យ​ខ្ញុំ​បាន​ទោះ​ជា​នៅ​សល់​ដៃ​តែ​ម្ខាង​ក៏​ដោយ”។ តារា​ស្រី​វ័យ ៤៤ឆ្នាំ​រូប​នេះ ក៏​បាន​បង្ហោះ​រូបថត​ផ្អែមល្ហែម​ជា​ច្រើន​ដែរ​ជាមួយ​ស្វាមី អំឡុង​ពេល​ថត​កម្មវិធី​នេះ។

 

Christopher និង Fann ត្រូវ​បាន​គេ​ស្គាល់​ច្រើន​បំផុត​តាម​រយៈ​ការ​សម្ដែង​ជា​តួ​ យ៉ាង​គួ និង​សៀវឡុងនី ក្នុង​រឿង “The Return of the Condor Heroes” កាល​ពី​ឆ្នាំ​១៩៩៨។ ពួក​គេ​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា កាល​ពី​ឆ្នាំ​២០០៩ និង​​ទើប​តែ​ទទួល​បាន​កូន​ប្រុស​ម្នាក់​ឈ្មោះ Zed កាល​ពី​ឆ្នាំ​មុន ៕

 ចុចអាន៖Fann Wong​​បង្ហាញ​​​រាង​​​សិច​​ស៊ី​ជា​ថ្មី ក្រោយ​សម្រក​ទម្ងន់​១៦​គីឡូ​ក្រាម

 
 
 

ចុចអាន៖ចំណង​ស្នេហ៍​តារា​ល្បី​ៗ ​ក្លាយ​ជា​ប្ដី​ប្រពន្ធ​មែនទែន​ក្រោយ​សម្ដែង​រឿង​រួម​គ្នា

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ lollipop
អត្ថបទពេញនិយម