អ៊ុង​ វីរៈ ​ប្រើ​ពេល​ ៤ ទឹក​វាយ​សន្ធាប់​​ទួរគី​យប់​មិញ​មិន​សរសើរ​មិន​បាន

  • 2015-05-04 16:06:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ការ​ប្រកួត​មិត្តភាព​កម្ពុជា​ទួរគី​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ស្ទឹង​មាន​ជ័យ​យប់​មិញ​នេះ​ ​អ្នក​ប្រដាល់​ជើង​ខ្លាំង អ៊ុង វីរៈ បាន​ប្រើ​ពេល ៤ ទឹក​ពេញ​ដើម្បី​វាយ​សន្ធាប់​លើ​កីឡាករ​ប្រដាល់​ជនជាតិ​ទួរគី Yinmaz Omer ឲ្យ​សន្លប់​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មិន​សរសើរ​មិន​បាន​ ។

 

 អ៊ុង វីរៈ បង្គោល​ក្រហម​ (ប្រកួត​កន្លង​មក​)

 

​ចាប់​ផ្ដើម​​ទឹក​ទី​មួយ​អ្នក​ប្រដាល់​​ទាំង​ពីរ អ៊ុង វីរៈ និង Yinmaz Omer បាន​បើក​ការ​វាយ​សម្រុក​គ្នា​​​យ៉ាង​សាហាវ ដោយ​មិន​បាន​​​ប្រកួត​តាម​បែប​ស្ទាបស្ទង់​សមត្ថភាព​ដូច​ដែរ​អ្នក​ប្រដាល់​ដទៃ​ធ្លាប់​​ស្វាគមន៍​​គ្នា​ឡើយ។ ដល់​ទឹក​ទី​ពីរ​អ្នក​ប្រដាល់​ទាំង​ពីរ​នៅ​មិន​បន្ធូរ​ដៃ​ក្នុង​ការ​វាយ​សម្រុក​ដូច​គ្នា​​ប៉ុន្តែ​​ អ៊ុង វីរៈ ទំនង​ជា​មាន​ប្រៀប​​ជាង ពី​​ព្រោះ​គេ​បាន​ប្រើ​កែង​ និង​ជង្គង់ ​ព្រម​ទាំង​កណ្ដាប់​ដៃ​វាយ​សម្រុក​ទៅ​លើ​​ជនជាតិ​​ទួរគី​បាន​ល្អ​ជាង។

 

​រហូត​ដល់​ទឹក​ទី​បី​ជើង​ខ្លាំង​ក្នុង​ស្រុក អ៊ុង វីរៈ ​បាន​ប្រើ​មួយ​កែង​ចំ​ថ្ងាស​ដៃគូ​ឲ្យ​​បែក​ឈាម។ បន្ទាប់​មក​ដល់​ទឹក​ទី ៤ អ៊ុង​ វីរៈ បាន​ប្រើ​ជង្គង់​ចំលើ​ពោះ​ទឹក Yinmaz យ៉ាង​ល្អ​រហូត​អាជ្ញាកណ្ដាល​សម្រេច​រាប់​​លើ​​ជនជាតិ​ទួរគី​​នេះ​ម្ដង​មុន​ពេល​ប្រកួត​បន្ត​។ អ៊ុង វីរៈ​ ឃើញ​ខ្លួន​​មាន​ឱកាស​ល្អ​ក៏​បើក​ការ​វាយ​សន្ធាប់​បន្ត​ជា​ហេតុ​ធ្វើ​ឲ្យ Yinmaz សន្លប់​ឈឹង​តែ​ម្ដង​​ត្រឹម​ទឹក​ទី ៤ ៕

 

ខាង​ក្រោម​ជា​វីដេអូ​ការ​ប្រកួត​របស់ អ៊ុង វីរៈ និង Yinmaz Omer ៖ ​​​​​​​​

 

​អត្ថបទ៖ ស្រី​ សុវណ្ណដារ៉ា

អត្ថបទថ្មី