សហគ្រាសធំៗអស់កង្វល់លើប្រព័ន្ធគ្រប់គ្រង System Integration
- 2015-05-07 21:20:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហគ្រាសធំៗអស់កង្វល់លើប្រព័ន្ធគ្រប់គ្រង System Integration
ចន្លោះមិនឃើញ
ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក First Cambodia បានសហការគ្នាជាមួយក្រុមហ៊ុនសហរដ្ឋអាមេរិក Fiorano ដើម្បីផ្ដល់នូវបច្ចេកវិទ្យាថ្មីចុងក្រោយក្នុងការដោះស្រាយ និង សម្រួលដល់ការគ្រប់គ្រងប្រព័ន្ធ ដើម្បីទទួលបានសុវត្ថិភាពខ្ពស់។
លោក តាំង បូរ៉ាត់ COO នៃក្រុមហ៊ុន First Cambodia បានឲ្យដឹងថា ហេតុដែល First Cambodia ជ្រើសរើស Fiorano ជាដៃគូដោយសារតែគោលបំណងផ្ដល់បច្ចេកវិទ្យាទំនើបដល់ សហគ្រាសនានា នៃ Centralized Platform ឲ្យមានសុវត្ថិភាពខ្ពស់ ប្រើពេលវេលាខ្លីក្នុងការ Design ភ្ជាប់ពីប្រព័ន្ធមួយទៅប្រព័ន្ធ ផ្សេងៗទៀត។ លើសពីនេះការរៀបចំទៅលើសហគ្រាសមួយៗគឺ ចំណាយតិចលើការគ្រប់គ្រងប្រព័ន្ធឲ្យមានអាយុកាលយូរ និង ធ្វើឲ្យគ្រប់ Application និង Service របស់ Real-Time System integration ងាយស្រួលក្នុងការដោះស្រាយនិងមានប្រសិទ្ធជាងមុន។
នាយកប្រតិបត្តិរូបនេះបន្តថា ដូចនេះ Fiorano ផ្ដល់ជូនកម្មវិធីជា Software បែប Architectural-level innovations ដែលសម្រាប់ការពារប្រព័ន្ធ និង ធ្វើឲ្យប្រព័ន្ធដំណើរ ផ្លាស់ប្ដូរយ៉ាងឆាប់រហ័សក្នុងតម្រូវការរបស់សហគ្រាសធំៗទាំងនោះផងដែរ។ បន្ទាប់ពី Fiorano ផ្ដល់សេវាទាំងនេះ first Cambodia ក៏បានក៏បន្តពង្រឹងជំហររបស់ខ្លួននៅលើទីផ្សារកម្ពុជាដោយធ្វើការជាដៃគូដែលមានភាពជំនាញ ក្នុងការផ្តល់ដំណោះស្រាយ លើការគ្រប់គ្រងគម្រោងផ្សេងៗ ទៅតាមវេលាកំណត់ និង ទទួលគុណភាពខ្ពស់ដែលឋិតក្នុងថវិកាកំណត់។
Fiorano គឺជាក្រុមហ៊ុនសាជីវកម្ម ដែលមានការិយាល័យកណ្ដាលនៅ Silicon Valley សហរដ្ឋអាមេរិក ហើយក៏ជាក្រុមហ៊ុនផ្តល់សេវាផ្សេងៗលើប្រព័ន្ធ Enterprise integration middleware , High Performance messaging និង Peer-to-Peer Distributed System។
ចុចអាន៖ First Cambodia និង AVAYA បង្ហាញពីប្រព័ន្ធថ្មីសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យម
អត្ថបទ៖ ដារ៉ាឆានី