៣របៀប តឺនុយខោអាវឲ្យបានស្អាតសមរម្យ
- 2015-05-08 16:17:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣របៀប តឺនុយខោអាវឲ្យបានស្អាតសមរម្យ
ចន្លោះមិនឃើញ
ពេលទៅធ្វើការ ឬទៅចូលរួមពិធីផ្សេងៗមួយចំនួន មិនថាបុរស ឬស្រ្ដី តែងស្លៀកពាក់ឲ្យបានស្អាតបាត និងមើលទៅមានភាពទាក់ទាញ។ សម្រាប់ប្រិយមិត្តបុរសៗ ការតឺនុយជារឿងមួយដ៏ពេញនិយម ព្រោះមើលទៅស្អាត សង្ហា និងសមរម្យ ប៉ុន្តែពេលខ្លះបើតឺនុយមិនត្រូវ ក៏មើលទៅមិនសូវសមនោះដែរ។ តើមានវិធីណាខ្លះដែលអាចឲ្យអ្នកតឺនុយបានស្អាតសមរម្យ?
១. តឺនុយធម្មតាទូទៅ
តឺនុយធម្មតា គឺជាទម្លាប់ដែលយើងធ្លាប់ធ្វើពីក្មេងមក ដោយញាត់ជាយអាវខាងក្រោមទៅក្នុងខោ និងទាញឲ្យល្មមសម មិនឲ្យតឹងពេក និងធូរពេក ជាជម្រើសល្អសម្រាប់ខោអាវដែលមិនរលុងពេក។
២. តឺនុយតាមលំនាំយោធា
តឺនុយតាមបែបទាហាន គឺអាចអនុវត្តបានដោយស្លៀកខោមុន (ពុំទាន់បិទឡេវ) ពាក់អាវរួច ប្រើម្រាមដៃ និងចង្អុលដៃចាប់ទាញជាយអាវមកក្រោមឲ្យរាងតឹងបន្តិច រួចចាប់ផ្ដើមបត់ជាវអាវជាផ្នត់ជុំវិញដល់ផ្នែកខាងក្រោយគូទ និងទាញឲ្យសមល្មមរួចរឹតខ្សែក្រវាត់ពីលើផ្នត់ដែលបានបត់ជាការស្រេច។
៣. តឺនុយទាំងខោអាវក្នុង
របៀបមួយទៀត គឺអ្នកត្រូវដាក់អាវក្នុងទៅក្នុងខោក្នុង រួចត្រូវប្រាកដថាអាវពាក់ពីក្រៅដែលត្រូវតឺនុយពីលើ គឺនៅចន្លោះផ្នត់តឺនុយ និងខោដែលអ្នកតឺនុយពីក្រៅ ធ្វើបែបនេះគឺមើលទៅបានស្អាតសមរម្យ៕
ចុចអាន៖ របៀបបត់សម្លៀកបំពាក់ឲ្យបានត្រឹមត្រូវពេលធ្វើដំណើរ
ប្រែសម្រួល៖ មាន រតនា ប្រភព៖ businessinsider