របៀប​បត់​សម្លៀក​បំពាក់​ឲ្យ​បាន​ត្រឹមត្រូវ​ពេលធ្វើ​ដំណើរ​

  • 2015-04-29 17:13:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ភាគ​ច្រើន​ប្រហែល​ជា​ចេះ​ពី​របៀប​បត់​សម្លៀកបំពាក់​ហើយ តែ​ក៏​មាន​អ្នក​មិន​ទាន់​ច្បាស់​ដែរ ជា​ពិសេស​គឺ​បុរសៗ​តែ​ម្ដង។ ក្រៅ​ពី​បត់​ទុក​ដាក់​ក្នុង​ទូ​ឲ្យ​មាន​របៀបរៀបរយ ពេល​ត្រូវ​​ធ្វើ​ដំណើរ​ទៅ​ណា​ឆ្ងាយ​​ម្ដងៗ ​​អ្នក​​ក៏​ត្រូវ​ចាំ​បាច់​បត់​សម្លៀកបំពាក់​ដាក់​ក្នុង​កាបូប​នោះ​ដែរ។ តើ​បត់​ដោយ​របៀប​ណា​ដែល​ត្រឹមត្រូវ មិន​ជ្រួញ​សម្លៀកបំពាក់​? សាក​វិធី​ទាំង​៣ ដូច​រូប​ខាង​ក្រោម​នេះ៖

 

 

តើ​ក្នុង​ចំណោម​វិធី​បត់​ទាំង​៣នេះ មួយ​ណា​​ជា​វិធី​ដែល​ទប់​ស្កាត់​ភាព​ជ្រួញ​បាន​ល្អ​ជាង​គេ? ចម្លើយ​គឺ​មិន​អាច​បែង​ចែក​បាន​នោះ​ទេ ពោល​គឺ​វា​ផ្អែក​ទៅ​តាម​ប្រភេទ​នៃ​សម្លៀកបំពាក់។ អ្វី​ដែល​អ្នក​គួរ​ធ្វើ​ ក្រៅ​ពី​ការ​បត់​ដូច​រូប​ខាង​លើ គឺ​អ្នក​ត្រូវ​គិត​ដល់​ចំណុច​ផ្សេង​ទៀត ដែល​មាន​ដូច​ជា រយៈ​ពេល​ដែល​អ្នក​ត្រូវ​បត់​វា​ទុក និង​ភាព​តឹង​ណែន​នៃ​សម្លៀកបំពាក់​ក្នុង​កាបូប (កាបូប​ដាក់​កាន់​តែ​តិច កាន់​តែ​ល្អ)។

 

តើ​ភាគ​ច្រើន ប្រិយមិត្ត​បត់​តាម​វិធី​ណា​ដែរ? ក្រៅ​ពី​វិធី​ទាំង​៣​ខាង​លើ តើ​មាន​វិធី​ណា​ផ្សេង​ទៀត​ឬ​អត់?

 

ចុច​អាន៖ ល្បិច​លួង​កូន​តូច​ឲ្យ​ដេក​ត្រឹម​ពេល​​តិច​ជាង១​នាទី ដោយ​ប្រើ​ក្រដាស

 

ចុច​អាន៖ របៀប​ចង​ក្រវាត់​ក​​ខ្លួន​ឯង មិន​បាច់​ពឹង​ប្រពន្ធ

 

ដោយ៖ សុវត្ថិ

រូបភាព៖ business insider

អត្ថបទពេញនិយម