Rolls-Rocye ណែនាំ​រថយន្ត​ម៉ូដែល​ថ្មីយក​លំនាំ​តាម​ម៉ូតសំលៀកបំពាក់​​ដ៏​ប្រណីត

  • 2015-05-10 19:02:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Rolls-Royce បាន​ណែនាំ​រថយន្ត​ម៉ូដែល​ថ្មី ‘Wraith – Inspired by Fashion’ ដែល​ការ​រចនា​​គឺ​យក​លំនាំ​តាម​ម៉ូត​សំលៀកបំពាក់​ដ៏​ប្រណីត​ដើម្បី​បង្កើត​បាន​នូវ​រថយន្ត​មួយ​ដែល​មាន​រូប​រាង​ស្រស់​ស្អាត។

 

 

ម៉ូដែល Wraith ថ្មី​នេះ ផ្ដល់​នូវ​សម្ភារៈ និង​ការ​តុប​តែង​ភាគ​ច្រើន​ពាក់ព័ន្ធ​ពិភព​ម៉ូត​សំលៀកបំពាក់ ។​ ការ​ច្នៃ​រចនា​រថយន្ត​នេះ​ឡើង​​ផុស​ចេញ​ពី​គំនិត​ដែល​បាន​មក​ពី​ការ​បង្ហាញ​ម៉ូត​សំលៀកបំពាក់​យ៉ាង​ប្រណីត ដើម្បី​បង្កើត​បាន​នូវ​រថយន្ត​មួយ​ដែល​មាន​រូប​រាង​ស្រស់​ស្អាត ដែល​ផ្សំ​ចេញ​ពី​កំណាត់។

 

 

ដូចគ្នា​សំលៀកបំពាក់​ប្រណីត​ដែល​បាន​ច្នៃ​កុម្ម៉ង់ សម្រស់​របស់​រថយន្ត​នេះ​អាច​មើល​ឃើញ​តាម​រយៈ​ការ​អង្កេត​យ៉ាង​យក​ចិត្ត​ទុកដាក់។ នៅ​ពេល​បើក​ទ្វារ​របស់​រថយន្ត​ម៉ូដែល Wraith គេ​​នឹង​បាន​ឃើញ​ពី​ភាព​ទាន់​សម័យ​ នៃ​ផ្ទៃ​ពណ៌​ខាង​ក្នុង​​របស់​រថយន្ត​គឺ​ពណ៌​ស Arctic White និង​ខ្មៅ។

 

 

បន្ថែម​ពី​លើ​ការ​​ប្រើ​ប្រាស់​ខ្នើយ​ដែល​មាន​រូប​​ប៉ាក់ឌិន ក្នុង​នោះ​ក៏​នៅ​មាន​ការ​​ច្នៃ​ប្រឌិត​ថ្មី គឺ​ដៃ​ចង្កូត​​ដែល​មាន​ពីរ​ពណ៌​ស្រស់​ឆើត​ឆាយ​ ។ ថ្នេរ​ចង្កូត​ស្បែក​​ដែល​មើល​មិន​ឃើញ​ស្នាម​ថ្នេរ​ត្រូវ​បាន​ដេរ​​ដោយ​ជាង​ស្បែក​​នៅឯ​រោង​ចក្រ​របស់​រថយន្ត Rolls-Royce ដែល​ទឹក​ដៃ​បែប​នេះ គឺជា​វិធីសាស្ត្រ​សិប្បកម្ម​ដ៏​ស្មុគស្មាញ​ក្នុង​ពិភព​ដេរ​ប៉ាក់​​សំលៀកបំពាក់​​ប្រណីត។

 

ដោយ៖ ប៊ុណ្ណារ៉ា ប្រភព៖ Autoblog

អត្ថបទថ្មី