ផ្លែពោតមានប្រយោជន៍ច្រើនហួសការស្មាន
- 2015-05-12 16:43:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លែពោតមានប្រយោជន៍ច្រើនហួសការស្មាន
ចន្លោះមិនឃើញ
ពោតមិនត្រឹមតែជាដំណាំស្បៀងសំខាន់បន្ទាប់ពីដំណាំស្រូវនោះទេ ប៉ុន្តែវាក៏ជាចំណីអាហារឆ្ងាញ់ដែលយើងអាចយកវាច្នៃជាម្ហូប ឬយកទៅធ្វើបង្អែមញ៉ាំក៏បាន។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ ពោតបានផ្ដល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើន ដោយសារវាសម្បូរដោយសារជាតិចិញ្ចឹមដល់រាងកាយដែលមានដូចខាងក្រោម៖
១. សារធាតុប្រឆាំងអុកស៊ីតកម្ម
ពោតមានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដូចជា Phytonutrients និង Carotenoids ជាដើម (ជាពិសេសគឺក្នុងពោតពណ៌លឿង)។ ក្រៅពីនេះនៅមានសារធាតុផ្សេងទៀតដូចជា Lutein, Zeaxanthin, អាស៊ីត Vanillic, អាស៊ីត Ferulic និងសារធាតុប្រឆាំងអុកស៊ីតកម្មមួយចំនួនទៀត។
២. កាបូអ៊ីដ្រាត
ពោតផ្ដល់សារធាតុកាបូអ៊ីដ្រាត ជាថាមពលដែលរាងកាយត្រូវការជាប្រចាំថ្ងៃសម្រាប់សកម្មភាពរាងកាយ និងខួរក្បាល ម៉្យាងវាក៏ផ្ដល់កម្លាំងទៅដល់រាងកាយផងដែរ ជាពិសេសអ្នកអត្តពលកម្ម។
២. ប្រូតេអ៊ីន
ផ្លែពោតមានផ្ទុកសមាសធាតុប្រូតេអ៊ីនដែលជាសារធាតុចិញ្ចឹមសារពាង្គកាយ ហើយរាងកាយក៏ត្រូវការវាជាចាំបាច់ផងដែរ។ ប្រូតេអ៊ីនក៏អាចជួយជួសជុលកោសិកា ជួយសាច់ដុំ និងបង្កើនប្រពន្ធភាពស៊ាំ។ ៣. សារធាតុមិនធ្វើឲ្យធាត់ខ្លាំង
ពោតមានសារធាតុល្អសម្រាប់សុខភាព ហើយម៉្យាងវាក៏មានសារធាតុដែលធ្វើឲ្យយើងមិនឡើងទម្ងន់ខ្លាំងផងដែរ។
៤. ជាតិសរសៃ (Fiber)
នៅក្នុងផ្លែពោតមានសារជាតិសរសៃ (Fiber) ដែលល្អសម្រាប់សុខភាព។ ម្យ៉ាងទៀតវាក៏មានសារធាតុម៉្យាងដែលជួយរក្សាកម្រិតជាតិស្ករក្នុងឈាម និងជួយបង្ការរោគទល់លាមកផងដែរ។ ទន្ទឹមនឹងនេះ បរិភោគផ្លែពោតអាចធ្វើឲ្យអ្នកឆ្អែតបានយូរ៕
ចុចអាន៖ មូលហេតុ៧យ៉ាងគួរទទួលទានទឹកដូងឲ្យបានច្រើន
ចុចអានអត្ថបទសុខភាព និងសម្រស់ជាច្រើនទៀត
ប្រែសម្រួល៖ មាន រតនា ប្រភព៖ stethnews