តារាមិនរើសទ្រនំ ឆានុន សម្ពោធហាងកាត់សក់យប់មិញ
- 2015-05-19 17:16:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាមិនរើសទ្រនំ ឆានុន សម្ពោធហាងកាត់សក់យប់មិញ
ចន្លោះមិនឃើញ
តារាសម្ដែង ឆានុន បានរៀបចំពិធីជប់លៀងសម្ពោធហាងកាត់សក់តូចមួយ កាលពីយប់មិញនេះ នៅម្ដុំបឹងសាឡាង ខាងក្រោយវិទ្យាល័យសាមគ្គី ដោយមានការចូលរួមពីអ្នករួមអាជីពមួយចំនួនផងដែរ។
អតីតអ្នកលក់ មីឆា រូបនេះប្រាប់ថា ការពិតហាងរបស់គេសេងពីអ្នកដទៃប៉ុណ្ណោះ ព្រោះស្រលាញ់អាជីពនេះពេក ទើបសម្រេចឆ្លៀតពីការងារសម្ដែង ហើយងាកមកបើកហាងតែម្ដង ដោយមានការសហការពីជាងមានស្នាដៃមួយចំនួន។ ម្ចាស់ហាងកាត់សក់យីហោ "ឆានុន ស្តាយ៍" រូបនេះបញ្ជាក់ថា ទើបដំណើរការបាន ១សប្ដាហ៍ ប៉ុណ្ណោះ ប៉ុន្តែ ហាក់មានការគាំទ្រគួរសមពីអតិថិជន និង មិត្តភក្តិសិល្បៈ ប្រមាណ ៤០ ទៅ ៥០ នាក់ក្នុង ១ ថ្ងៃ៕
អត្ថបទ៖ សំ ជំនាញ