ស៊ីនឌី ត្រៀមចេញទៅធ្វើម៉ូដសក់ជាលក្ខណៈអន្តរជាតិនៅសិង្ហបុរី
- 2015-05-19 21:13:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ីនឌី ត្រៀមចេញទៅធ្វើម៉ូដសក់ជាលក្ខណៈអន្តរជាតិនៅសិង្ហបុរី
ចន្លោះមិនឃើញ
ដោយមានការទទួលស្គាល់សមត្ថភាពជាលក្ខណៈអន្តរជាតិ ស៊ីនឌី កំពុងត្រៀមខ្លួនទៅបង្ហាញទឹកដៃធ្វើសក់ឱ្យតារាម៉ូដែលពិភពលោកជាច្រើនរូប ដែលមកជួបជុំគ្នាក្នុងកម្មវិធី Singapore Fashion Week នាប្រទេសសិង្ហបុរី អំឡុងពាក់កណ្ដាលខែក្រោយនេះ។
ដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍ខាងលើ ធ្វើឡើងដោយមានការអញ្ជើញរបស់ NK ជាហាងសាឡនល្បីបំផុតនៅទីនោះ ក្រោយកិច្ចសហការរកស៊ីជាមួយគ្នាកន្លង ក្នុងនោះ រួមមានទាំងការផ្លាស់ប្ដូរបទពិសោធន៍រវាងគ្នា នឹងគ្នាផងដែរ។ ស៊ីនឌី និយាយថា៖ "ក្រៅពីមេជាងសាំងហ្គាពួរ និង ខ្មែរយើង ក៏មានជាងមកពីអាល្លឺម៉ង់ ជាពិសេសមេជាងល្បីជាងគេមកពីប្រទេសកូរ៉េ ក៏ទៅចូលរួមដែរ"។
តាមរយៈបទពិសោធន៍ ២០ ឆ្នាំក្នុងអាជីពនេះ ស៊ីនឌី បានរំលឹកថា ធ្លាប់បានទៅធ្វើម៉ូដលក្ខណៈអន្តរជាតិបែបនេះជាច្រើនប្រទេសរួចមកហើយរួមមាន ប្រទេសបារាំង អូស្ត្រាលី ថៃ ជប៉ុន និង សហរដ្ឋអាមេរិក ជាដើម ហើយទទួលប័ណ្ណសរសើរ ឬពានរង្វាន់ទៀតផង។ អតីតគណៈកម្មការប្រឡងម៉ូដសក់រូបនេះបញ្ជាក់ថា កម្មវិធីទាំងនោះមានការចូលរួមពីតារាបង្ហាញម៉ូដែលល្បីឈ្មោះតំណាងឱ្យប្រទេសរបស់ខ្លួនផងដែរ។ ប៉ុន្តែដំណើរលើកនេះ សាមីខ្លួនរំពឹងថា នឹងអាចទទួលបានបទពិសោធន៍ល្អជាច្រើនទៀតក្រោយការចូលរួមលើកនេះ។
ប្រសិនបើជំហានដំបូងជោគជ័យ ស៊ីនឌី អះអាងថា នឹងពង្រីករហូត ៣០ សាខា នៅភ្នំពេញសម្រាប់អ្នកមានជីវភាពមធ្យមក៏អាចស្វែងរកភាពស្អាតបាន។ ហើយនេះក៏ជាផ្នែកមួយក្នុងការបង្កើតការងារសម្រាប់កូនខ្មែរជំនាន់ក្រោយផងដែរ៕
អានអត្ថបទ៖ មើលឈុតខុស អ៊ុន សិទ្ធា-អូន ឧស្សាហ៍ បានដឹងថាសើច
អានអត្ថបទ៖ អតីតបេក្ខជន Freshie boy គង់ ប៊ុនថន ឆ្លើយតបព័ត៌មានលោតទឹកសម្លាប់ខ្លួន