ហេតុអ្វីអ្នកគួរចូលរួមក្នុងកម្មវិធី Startup Weekend សៀមរាប?
- 2015-05-22 14:00:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីអ្នកគួរចូលរួមក្នុងកម្មវិធី Startup Weekend សៀមរាប?
ចន្លោះមិនឃើញ
ជាការសង្ខេប Startup Weekend ជាឱកាសមួយសម្រាប់មនុស្សគ្រប់គ្នា ដែលមានគំនិតពីការបណ្តាក់ទុនឬគិតចាប់ផ្តើមអាជីវកម្មខ្នាតតូចឲ្យក្លាយទៅជាការពិត។ ប្រសិនបើអ្នកចង់ដឹងថាអ្វីជា Startup Weekend សូមចូលទៅកាន់វេបសាយរបស់កម្មវិធី Startup Weekend សៀមរាប http://bit.ly/SWsiemreap។
មិនថាអ្នកជាអ្នករចនាម៉ូដ, អ្នកអភិវឌ្ឍន៍, អ្នកបច្ចេកវិទ្យា, ឬគ្រាន់តែចាប់អារម្មណ៍ក្នុងការធ្វើអ្វីដែលអ្នកមិនធ្លាប់ធ្វើ Startup Weekend សៀមរាប ជាកន្លែងដ៏ល្អឥតខ្ចោះមួយ ដើម្បីសាកល្បងទេពកោសល្យរបស់អ្នក ហើយអ្នកនឹងទទួលបាននូវបទពិសោធន៍ដ៏មានតម្លៃពីសហគ្រិនភាព។ ទោះបីជាអ្នកមិនមានគំនិតអាជីវកម្មផ្ទាល់ក្ដី អ្នកក៏អាចសហការជាមួយអ្នកផ្សេងទៀតឬចែករំលែកនូវជំនាញរបស់អ្នក ដើម្បីបង្កើតសមិទ្ធផលមួយដ៏អស្ចារ្យ។
ត្រឹមរយះ ៥៤ ម៉ោង អ្នកនឹងទទួលបានវិជ្ជាជីវៈដែលអាចប្រែក្លាយគំនិតទៅជាសកម្មភាពជាក់ស្តែង។យើងបានអញ្ជើញអ្នកដែលមានបទពិសោធនៅក្នុងStartup Communityដើម្បីជួយអ្នកនិងក្រុមរបស់អ្នក ដើម្បីសម្រេចនូវគោលដៅក្នុងការបង្កើតStartup មួយដែលនឹងត្រូវបានវាយតម្លៃដោយគណៈកម្មាធិការមូយក្រុមផ្សេងទៀត។ ក្នុងពេល៥៤ម៉ោងអ្នកអាចនឹងក្លាយជាមេដឹកនាំនិងការអភិវឌ្ឍបន្ថែមទៀតពីសមត្ថភាពច្នៃប្រឌិតរបស់អ្នកនិងការច្នៃប្រឌិតថ្មីៗពីជំនាញភាពជាសហគ្រិនក្នុងសង្គម។
ខាងក្រោមនេះជាគំនិតល្អៗដែលបានបង្កើតនៅ Startup Weekend រាជធានីភ្នំពេញ២០១៤:
@Joonaak – សេវាកម្មដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ។ សូមមើលគេហទំព័រFacebookមួយដ៏ល្អរបស់ពួកគេ https://www.facebook.com/joonaak2u
@Pmap –ការផ្សព្វផ្សាយនៅក្នុងផែនទីនឹងក្នុងកម្មវិធីទូរសព្ទដៃមួយ ដែលផ្តល់ភាពងាយស្រួលដល់អ្នកក្នុងការស្វែងការផ្សព្វផ្សាយដែលនៅក្បែរនោះ https://www.facebook.com/pmap.official
តើនូវចាំអ្វីទៀត? ចុះឈ្មោះឥឡូវនេះដើម្បីចូលរូមជាមូយយើង Startup Weekend សៀមរាប២០១៥ ចាប់ផ្តើមនៅថ្ងៃសុក្រ 29 ខែឧសភាវេលាម៉ោង៦ល្ងាច រហូតដល់ថ្ងៃអាទិត្យទី ៣១។
ទីតាំងៈ The 1961 Coworking and Art Spaceសៀមរាប។ តម្លៃសំបុត្រ៣០ដុល្លារ – រួមបញ្ចូលទាំងអាហារនិងភេសជ្ជៈ។
ចូលទៅកាន់គេហទំព័រ Startup Weekendសៀមរាប http://bit.ly/SWsiemreap ដើម្បីធ្វើការចុះឈ្មោះនិងទិញសំបុត្រចូលរួម។
អត្ថបទ៖ ដៃគូសហការ