សែល​កាត​សហការ​​ស្ថាប័ន​សហគ្រាស​សង្គម ​គាំទ្រ​សហគ្រិន​កម្ពុជា

  • 2015-05-22 21:32:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​ក្រុម​ហ៊ុន​ទូរសព្ទ​ចល័ត​សែល​កាត ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​សហគ្រាស​សង្គម​កម្ពុជា (Social Enterprise Cambodia)​ លើ​ភាព​ជា​ដៃគូ ដើម្បី​ផ្ដល់​ប្រយោជន៍​​និង​នាំ​ភាព​រីក​ចម្រើន​ដល់​ការ​អភិវឌ្ឍ​​សហគ្រិន​កម្ពុជា។

 

​​​ លោក​ Laszlo Barta នាយក​ការិយាល័យ​ពាណិជ្ជកម្ម​ក្រុម​ហ៊ុន​សែល​កាត បាន​ឲ្យ​ដឹង​ថា ការ​សហការ​ភាព​ជា​ដៃ​គូ​នេះ នឹង​ជួយ​គាំទ្រ​ដល់​សហគ្រិន​កម្ពុជា​​​ក្នុង​ការ​សម្រេច​បាន​ភាព​រី​កចម្រើន ដោយ​​ផ្តល់​ការ​គាំទ្រ​បន្ថែម​ទៀត​ដល់​សហគ្រិន​កម្ពុជា ក្នុង​ការ​បង្កើត​បាន​សហគ្រាស​ផ្ទាល់​ខ្លួន​ពិត​ប្រាកដ។

 

ក្នុង​ឱកាស​នោះ​ដែរ លោក​ Alberto Creminesi ស្ថាបនិក សហគ្រាស​សង្គម​កម្ពុជា​ បាន​ឲ្យ​ដឹង​ដែរ​ថា កិច្ចសហប្រតិបត្តិការ​ជាមួយ​សែលកាត​ នឹង​ជំរុញ​ឱកាស​បង្កើត​បណ្តាញ​ទំនាក់ទំនងការងារ​ដល់​សមាជិក​ ដើម្បី​​ឲ្យ​ពួកគេ​អាច​សម្រេច​គម្រោង​​ការ​សង្គម​​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន។

 

លោក​ថា សហគ្រាស​សង្គម​កម្ពុជា បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរការ​បើក​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី Impact Hub ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​មាន​ឱកាស​សិក្សា​ពី​សហគ្រិន​ដទៃ​ទៀត​ទូទាំង​សាកលលោក។

 

សហគ្រាស​សង្គម​កម្ពុជា​ជា​អង្គភាព​ឯករាជ្យ​មួយ​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​លើក​ស្ទួយ​សហគ្រិន​ភាព​សង្គម​លើ​ប្រទេស​កម្ពុជា។ សហគ្រិន​សង្គម​កម្ពុជា​នឹង​រៀបចំ​ពិព័រណ៍​សហគ្រាស​សង្គម​រយៈ​ពេល​ ២ ថ្ងៃ​ក្នុង​សប្ដាហ៍​នេះ​ពី​ថ្ងៃ ២២ និង ២៣ នៅ​ហាង​កាហ្វេ Joma Bakery លើ​វិថី​ព្រះ​នរោត្តម ហើយ​ប្រិយមិត្ត​អាច​សិក្សា​ស្វែង​យល់​ពី​វាគ្មិន​នានា​។​

 

សម្រាប់​ព័ត៌មាន​បន្ថែម​ សហគ្រាស​សង្គម​កម្ពុជា​ (Social Enterprise Cambodia) និង ពិព័រណ៍​សហគ្រាស​សង្គម​ (Social Enterprise Fair) ដែល​គ្រោង​ធ្វើ​ឡើង​ក្នុង​សប្ដាហ៍​នេះ ដោយ​ ចុច​ត្រង់​នេះ..

 

ចុច​អាន៖ និស្សិត​ខ្មែរ​មួយ​រូប​ចែក​រំលែក​បទពិសោធន៍​ការ​សិក្សា​អាហារូបករណ៍​នៅ​ថៃ

 

អត្ថបទ៖ ដារ៉ាឆានី

អត្ថបទថ្មី