Amir Khan សង្ឃឹមឈ្នះ Algieri ដើម្បីជួប Floyd
- 2015-05-26 13:15:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Amir Khan សង្ឃឹមឈ្នះ Algieri ដើម្បីជួប Floyd
ចន្លោះមិនឃើញ
កីឡាករ Amir Khan មានទំនុកចិត្តថាខ្លួននឹងអាចយកឈ្នះអ្នកប្រដាល់អាមេរិក Chris Algieri បាននៅថ្ងៃសុក្រនេះ ដើម្បីឈានទៅប្រកួតជាមួយកំពូលអ្នកប្រដាល់ Floyd Mayweather នៅថ្ងៃទី១២ ខែកញ្ញាខាងមុខ ដែលអាចជាប្រកួតចុងក្រោយរបស់អ្នកប្រដាល់មិនដែលចាញ់របស់អាមេរិក។
Khan ទើបតែមានវ័យ២៨ឆ្នាំទេ តែធ្លាប់ឡើងប្រកួតដល់ទៅ៣៣ដងមកហើយ ដែលក្នុងនោះឈ្នះ៣០ដង និងចាញ់៣ដង ផ្ដួលគូប្រកួតឱ្យសន្លប់បាន១៩ដង។ មហិច្ឆតាធំបំផុតរបស់គេ គឺចង់ឡើងប្រកួតជាមួយ Floyd ឱ្យបានម្ដង ក្នុងអាជីពជាអ្នកប្រដាល់។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះកំពុងតែត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការដើរតាមគន្លងរបស់ Manny Pacquiao ពោលគឺត្រូវឡើងប្រកួតជាមួយ Algieri ឱ្យឈ្នះសិន ទើបមានឱកាសកាន់តែច្រើនដើម្បីប៉ះ Floyd Mayweather។
"ខ្ញុំត្រូវតែប្រុងប្រយ័ត្នឱ្យមែនទែន ក្នុងការប្រកួតជាមួយ Algieri នៅថ្ងៃសុក្រនេះ។ ប្រសិនបើខ្ញុំឈ្នះ ខ្ញុំនឹងមានឱកាសច្រើនក្នុងការទៅជួយ Floyd ក្នុងប្រកួតចុងក្រោយរបស់គេ។ វាដូចទៅនឹង Manny ដែរ ដែលយកឈ្នះ Algieri ហើយ អាចទៅប្រកួតជាមួយ Floyd បាន”។ នេះបើតាម អ្នកប្រដាល់អង់គ្លេសខាងលើបានបញ្ជាក់បន្ថែម។
បន្ទាប់ពីយកឈ្នះលើ Pacquiao មក Floyd បានប្រកាសជាសាធារណៈថានឹងឡើងសង្វៀនប្រកួតមួយប្រកួតទៀតនឹងចូលនិវត្តន៍ហើយ ចំណែកឯដៃគូក្នុងប្រកួតចុងក្រោយនោះនៅមិនទាន់ដឹងថានរណាឱ្យប្រាកដនោះទេ ប៉ុន្តែកីឡាករមានភាគរយខ្ពស់ជាងគេគឺ Amir Khan នេះហើយ ៕
ចុចអាន៖Khan លក់ខោខ្លី យកលុយជិត៥ម៉ឺនដុល្លារជួយក្មេងនៅប៉ាគីស្ថាន
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ espn