ខ្ញុង បកស្រាយម្ដងទៀត រឿងមានជម្លោះនៅផ្សារគីឡូ៧
- 2015-05-29 17:48:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្ញុង បកស្រាយម្ដងទៀត រឿងមានជម្លោះនៅផ្សារគីឡូ៧
ចន្លោះមិនឃើញ
បន្ទាប់ពីបានបកស្រាយក្នុងកម្មវិធី "តុបំភ្លឺ" របស់ទូរទស្សន៍ My TVកន្លងមក ថ្មីៗនេះ អ្នកនាង ខ្ញុង បានបញ្ជាក់ម្ដងទៀតថា នាងមិនដែលមានជម្លោះទាស់ទែងនៅផ្សារគីឡូ៧ ដូចការលើកឡើងតគ្នានោះទេ។
នាងនិយាយថា៖ "ប្រសិនបើខ្ញុំមានជម្លោះពិតមែននៅកណ្ដាលផ្សារ ខ្ញុំពិតជាមិនអាចគេចផុតពីកញ្ចក់កាមេរ៉ាទស្សនិកជនទេ ទូរសព្ទដៃក្មេងប៉ុណ្ណាក៏មានដែរ គឺមានថតបង្ហោះហើយ"។ ដៃគូរបស់នាយ ពែកមី រូបនេះបញ្ជាក់ថា នាងជាសាមីខ្លួនមិនបានដឹងរឿងទេ។ អ្នកមេម៉ាយខាងលើ សូមច្រានចោលព័ត៌មាននេះ ដោយអះអាងថា គ្មានហេតុផលអ្វីត្រូវទៅផ្សារត្រីឡើយ ព្រោះផ្ទះនៅជាប់ផ្សារគីឡូ៦។
ប៉ុន្តែតារាកំប្លែងរូបនេះបានរំលឹកថា ធ្លាប់បានទៅផ្សារព្រែកព្នៅម្ដងមុនបុណ្យចូលឆ្នាំ ដើម្បីទិញផ្លែឈើពីម៉ូយជាប់ថ្នល់ជាតិលេខ ៥ យកមកសែនទទួលទេវតា។ នាងអះអាងថា ថែមទាំងបានចេញលុយថ្លៃផ្លែឈើជំនួសបុរសម្នាក់ទៀតផង ខណៈគាត់ចង់ទិញផ្លែឈើផ្ញើម្ដាយ តែមានលុយមិនគ្រប់ ព្រោះរត់ម៉ូតូឌុបមិនបាន។
អ្នកនាង ខ្ញុង បញ្ជាក់ថា៖ "អ្នកប្រាប់ថា ហ៊ឺ! បងអើយគាត់អរងាប់ហើយ។ ខ្ញុំនិយាយប៉ុណ្ណឹងគត់ ក៏ឡើងឡានមកវិញ នេះជាលើកទី១ខ្ញុំទៅផ្សារព្រែកព្នៅ"។
តារារូបនេះឱ្យដឹងទៀតថា នៅតែមានមន្ទិលសង្ស័យក្នុងចិត្ត ព្រោះមិនដឹងថា ប្រភពព័ត៌មានចេញពីខាងណា ឬអាចជាការបំប៉ោងព័ត៌មានក៏ថាបាន។ ប្រភពដដែលបញ្ជាក់ថា នាងហ៊ានចេញមុខតទល់ ប្រសិនបើមានភាគីណាចេញមុខមកអះអាងថា ពិតជាបានឃើញហេតុការណ៍ប្រាកដមែន ព្រោះនាងជឿជាក់លើខ្លួនឯង ១០០% អាចឈានដល់ការស្បថស្បែក៏បានដែរ៕
អានអត្ថបទ៖ ដឹងថា នាយ គ្រឿន ១ រឿង ស៊ីថ្លៃប៉ុន្មានអត់?
អានអត្ថបទ៖ តារាខ្មែរទទួលបានពានម្នាក់ទៀតហើយ
អត្ថបទ៖ សំ ជំនាញ