​អត្ថន័យ​សុបិន​ទាំង​១៤ ដែល​​អ្នក​​តែង​យល់​ខុស

  • 2015-05-30 19:06:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ខ្លះ​អ្នក​ហាក់​ដូច​ជា​មិន​​ជឿ​ឬ​យល់​ខុស​​អំពី​សុបិន​ដែល​អ្នក​បាន​ឃើញ​កាល​​គេង​ពី​យប់ តែ​​​ធាតុ​ពិត​​អាច​ជាប់​ទាក់ទង​​​នឹង​ស្ថានការណ៍​ផ្លូវ​ចិត្ត​របស់​អ្នក ​បើ​និយាយ​អំពី​ចិត្ត​សាស្ត្រ។ ឧទាហរណ៍​ នៅ​ពេល​ថ្ងៃ​អ្នក​មាន​អារម្មណ៍​ភ័យ​ខ្លាច​នឹង​អ្វី​មួយ នោះ​នៅ​ពេល​គេង​យប់ អ្នក​អាច​នឹង​ស្រមើស្រមៃ (សុបិន) ឃើញ​អ្វី​មិន​ល្អ ដែល​ធ្វើ​ឱ្យ​អ្នក​ភ័យ​ខ្លាច​ក្នុង​យល់សប្ដិ​នោះ​​មិន​ខាន​។ ការ​បក​ស្រាយ​បែប​ចិត្តសាស្រ្ត​​ខាង​ក្រោម​នឹង​ប្រាប់​ប្រិយមិត្ត​​អំពី​​អត្ថន័យ​នៃ​សុបិន​ដែល​អ្នក​បាន​ឃើញ៖

 

 

១.ទារក៖ បង្ហាញ​អំពី​បំណង​ប្រាថ្នា​របស់​អ្នក​ក្នុង​ការ​បង្កើត​ពូជពង្ស​វង់​ត្រកូល​ដើម្បី​បន្ត​វេន ឬ​ក៏​អារម្មណ៍​ត្រូវ​ការ​ការ​ស្រឡាញ់។ ២. ត្រូវ​គេ​ដេញ​ចាប់៖ នៅ​ពេល​អ្នក​យល់​សប្តិ​ថា​មាន​នរណា​ដេញ​តាម​ចាប់​ ហើយ​អ្នក​រត់​ទាំង​ភិតភ័យ​វា​បង្ហាញ​ពី​អារម្មណ៍​ដែល​អ្នក​កំពុង​ភ័យ​​ខ្លាច​នឹង​បញ្ហា​អ្វី​មួយ​ជា​ចម្បង​មិន​ខាន។

 

៣. សំលៀកបំពាក់៖ ការ​យល់​សប្តិ​ឃើញ​សំលៀកបំពាក់​បែប​នេះ បង្ហាញ​ពី​អារម្មណ៍​ដែល​អ្នក​ចង់​ឱ្យ​មនុស្ស​នៅ​ជុំវិញ​ទទួល​យក​ការ​ស្លៀក​ពាក់​របស់​អ្នក។ ប៉ុន្តែ​ប្រសិន​បើ​យល់​សប្តិ​ឃើញ​ថា អ្នក​កំពុង​ស្លៀក​ពាក់​រយីករយាក​ នោះ​បង្ហាញ​ថា ​អ្នក​កំពុង​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​កំពុង​ស្លៀក​សំលៀកបំពាក់​មិន​សូវ​​ទាក់ទាញ​ឬ​មិន​ចុះ​ចំណោម​គេ។

 

៤. ការ​ប្រឡង៖ បង្ហាញ​ពី​ការ​​វាយ​តម្លៃ​ខ្លួន​ឯង ទៅ​លើ​មុខវិជ្ជា​ណាមួយ​ដែល​អ្នក​អាច​មិន​សូវ​ចេះ ហើយ​ភ័យ​ខ្លាច​ចំពោះ​ការ​ប្រឡង​មុខវិជ្ជា​មួយ​នោះ។

 

៥. យល់​សប្តិ​ឃើញ​មាន​អ្នក​ស្លាប់៖ បង្ហាញ​ពី​អារម្មណ៍​នៃ​​ការ​ខ្វះ​ទស្សនវិស័យ​ល្អ​​​ៗទៅ​លើ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ហើយ​ជួន​កាល​វា​ក៏​បង្ហាញ​ថា​អ្នក​ត្រូវ​មាន​ការ​ផ្លាស់​ប្តូរ​អ្វី​មួយ ដោយ​ឈប់​ពឹង​ពាក់​លើ​អ្នក​ទាំង​នោះ​ទៀត​ហើយ។ បើ​អ្នក​សុបិន​ឃើញ​ខ្លួន​ឯង​ស្លាប់​ឬ​ទារក​ស្លាប់ បាន​ន័យ​ថា​អ្នក​កំពុង​តែ​មាន​ការ​ផ្លាស់​ប្តូរ​​​ទៅ​រក​ចំណុច​ចាប់​ផ្តើម​ថ្មី​មួយ​ ជា​លក្ខណៈ​មនុស្ស​មាន​ការ​យល់​ដឹង​ មិន​មែន​ដូច​កូន​ក្មេង​ទៀត​នោះ​ទេ។

 

៦. ធ្លាក់​ពី​លើ​អ្វី​មួយ៖ បង្ហាញ​ពី​សញ្ញា​ដែល​ទាក់ទង​នឹង​ការ​ព្រួយ​បារម្ភ​អំពី​រឿង​ណា​មួយ ការ​បាត់​បង់​ការ​គ្រប់​គ្រង​លើ​​ខ្លួន​ឯង​ឬ​អ្វី​មួយ ក៏​ដូចជា​ភាព​បរាជ័យ​ដែរ​។ ៧. ខ្មោច​ព្រាយ​បិសាច៖ បង្ហាញ​ពី​អារម្មណ៍​សម្ងាត់​ ដែល​អ្នក​ចង់​ផ្លាស់​ប្ដូរ​អាកប្បកិរិយា​ខ្លួន​ឯង​ឱ្យ​កាន់​តែ​ប្រសើរ​ជាង​មុន។

 

៨. សក់៖ បើ​តាម​អ្នក​ជំនាញ​ផ្នែក​ចិត្ត​សាស្ត្រ​លោក Sigmund Freud បាន​បញ្ជាក់​ថា​ ការ​យល់​សប្តិ​ឃើញ​សក់​គឺ​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្លូវ​ភេទ។ ការ​យល់​សប្តិ​ឃើញ​មាន​សក់​ច្រើន បង្ហាញ​ពី​សមត្ថភាព​បង្កើត​កូន ហើយ​ការ​កាត់​សក់​បង្ហាញ​ពី​អារម្មណ៍​បាត់​បង់​ចំណង់​ផ្លូវ​ភេទ រី​ឯ​ការ​ជ្រុះ​សក់​បង្ហាញ​ពី​ភាព​ភ័យ​ខ្លាច​ការ​ខ្លាច​មាន​ក្បាល​ទំពែក។

 

៩. ដៃ៖ បើ​អ្នក​យល់​សប្តិ​ឃើញ​ថា​ដៃ​អ្នក​ចង នោះ​បង្ហាញ​ពី​អារម្មណ៍​ អំពី​ការ​ធ្វើ​រឿង​មិន​បាន​ការ។ យល់​សប្តិ​ឃើញ​លាង​ដៃ បង្ហាញ​ថា​អ្នក​បាន​ធ្វើ​កំហុស​អ្វី​មួយ។ ១០. ការ​រៀប​ការ៖ បង្ហាញ​ពី​បំណង​ប្រាថ្នា​ក្នុង​ការ​​រៀបការ ឬ​ត្រូវ​ការ​​នរណា​ម្នាក់​មក​រួម​រស់​ជាមួយ​អ្នក។

 

១១. លុយ៖ វា​ទាក់​ទង​នឹង​ផ្នែក​ធនធាន​របស់​អ្នក។ ពេល​ខ្លះ​ការ​យល់​សប្តិ​ឃើញ​លុយ អាច​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​អ្វី​មួយ​ជាប់​ពាក់​ព័ន្ធ​នឹង​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ជីវិត​របស់​អ្នក។

 

១២. អាក្រាត​ខ្លួន​៖ វា​បង្ហាញ​ពី​ការ​លាតត្រដាង​អាថ៌កំបាំង​ឬ​ធាតុ​ពិត​នៃ​ខ្លួន​អ្នក​ដែល​អ្នក​ព្យាយាម​លាក់​បាំង​ ទៅ​កាន់​អ្នក​ដទៃ។ ១៣. ធ្មេញ៖ បើ​អ្នក​យល់​សប្តិ​ឃើញ​បាត់បង់​ឬ​បាក់​ធ្មេញ វា​បង្ហាញ​ពី​​អារម្មណ៍​ភ័យ​ខ្លាច​ភាព​ចាស់​ជរា ឬ​ភាព​មិន​សូវ​ទាក់ទាញ​ចំពោះ​អ្នក​អ្នក​ដទៃ។ ១៤. ជាប់​អន្ទាក់៖ ជា​សុបិន​អាក្រក់​ដែល​បង្ហាញ​ពី​ភាព​អសមត្ថភាព​ក្នុង​ការ​រត់​គេេច​ឬ​​រក​ដំណោះ​ស្រាយ​ដ៏​ត្រឹម​ត្រូវ​​ណា​មួយ៕ ​​​​​​​

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ worldofluciddreaming

អត្ថបទថ្មី