Amir Khan ​ផ្ញើ​ពាក្យ​​១​ឃ្លា​​​ទៅ​ឱ្យ Floyd ​បន្ទាប់​ពី​ឈ្នះ Algieri ​ដោយ​ពិន្ទុ

  • 2015-05-30 22:20:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​អ្នក​ប្រដាល់​អង់គ្លេស Amir Khan ​បាន​យក​ឈ្នះ​លើ​អ្នក​ប្រដាល់​អាមេរិក Chris Algieri ​ដោយ​ពិន្ទុ ១១៧-១១១ , ១១៧-១១១ ​និង​១១៥-១១៣។ បន្ទាប់​ពី​ជ័យជម្នះ​នេះ​ដែរ Khan ​បាន​ផ្ដាំ​ផ្ញើ​ពាក្យ​១​ឃ្លា​​​ទៅ​ឱ្យ​ Floyd ​ផង​ដែរ​ថា "​ប្រកួត​បន្ទាប់​ខ្ញុំ​ចង់​ប្រកួត​ជាមួយ​អ្នក (I Want U Next)"។

 

 

ក្រោយ​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​អស់​រយៈ​ពេល​១២​ទឹក ចៅ​ក្រុម​ទាំង​៣​បាន​កាត់​សេចក្ដី​ថា Khan ​ជា​អ្នក​ឈ្នះ​ក្នុង​ប្រកួត​នេះ​ដោយ​ពិន្ទុ។ ហើយ​បន្ទាប់​ពី​ជ័យជម្នះ​នេះ អ្នក​ប្រដាល់​កាន់​សាសនា​ឥស្លាម​រូប​នេះ​បាន​និយាយ​ថា៖ "អ្នក​គ្រប់​គ្នា​បាន​ដឹង​ហើយ ខ្ញុំ​ត្រូវ​ការ Floyd ​ជា​មនុស្ស​បន្ទាប់​ដែល​ឡើង​សង្វៀន​ជាមួយ​ខ្ញុំ។ ខ្ញុំ​មិន​ចង់​វាយ​ជាមួយ Algieri ប៉ុន្មាន​នោះ​ទេ តែ​ដើម្បី​ឆ្ពោះ​ទៅ​រក Floyd ​ខ្ញុំ​ត្រូវ​តែ​យក​ឈ្នះ​គាត់​ឱ្យ​បាន​។ គោល​ដៅ​សំខាន់​សម្រាប់​ខ្ញុំ​ទៅ​ថ្ងៃ​មុខ គឺ​បាន​ប្រកួត​ជាមួយ Floyd ​ក្នុង​ប្រកួត​ចុង​ក្រោយ​របស់​គេ”។

 

 

 

Floyd Mayweather ​ជា​កីឡាករ​ប្រកួត​មិន​ដែល​ចាញ់​របស់​អាមេរិក ហើយ​កាល​ពី​ដើម​ខែ​នេះ​រូប​គេ​ក៏​បាន​យក​ឈ្នះ​លើ​អ្នក​ខ្លាំង​នៅ​អាស៊ី Pacman ​ដោយ​ពិន្ទុ​ផង​ដែរ។ ក្រោយ​ពី​ប្រកួត​នោះ​ចប់ កីឡាករ​ដែល​មាន​រហស្ស​នាម​ថា Money ​រូប​នេះ​បាន​ប្រកាស​ជា​សាធារណៈ​ថា​រូប​គេ​នឹង​ឡើង​ប្រកួត​មួយ​ប្រកួត​ទៀត​នៅ​ខែ​កញ្ញា​ខាង​មុខ ហើយ​បន្ទាប់​ពី​ប្រកួត​នោះ​រូប​គេ​នឹង​ចូល​និវត្តន៍​តែ​ម្ដង៕

 

ចុចអាន៖Khan ​លក់​ខោ​ខ្លី យក​លុយ​​​ជិត​៥​ម៉ឺន​ដុល្លារ​ជួយ​ក្មេង​នៅ​ប៉ាគីស្ថាន

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ mirror