ក្រុមហ៊ុន Attwood ក្លាយជាអ្នកចែកចាយផ្ដាច់មុខ នៃស្រាបៀរទឹកពណ៌មាស Corona នៅកម្ពុជា
- 2015-05-31 22:25:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន Attwood ក្លាយជាអ្នកចែកចាយផ្ដាច់មុខ នៃស្រាបៀរទឹកពណ៌មាស Corona នៅកម្ពុជា
ចន្លោះមិនឃើញ
ចាប់ពីថ្ងៃទី ០១ ខែ មិថុនា តទៅ ក្រុមហ៊ុន Attwood Import Export Co.,Ltd (AIE) នឹងក្លាយជាអ្នកចែកចាយជាផ្លូវការ និង ផ្ដាច់មុខសម្រាប់ស្រាបៀរទឹកពណ៌មាស Corona Extra Premium នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
"យើងខ្ញុំសប្បាយរីករាយសូមនាំមកនូវស្រាបៀរ ដែលត្រូវបានចែកចាយយ៉ាងទូលំទូលាយបំផុតនៅក្នុងពិភពលោក មកកាន់ប្រទេសកម្ពុជា។ នេះជាប្រសាសន៍របស់ លោក ជំទាវ លឹម ឈីវហូ ជាស្ថាបនិក និង ប្រធាន AIE បន្ទាប់ពីចុះហត្ថលេខាផ្លូវការ ដែលធ្វើឡើងនៅសណ្ឋាគារ Intercontinental កាលពីយប់ថ្ងៃទី ២៩ ខែ ឧសភា កន្លងទៅនេះ។
AIE ជាដៃគូមានបទពិសោធន៍ និង គួរឲ្យទុកចិត្ត
ក្រុមហ៊ុន Attwood Import Export Co.Ltd ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៤ គឺជា អ្នកចែកចាយភេសជ្ជៈមានជាតិអាល់កុលគុណភាពខ្ពស់ធំជាងគេបំផុតនៅប្រទេសកម្ពុជាដែលគ្របដណ្ដប់លើ ២៤ ខេត្ត ដោយមានទីស្នាក់ការលក់ ១២ កន្លែង។
ក្រុមហ៊ុន Attwood មានម៉ាកភេសជ្ជៈមានជាតិអាល់កុល ស្រាសំាប៉ាញ និង ស្រាដែលឈានមុខគេជាសកលមួយចំនួន ក្នុងចំណោមក្រុមផលិតផលដែលកំពុងរគចម្រើនជាបន្ដរបស់ខ្លួន។ AIE គឺជា អ្នកនាំចូលផ្ដាច់មុខនៃស្រា Johnnie Walker, Hennessy, Kickapoo Joy Juice ព្រមទំាងជាអ្នកផលិតទឹកពិសា NAVY ផងដែរ។
Jelfrey Lee, បានមានប្រសាសន៍ថា អស់រយៈពេលជាង ២០ ឆ្នាំ អ្នកឈានមុខគេលើទីផ្សារទាំងនេះទុកចិត្តមកលើបទពិសោធន៍ បណ្ដាញ និង ភាពអាចទុកចិត្តបានរបស់យើង នៅក្នុងការនាំយកផលិតផលរបស់ខ្លួនមកកាន់ទីផ្សារអ្នកប្រើប្រាស់ ដែលរីកចម្រើនលឿន និង យល់ពីម៉ាក កាន់តែខ្លាំងឡើង។ យើងខ្ញុំរីករាយសូមស្វាគមន៍ស្រាបៀរទឹកពណ៌មាស Corona Extra Premium ចូលក្នុងក្រុមផលិតផលម៉ាកឈានមុខជាសកលរបស់យើងខ្ញុំ។
Corona ស្រាបៀរម៉ិកស៊ិកូដាច់លេខ ១ នៅក្នុងពិភពលោក
Corona ត្រូវបានផលិតជាលើកដំបូងនៅឆ្នាំ ១៩២៥ នៅ "ConrveceríaModelo" ក្នុងក្រុងម៉ិកស៊ិកកូ។ ដប់ឆ្នាំក្រោយពេលវាបានប្រកាសលក់ Corona បានក្លាយជាស្រាបៀរលក់ដាច់បំផុតនៅប្រទេសម៉ិកស៊ិកកូ។ បច្ចុប្បន្ននេះ Corona ដែលជាស្រាបៀរទឹកពណ៌មាសគុណភាពខ្ពស់ ដែលផលិតតែនៅប្រទេសម៉ិកស៊ិកកូនោះ គឹជា ម៉ាកនាំចូលគុណភាពកំពូលឈានមុខគេ ជាម៉ាកមានតម្លៃបំផុតទី ៤ នៅក្នុងពិភពលោក និង ជាស្រាបៀរម៉ិកស៊ិកកូ លក់ដាច់លំដាប់ថ្នាក់ទី ១ ក្នុងពិភពលោក។
Corona ពិតជាម៉ាកដ៏អស្ចារ្យ ដែលលើសពីស្រាបៀរធម្មតា។ Corona តំណាងឲ្យទស្សនៈអំពីការរស់នៅសម្រាប់ពេលនេះ ដែលត្រូវបានប្រកាន់យកជុំវិញពិភពលោក។ យើងខ្ញុំពិតជារំភើបរីករាយក្នុងការសហការជាមួយក្រុមហ៊ុន Attwood Import Export Co.,Ltd ដើម្បីធ្វើឲ្យ Corona ក្លាយជាស្រាបៀរគុណភាពខ្ពស់អន្ដរជាតិឈានមុខគេនៅប្រទេសកម្ពុជា"។ នេះជាប្រសាសន៍របស់ Ricardo Vasques អគ្គនាយកនៃ AB InBev៕
អត្ថបទ៖ ពាណិជ្ជកម្ម