Rich Kids Media ក្រុង​ពាលី​រឿង​បែប​ស្នេហា​ប្លែកៗ

  • 2015-06-02 17:11:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម Rich Kids Media បាន​ធ្វើ​ពិធី​ក្រុង​ពាលី​រឿង​ថ្មី​មាន​ចំណង​ជើង​ថា "ក្រមុំ​៣១​កំលោះ​៥២" កាល​ពី​ម្សិលមិញ​នេះ ដោយ​មាន​ការ​ចូលរួម​ពី​តួ​សម្ដែង​នានា។

 

 

អ្នក​ដឹក​នាំ​រឿង​វ័យ​ក្មេង រ៉ូណាន ចាន់ណា បាន​និយាយ​ថា ស្នាដៃ​ថ្មី​នេះ​ ​ផ្ដោត​សំខាន់​លើ​កំប្លែង និង​ សកម្មភាព​របស់​តួ​សម្ដែង​បែប​កំប្លែង។ នេះ​ជា​ស្នាដៃ​ទី ​២ ​បន្ទាប់​ពី​រឿង "៧​ថ្ងៃ" ដែល​ធ្លាប់​បាន​ទទួល​ជោគជ័យ​នា​ពេល​កន្លង​មក ខណៈ​ទស្សនិកជន​ភាគ​ច្រើន​បាន​ពោល​សរសើរ បន្ទាប់​ពី​បាន​ទស្សនា។ អ្នក​ដឹក​នាំ​រឿង​រូប​នេះ​បន្ត​ថា ការ​សម្រេច​ចិត្ត​ផលិត​រឿង​ថ្មី គឺ​តប​តាម​ការ​សំណូម​ពរ​របស់​ទស្សនិកជន ចង់​ឱ្យ​ចៀសចេញ​ពី​រឿង​ខ្មោច។

 

លោក​បន្ដ​ថា៖ "ពូក​គាត់​បាន​ទស្សនា​រឿង​ខ្មោច​រួច​ហើយ​ ក៏​មាន​ការ​ពោល​សរសើរ និង ​ទន្ទឹង​រង់​ចាំ​ស្នាដៃ​ថ្មី​បែប​កំប្លែង​របស់​យើង​វិញ​ម្ដង"។ រ៉ូណាន បញ្ជាក់​ថា តួ​សម្ដែង​សំខាន់ៗ​ក្នុង​ភាពយន្ត​ស្នេហា​កំប្លែង​ខាង​លើ​រួម​មាន​ លោក ទេព រិនដារ៉ូ, សាវិន ហ្វីលីប, នាង ខ្ញុង, ប៊ែននី យ៉ាំង និង​​ តារា​ជា​ច្រើន​ទៀត ដែល​លោក​ជឿជាក់​ថា ពួក​គេ​អាច​ធ្វើ​ឱ្យ​ទស្សនិកជន​សើច​ពី​ដើម​រហូត​ដល់​ចប់។  

អ្នក​ដឹក​នាំ​រឿង​អះអាង​ថា "ក្រមុំ​៣១​កំលោះ​៥២" គ្រោង​ចំណាយ​ពេល​ថត ​៣ ​ខែ ចាក់​បញ្ចាំង​នៅ​ចុង​ឆ្នាំ​នេះ ខណៈ​ខ្ទង់​ចំណាយ​អ្នក​ដឹក​នាំ​រឿង​រូប​នេះ​ មិន​បាន​ទម្លាយ​ឱ្យ​ដឹង​នោះ​ទេ ដោយ​រង់​ចាំ​ថត​រួចរាល់។ ប៉ុន្តែ​គ្រោង​ចំណាយ​ច្រើន​ជាង​ស្នាដៃ​ទី ១ ព្រោះ​មាន​សកម្មភាព​ច្រើន។ យ៉ាង​ណា​អ្នក​ដឹក​នាំ​រឿង​បាន​ដាក់​ក្ដី​សង្ឃឹម​ខ្ពស់ ព្រោះ​ជា​រឿង​បែប​កំប្លែង កំពុង​ពេញ​និយម​ក្នុង​ស្រទាប់​មហាជន​ទូទៅ៕

 

អាន​អត្ថបទ៖ លេច​ មុខ ទេព រិនដារ៉ូ ផ្អើល​អ្នក​ឃុំ​រកាកោង ២​ ម្សិលមិញ

អាន​អត្ថបទ៖ ប្រិយមិត្ត​ចាំ​ទេ បទ​ល្បីៗ​របស់ ខាន់ ជេមស៍ កាលនៅ​ផលិត​កម្ម Rock មាន​បទ​អ្វី​ខ្លះ?

 

 
 

 

អត្ថបទ៖ សំ ជំនាញ

រូបថត៖ ផ្ដល់​ឱ្យ

អត្ថបទពេញនិយម
អត្ថបទថ្មី