សែល​កាត​គាំទ្រ​​គំនិត​របស់​ Google​ សម្រាប់​សហគ្រិន​តាម​រយៈ​ចុះ​ហត្ថលេខា​ទទួល​ឧបត្ថម្ភ​ផ្ដាច់​មុខ​សម្រាប់​កម្មវិធី ​​ Startup Weekend 2015

  • 2015-05-29 17:21:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ Startup​ Weekend​ ជា​ព្រឹត្តិការណ៍​រយៈ​ពេល​៥៤​ម៉ោង​ដែល​នាំ​មក​ជា​មួយ​នូវ​អ្នក​រចនា​អ្នក​អភិវឌ្ឍ​កម្មវិធី​សហគ្រិន​និង​អ្នក​ជំនាញ​ផ្សេងៗ​មក​ពី​គ្រប់​វិស័យ​ដើម្បី​សហការ​បើក​ដំណើរ​ការ​អាជីវកម្ម​ផ្សេងៗ​ចូល​ទៅ​ក្នុង​គោល​ដៅ​ទីផ្សារ។ ​  ដោយ​កាល​ពី​ឆ្នាំ​កន្លង​ទៅ​កម្មវិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ​ឆ្នាំ​នេះ​អ្នក​រៀប​ចំ​កម្មវិធី​ក្រោម​ការ​ឧបត្ថម្ភ​ពី​សែល​កាត​បាន​នាំ​មក​នូវ​ព្រឹត្តិការណ៍​សហគ្រិន​ភាព​នេះ​ទៅ​កាន់​តំបន់​ទី​រួមខេត្ត​ក្រុង​ផ្សេងៗ​ទៀត​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ដោយ​ចាប់​ផ្ដើម​ក្នុង​ខេត្ត​សៀម​រាប​ដែល​ប្រព្រឹត្តទៅ​ក្នុង​សប្ដាហ៍​នេះ​ពី​ថ្ងៃ​ទី 29-31 ​ខែ​ឧសភា។

 

តាម​រយៈ​ការ​លើក​ឡើង​របស់​លោក​​សុខ​ លាភ​ ​សហ​ចាត់​តាំង​កម្មវិធី​ Startup Weekend Cambodia បាន​គូស​បញ្ជាក់​ថា “យើង​គិត​ថា​មាន​ឱកាស​ច្រើន​ណាស់​នៅ​ក្រៅ​ពី​រាជ​ធានី​ភ្នំពេញ​សម្រាប់​កម្មវិធី​ Startup Weekend។យុវជន​វ័យ​ក្មេង​ជា​ច្រើន​ដែល​មាន​គំនិត​យោបល់​គួរចាប់អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​ពួក​គេម្នាក់ៗ​សម្រាប់​អាជីវកម្ម​ប៉ុន្តែ​បើ​គ្មាន​ការណែនាំ​តម្រង់​ទិស​ការ​គាំទ្រ​និង​បណ្ដាញ​ជា​ទុន​មូលដ្ឋាន​ទេ​នោះ​វា​ក៏​ជា​ឧបសគ្គ​សម្រាប់​ពួក​គេ​ការ​យល់​ដឹង​ពី​គំនិត​យោបល់​ទាំង​នោះ​ផង​ដែរ។នេះ​គឺ​ជា​អ្វី​ដែល​កម្មវិធី​ Startup Weekend ​រៀប​ចំ​ឡើង។យើង​ប្រមូល​ផ្ដុំ​បុគ្គល​ដែល​មាន​គំនិត​ដូច​គ្នា​ដើម្បី​រួម​កិច្ច​សហប្រតិបត្តិការ​កែ​សម្រួល​ផែន​ការ​និង​ចាប់​ផ្ដើម​កម្មវិធី ​Start Up ​ផ្សេងៗ។”

  ការ​​ឧបត្ថម្ភ​របស់​សែល​កាត​ពង្រីក​ការ​ផ្ដល់​ជូន​ការ​តម្រង់​ទិស​ដល់​អ្នក​ឈ្នះក្នុង​វគ្គសិក្ខាសាលា​ដែល​រៀប​ចំ​ឡើង​ដោយ​កម្មវិធី​ Startup Weekend ឆ្នាំ2015។​ គំនិត​ផ្ដួច​ផ្ដើម​ទទួល​បាន​ពីការ​ចូល​រួម​ក៏​ត្រូវ​បាន​លើក​យក​មក​ពិចារណា​សម្រាប់​កម្មវិធី​ Start Up បង្កើត​ថ្មីៗ​ដែល​រួម​ដោះ​ស្រាយ​រាល់​តម្រូវ​ការ​របស់​យុវជន​កម្ពុជា​និង​ ឬ​ វិស័យ​បច្ចេកវិទ្យា​ច្នៃ​ប្រឌិត​ថ្មីៗ​ដែល​មិន​ទាន់​បាន​បំពេញ។​

 

យោង​តាម​ប្រសាសន៍​លោក​ នីក​ វ៉ានវីន​នាយក​ផ្នែក​ទី​ផ្សារ​ក្រុមហ៊ុន​សែល​កាត​បាន​ឲ្យ​ដឹង​ថា​ “មាន​ឱកាស​ច្រើន​ណាស់​សម្រាប់​គំនិត​អាជីវកម្ម​ច្នៃ​ប្រឌិត​ថ្មីៗ​នៅ​កម្ពុជា​ហើយ​យើង​រីករាយ​ឧបត្ថម្ភគាំទ្រ​អ្នក​មាន​ទេពកោសល្យ​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍន៍​គំនិត​ដ៏​អស្ចារ្យ​បង្កើត​គោល​បំណង​ផ្ទាល់​និង​លើក​ទឹក​ចិត្ត​សម្រាប់​ទីផ្សារ​អ្នក​ប្រើប្រាស់​ដោយ​ផ្គត់ផ្គង់​នូវ​ផលិតផល​និង​សេវាកម្ម​ទាំង​ឡាយ​ដែល​អាច​ដោះ​ស្រាយ​រាល់​តម្រូវ​ការ​មិន​ទាន់​បាន​បំពេញ​ជា​ពិសេស​ក្នុង​វិស័យ​បច្ចេកវិទ្យា​និង​ការ​បង្កើត​ថ្មី។យើង​រង់ចាំ​មើល​ថា​នឹង​មាន​កម្មវិធី ​Start Up​ អ្វី​ខ្លះ​ដែល​នឹង​ត្រូវ​បង្កើត​ឡើង​ក្នុង​ចុង​សប្តាហ៏​នេះ​ហើយ​ថា​យើង​អាច​នឹង​ចូល​រួម​អ្វី​ខ្លះ​ដើម្បី​ជួយ​អភិវឌ្ឍ​អាជីវ​កម្ម​ទាំង​នោះ។”

  កម្មវិធី​ Startup ​Weekend ខេត្ត​សៀម​រាប​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​ ​២៩​-​៣១ ឧសភា។ព្រឹត្តិការណ៍​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​ 6:30ល្ងាច​តទៅ​នៅ ​The Coworking and Art Space ទី​តាំង​ស្ថិត​នៅ​ផ្ទះ​លេខ​ 211 ផ្លូវ​ឧសភា​ (ផ្លូវមាត់ស្ទឹង) ​ភូមិទ្រាំង​សង្កាត់​ស្លក្រាម​ខេត្តសៀមរាប។លោក​OkoDavaasurenនាយក​ប្រចាំ​តំ​បន់ក្រុម​ហ៊ុន​ Up Global មក​ពី​ប្រទេស​ម៉ាឡេស៊ី​នឹង​រៀប​ចំសិក្ខាសាលា​ស្ដីពីឧបករណ៍​ក្នុង​ការ​បង្កើត​អាជីវកម្ម​ដោយ​គំនិត​ច្នៃ​ប្រឌិត​និង​យុទ្ធ​សាស្ត្រ​ជោគជ័យ​ហើយ​សិក្ខាសាលា​នេះ​នឹង​ផ្ដោត​លើ​ការ​ប្រើ​ប្រាស់​ផ្ទាំង​គំរូ​អាជីវកម្ម។វាគ្មិន​ដទៃ​ទៀត​រួម​មាន​លោក​ជេប​ពី​ម៉ារីអេហ្គឺ​លេម​ស្ថាប​និក ​JeppeMariager-Lam Sofware Solutions លោក​សុខ សុភមង្គល​ សហស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៅ​ Codingateនិង​ លោក​អាគីរ៉ាម៉ូរីតា​ ទីប្រឹក្សា​ផ្នែក​ការ​រចនា​ច្នៃប្រឌិត​ប្រចាំ  Development Innovations ដែល​ជា​គំនិត​ផ្ដួច​ផ្ដើមកម្មវិធីជំនួយ USAID ក្នុង​ផ្នែក​ការ​ផ្លាស់​ប្ដូរ​សង្គម​នៅ​កម្ពុជា។  

​សំបុត្រ​ចូល​រួម​មាន​លក់​ក្នុង​តម្លៃ ​30ដុល្លារ/ម្នាក់។យ៉ាង​ណា​ប្រសិន​បើ​អ្នក​កក់​មុន​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​សល់​ត្រឹម​តែ​ 22​ ដុល្លារ/ម្នាក់។​ សំបុត្រ​ចូល​រួម​អាច​ជាវ​បាន​តាម​អ៊ីន​ធើណិត​លើ​គេហទំព័រ​ http://www.eventbrite.com/e/startup-weekend-siem-reap-tickets-16441952322?aff=UP+Community+Sites

  សម្រាប់​ព័ត៌​មាន​បន្ថែម​អំពី​កម្មវិធី​ Startup Weekend សូម​ចូល​ទៅ​កាន់​គេ​ហទំព័រ​ http://www.up.co/communities/cambodia/siem-reap-cambodia/startup-weekend/6269  

កម្មវិធី​ ​Startup Weekend ខេត្តសៀម​រាប​កម្ពុជា​ប្រព្រឹត្ត​ទៅ​ព្រម​គ្នា​ជា​មួយ​ព្រឹតិ្តការណ៍​កម្មវិធី​ ​Startup Weekend លើក​ទី31 នៅ​តាម​បណ្ដា​ប្រទេស​នានា​ដូច​ជា​បារាំង​អ៊ីតាលី​ សហរដ្ឋអាមេរិក​កាណាដា អូស្ត្រាលី ម៉ារ៉ុក​ ប្រេស៊ីល ជប៉ុន​ឥណ្ឌា អាល្លឺម៉ង់ ចិន​ ក្រិក និង អេស្ប៉ាញ។ សម្រាប់​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិការណ៍​ទាំង​នេះ​សូម​ចូល​ទៅ​កាន់​គេហទំព័រ http://startupweekend.org/events/។

  អត្ថបទ៖ ដៃ​គូ​សហការ

អត្ថបទថ្មី