ចិន​ប្រើ​​​សុទ្ធ​តែ​កូន​យន្តហោះ Drone ចាប់​អ្នក​លួច​ចម្លង​ក្នុង​ការ​ប្រឡង​ធំ

  • 2015-06-05 13:19:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចិន​ប្រើ​កូន​យន្តហោះ Drone សម្រាប់​ឃ្លាំ​មើល​ការ​លួច​ចម្លង​ក្នុង​ការ​ប្រឡង​ធំ​និង​លំបាក​ជាង​គេ​បំផុត​ក្នុង​ប្រទេស​កុម្មុយនិស្ត​នៅ​អាស៊ី​មួួយ​នេះ។

 

 

Drone សម្រាប់​ឈ្លប​យក​ការណ៍​នោះ​ត្រូវ​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​ការ​ប្រឡង​​ចូល​ថ្នាក់​មហាវិទ្យាល័យ​ជាតិ​ក្នុង​ខេត្ត Luoyang ដែល​ហៅ​កាត់​ថា NCEE ឬ Gaokao។ NCEE ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ការ​ប្រឡង​មហាសែន​លំបាក​បំផុត​សម្រាប់​សិស្ស​ចិន ដោយ​វា​ទាមទារ​ឱ្យ​បេក្ខជន​ប្រឡង​ទាំង​អស់​ប្រើ​ការ​ចង​ចាំ។

 

នៅ​ពេល Drone ​ដាក់​ឱ្យ​ឃ្លាំ​មើល​ការ​ប្រឡង វា​ត្រូវ​បាន​បំពាក់​បច្ចេកវិទ្យា​មួយ​ ដែល​អាច​ស្វែង​រក ​និង​បញ្ជាក់​ពី​​រលក​សញ្ញា​នៃ​ទីកន្លែង​ ដែល​​មាន​ការ​លួច​ចម្លង​នោះ​ទៅ​កាន់ Tablet របស់​អ្នក​ជំនាញ ដើម្បី​ដឹង​ពី​ទីតាំង​ប្រភព​រលក​សញ្ញា ហើយ​អាច​កាត់​ផ្ដាច់​រលក​សញ្ញា​នោះ​បាន​ភ្លាម​ៗ។ Drone នេះ​មាន​សមត្ថភាព​ហោះ​បាន​ចម្ងាយ ១គ.ម ហើយ​​ត្រូវ​បញ្ជា​ឱ្យ​ហោះ​ចម្ងាយ ៥០០ម៉ែត្រ​ជុំវិញ​បរិវេណ​មណ្ឌល​ប្រឡង។

 

 

 

មូល​ហេតុ​នៃ​ការ​ប្រើ​ប្រាស់ Drone សម្រាប់​ឃ្លាំ​មើល​ការ​ប្រឡង​​ NCEE នេះ​គឺ​ដោយ​សារ​កាល​ពី​ពេល​​កន្លង​ទៅ​មាន​​​សិស្ស​​ជា​ច្រើន​បាន​ប្រើ​តិចនិក​វៃ​ឆ្លាត​ដើម្បី​​លួច​ចម្លង។ ជាក់ស្ដែង វិធី​មួយ​ដែល​អនុរក្ស​ចាប់​បាន​កាល​ពី​ឆ្នាំ ២០១៤នោះ គឺ​សិស្ស​ម្នាក់​បាន​ប្រើ​ប៊ិច​អេឡិចត្រូនិក​មាន​កាមេរ៉ា សម្រាប់​ថត​សំនួរ​ប្រឡង ហើយ​បញ្ជូន​វា​ទៅ​កាន់​អ្នក​បោះ​ប្រ៊ុយយ៉ុង​នៅ​តំបន់​ដាច់​ឆ្ងាយ​បន្តិច​ពី​មណ្ឌល​ប្រឡង​ បន្ទាប់​មក​ក៏​បញ្ជូន​ចម្លើយ​ត្រឡប់​មក​វិញ​​តាម​រយៈ​ឧបករណ៍​ទទួល​សំឡេង​តូច​មួយ​ស៊ក​ជា​សម្ងាត់​នៅ​​នឹក​ត្រចៀក៕

 

អាន៖ ឧបករណ៍​បច្ចេកវិទ្យា​ថ្មី​៤​ អាច​​សម្លាប់​ជីវិត​​មនុស្ស​​​​​​​​​យ៉ាង​​សាហាវ​​

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ wired​​​