ឈ្នះ​រង្វាន់​ដ៏​សន្ធឹក​រួម​ទាំង​ម៉ូតូ RKS 150 ការ​ប្រកួត​ថត​រូប Benelli Keeway Photo Contest

  • 2015-06-10 22:19:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រង្វាន់​ជា​ច្រើន ជាពិសេស​រង្វាន់​​ធំ​ម៉ូតូ RKS 150 មួយ​គ្រឿង​អាច​ជា​របស់​ប្រិយមិត្ត ដែល​ចូលរួម​កម្មវិធី​ប្រកួត​ថត​រូប Benelli Keeway Photo Contest ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន Benelli-Keeway Cambodia។

 

 

លោក ចេក សម្បត្តិ​ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Benelli-Keeway Cambodia បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​នេះ​មិន​មាន​អី​ពិបាក​នោះ​ទេ ប្រិយមិត្ត​ទាំង​អស់​គ្រាន់តែ​ថត​រូប​ឲ្យ​បាន​ស្រស់​ស្អាត​ជាមួយ​នឹង​ម៉ូតូ​ម៉ូឌែល​ណាមួយ​របស់ Benelli-Keeway រួច​បញ្ជូន​រូបថត​នោះ​មក​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​ដែល​រង្វាន់​ធំ​គឺ​ម៉ូតូ RKS 150 មួយ​គ្រឿង។

 

លោក​ថា ដើម្បី​មាន​ឱកាស​ឈ្នះ​ក្នុង​កម្មវិធី​នេះ អ្នក​ចូលរួម​ត្រូវ​ព្យាយាម​ស្វែង​រក​ចំនួន Vote និង Share ឲ្យ​បាន​ច្រើន​បំផុត​ពី​ប្រិយមិត្ត​នៅ​លើ​បណ្តាញ​សង្គម Facebook។

 

ការ​ប្រកួតប្រជែង​ថត​រូប Benelli-Keeway មាន​ការ​បែងចែក​ជា​ច្រើន​ជុំ។ ​ជុំ​ដំបូង​ចាប់​ពី​ថ្ងៃ ២៥ ឧសភា ដល់ ២៥ កក្កដា ជា​រយៈ​ពេល​ដែល​អ្នក​ចូលរួម​ត្រូវ​បញ្ជូន​រូបថត​ប្រកួត​ប្រជែង​គ្នា​ ដើម្បី​ចម្រាញ់​រក​​រូបថត​ស្រស់​ស្អាត​​ជាង​គេ និង​​ទទួល​ការ Vote ច្រើន​ជាង​គេ​ចំនួន ៥០ នាក់ ដើម្បី​មាន​ឱកាស​​ទៅ​ប្រកួត​​នៅ​ជុំ​​​ទី​ពីរ​។

 

​នៅ​ជុំ​ទី​ពីរ​ ការ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ២០១៥ ដល់ ថ្ងៃទី១០ ខែ​សីហា ឆ្នាំ២០១៥ ​​​ដែល​នឹង​​ត្រូវ​បន្ត​ជម្រុះ​ស្វែង​រក​រូបថត​ដែល​ទទួល​បាន Vote ច្រើន​ជាង​គេ​ចំនួន ២០ នាក់​ដើម្បី​ឡើង​ទៅ​ជុំ​ទី​បី​។ នៅ​​ជុំ​ទី​បី​ចាប់​ពី​ថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ២០១៥ ដល់ ថ្ងៃទី២៨ ខែ​សីហា ឆ្នាំ២០១៥ នឹង​ជម្រុះ​យក​រូបថត​ដែល​ទទួល​បាន​ការ Vote ច្រើន​ជាង​គេ​ចំនួន ១៣ នាក់​ ដើម្បី​ឡើង​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ។

 

បន្ទាប់​មក​​នៅ​ជុំ​ចុងក្រោយ​ជា​ជុំ​ផ្ដាច់ព្រ័ត្រ នឹង​ជ្រើសរើស​ស្វែង​រក​ជយលាភី​សម្រាប់​រង្វាន់​ទី១ ទី២ ទី​៣ និងរង្វាន់​លើកទឹកចិត្ត។ ​រង្វាន់​ជយលាភី​ទី​មួយ​ទទួល​បាន​ម៉ូតូ RKS 150 មួយ​រង្វាន់, រង្វាន់​លេខ​ពីរ ទូរសព្ទ iPhone 6 មួយ​រង្វាន់, រង្វាន់​លេខ​បី iPad Mini មួយ​រង្វាន់ រួម​ទាំង​រង្វាន់​លើក​ទឹកចិត្ត​រួម​មាន​អាវ​ក្រៅ ម៉ួក​សុវត្ថិភាព​ចំនួន ១០ រង្វាន់។

 

លោក ចេក សម្បត្តិ​បាន​បញ្ជាក់​ថា សម្រាប់​អ្នក​ដែល​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ ចាំបាច់​ត្រូវ​ទទួល​បាន​ការ Vote លើ​រូបថត​របស់​ខ្លួន​យ៉ាង​តិច​បំផុត ២០០០ សំឡេង​ឡើង​ទៅ ទើប​មាន​ឱកាស​បាន​ឈ្នះ​រង្វាន់​មាន​ម៉ូតូ ទូរសព្ទ និង iPad Mini ក្នុង​ករណី​ទទួល​សំឡេង​ការVote មិន​គ្រប់​ចំនួន នឹង​ទទួល​បាន​រង្វាន់​លើក​ទឹកចិត្ត។

 

លោក​ថា ការ​រៀបចំ​កម្មវិធី​នេះ​គឺ​ដើម្បី​លើក​ទឹកចិត្ត​ដល់​អតិថិជន​ដែល​គាំទ្រ​ផលិតផល​ម៉ូតូ Keeway ក៏​ដូចជា​ចង់​ឲ្យ​អតិថិជន​ដទៃ​ទៀត អាច​ស្វែង​យល់​ពី​ម៉ូតូ Keeway តាម​រយៈ​ការ​ចូលរួម​ការ​ប្រកួត​ថត​រូប​នេះ។

 

សម្រាប់​ព័ត៌មាន​បន្ថែម​ការ​ចូលរួម​កម្មវិធី​នេះ ប្រិយមិត្ត​អាច​ទាក់ទង​តាម​ទូរសព្ទ ០២៣ ៧២៧ ៣៧៣ ឬ​ចូល​ទំព័រ Benelli Keeway Cambodia តាម​តំណ​ភ្ជាប់​នេះ

 

អត្ថបទ៖ ប៊ុណ្ណារ៉ា