Meizu Mx4 ​គូ​ប្រជែង​​iPhone 6 នឹង​ឈាន​ជើង​ចូល​ទឹក​ដី​ម៉ាឡេស៊ី​ចុង​ខែ​នេះ

  • 2014-10-11 19:01:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Meizu MX4ដែល​ជា​ផលិត​ផល​របស់​ក្រុមហ៊ុន​ចិន ​និង​មាន​រាង​ស្រដៀង​iPhone 6កំពុង​តែ​​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​ជា​ពិសេស​នៅ​ចិន​ និង​ឥណ្ឌា​ ហើយ​ថ្មី​នេះ​ឮ​ថា​Meizu MX4 ​គ្រោង​នឹង​​ឈាន​ជើង​ចូល​ទឹក​ដី​ប្រទេស​ម៉ាឡេស៊ី​​នៅ​ចុង​ខែ​នេះ​ទៀត​។

 

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Meizu លោក Bai Yongxian បាន​ឲ្យ​ដឹង​ថា​មក​ទល់​ពេល​នេះ​Meizu MX4 ទទួល​បាន​ការ​កុម្ម៉ង់​​រហូត​ដល់​ទៅ ៧,៧ លាន​គ្រឿង​ឯណោះ​។

 

 

Meizu MX4 ជា​Smartphone ដំបូង​គេ​ដែល​​បំពាក់​ដោយ​ Chip ប្រភេទ​ OctaCore Mediatek MT6595 របស់​ក្រុមហ៊ុន​Mediatek។ វា​​មាន​អេក្រង់​​ទំហំ ៥,៣៦​អ៊ីញ​ (Resolution 1152 x 1920 pixels ), ​​កាមេរ៉ា​ក្រោយ​ទំហំ​20.7 MP ដែល​ប្រើ​បច្ចេកវិទ្យា​របស់​ក្រុម ​Sony និង​កាមេរ៉ា​មុខ2MP។ ចំណែក​ឯ​Memory ម៉ាស៊ីន​របស់ MX4 ទំហំ​ 16/32/64 GB និង​មានRAM ទំហំ​ 2 GB, ប្រព័ន្ធ​ប្រតិបត្តិការ​Android v4.4.4 (KitKat) និង​មាន​ថាមពល​ថ្ម​3100 mAh(មីលីអំពែ​ម៉ោង)។

 

ចំពោះ ​Meizu MX4 (​Memory ទំហំ 16GB)​​ លក់​ក្នុង​តម្លៃ ៤៥០ដុល្លារ និង​ម៉ូដែល MX4 មាន​Memory ទំហំ 32GB លក់​ក្នុង​តម្លៃ ៤៩០ដុល្លារ៕

 

ចុច​អាន៖ Meizu MX 4 រាង​មិន​ចាញ់​​​iPhone 6 ទទួល​ការ​កុម្ម៉ង់​ទិញ​រហូត​ដល់​ទៅ ៧,៧លាន​គ្រឿង​

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ gsmarena