ឡេន៥ប្រភេទធ្វើឲ្យ iPhone អ្នកថតរូបបានកាន់តែឡូយ
- 2015-06-16 13:12:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡេន៥ប្រភេទធ្វើឲ្យ iPhone អ្នកថតរូបបានកាន់តែឡូយ
ចន្លោះមិនឃើញ
កាមេរ៉ារបស់ iPhoneត្រូវបានអ្នកប្រើប្រាស់សរសើរថា ថតរូបបានច្បាស់ល្អ មិនចាញ់កាមេរ៉ាអាជីពនោះទេ គ្រាន់តែវាមិនមានមុខងារគ្រប់គ្រាន់ដូចជាកាមេរ៉ាអាជីព។ ហេតុដូចនេះទើបគេបង្កើតឡេន (Lens) ជាច្រើនប្រភេទសម្រាប់ផ្ដល់ជាមុខងារពិសេសៗមន្ថែមដល់ iPhone។
ខាងក្រោមនេះជាឡេន៥ប្រភេទ ដែលធ្វើឲ្យកាមេរ៉ា iPhone របស់អ្នកកាន់តែថតរូបបានស្អាត៖
១. ឡេន VicTsing Detachable Red Fisheyes
ឡេននេះអាចផ្ដិតយករូបភាពដែលមានសភាពដូចជាភ្នែកត្រីបាន១៨០ដឺក្រេ ហើយវាមានតម្លៃត្រឹមតែ ៨,៨៩ ដុល្លារ (តម្លៃនៅបរទេស) ប៉ុណ្ណោះ។
២. ឡេនកែវយឹត Neewer ឡេនកែវយឹតនេះអាចធ្វើការពង្រីកបានដល់ទៅ ១២,៥ដង ដែលមានតម្លៃប្រមាណ ២៤,៤៥ដុល្លារ (តម្លៃនៅបរទេស)។
៣. ឡេន Dot ឡេនប្រភេទនេះសម្រាប់ធ្វើការថតរូបភាពដែលមានលក្ខណៈ៣៦០ដឺក្រេ (Panorama) ប៉ុន្តែរូបភាពដែលផ្ដិតបានមិនសូវច្បាស់ដូចឡេនដទៃនោះទេ ចំពោះតម្លៃគឺ ចន្លោះពី ៣៩ដុល្លារ ទៅ ៤៩ដុល្លារ (តម្លៃនៅបរទេស)។
៤. ឡេន Photojojo នេះគឺជាឈុតឡេនដែលមានឡេន៥ប្រភេទខុសគ្នា អាចប្រែទូរសព្ទអ្នកទៅជាកាមេរ៉ាអាជីពបាន ចំពោះតម្លៃគឺចាប់ពី ២០ដុល្លារ ទៅ ៩៩ដុល្លារ (តម្លៃនៅបរទេស)។
៥. ឡេន Olloclip ឡេននេះងាយស្រួលយកតាមខ្លួនដោយគ្រាន់តែដាក់ចូលហោប៉ៅខោ ចំណែកតម្លៃវិញគឺប្រមាណ ៦៩ដុល្លារ (តម្លៃនៅបរទេស)។