៤យ៉ាងប្រុសៗស្រុកយើងគួរប្រយ័ត្ន ពេលចូលកោសជប់
- 2015-06-18 15:00:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤យ៉ាងប្រុសៗស្រុកយើងគួរប្រយ័ត្ន ពេលចូលកោសជប់
ចន្លោះមិនឃើញ
ចាប់ពីម៉ោង៧យប់ឡើង ពន្លឺភ្លើងនៃបដា «កោសជប់ ម៉ាស្សា តម្លៃ១០ ០០០៛» ចាប់ផ្ដើមភ្លឺឡើងព្រោងព្រាត ហើយយប់យន់បន្តិច អ្នកស្វែងរកសេវាកោសខ្យល់ កោសជប់ និងម៉ាស្សា ក៏មានជាហូរហែនៅតាមហាងនានា ក្នុងរាជធានីភ្នំពេញ។យ៉ាងណាបើចូលកន្លែងទាំងនេះ ប្រុសៗគួរតែប្រុងប្រយ័ត្នចំពោះរឿង៤យ៉ាង ដែលអ្វីទាំងនេះជាលើកឡើង របស់ក្រុមយុវវ័យខាងក្រោម៖
លោក សុផារី បុគ្គលិកទស្សនាវដ្ដីមួយក្នុងទីក្រុងភ្នំពេញ "ម៉ូតូ! ខ្ញុំយល់ថាបើចូលកន្លែងចឹងៗ គួរគិតពីម៉ូតូ ព្រោះគ្មានសន្តិសុខយាមទេ។ កុំពឹងក្រុមនារីកោសជប់ ស្រួលមិនស្រួលអាចស៊ីដាច់ម៉ូតូឯងបាត់ ក៏មិនដឹងធ្វើអីគេដែរ។ តែបើចង់ទៅគួរមានគ្នាពីរ ឬបីនាក់"។
លោក វណ្ណៈ អតីតនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រ "កាបូបលុយឬគ្រឿងអលង្ការផ្សេងៗ។ ចុះកាសែតតាញយហ្នឹង អារឿងយកលុយភ្ញៀវ តែគ្មានបានអីមកវិញទេ ខូចតែឈ្មោះខ្មាសគេប៉ុណ្ណឹង ដូច្នេះកុំប្រហែសឱ្យសោះ!”។
លោក សួង រិទ្ធី មេការសំណងនៅផ្ដុំផ្សារព្រែកទា "ខ្ញុំព្រួយបារម្ភជាងគេ...គឺខ្លាចប៉ូលិសចាប់! ធ្លាប់ឃើញហើយតាមទូរទស្សន៍ អ្នកដែលយកកន្លែងកោសជប់បាំងមុខ ការពិតរកស៊ីផ្លូវភេទសោះ។ ទោះយើងមិនរកសេវាហ្នឹង តែមានអ្នកផ្សេងគេប្រព្រឹត្ត យើងមិនទៅតាមគេដែរ! អឺ...ខ្ញុំនិយាយចឹងគ្មានន័យថា គេធ្វើចឹងទេតែចេះតែខ្លាច"។
លោក ប៊ុត ភក្តី ជាងមាសនៅម្ដុំផ្សារអូឡាំពិក "ខ្ញុំខ្លាចពួកកាងស្រីវ៉ៃ (សើច)។ យើងគួរប្រយ័ត្នដែរ ហេងស៊យធ្វើស៊ីឯងលេង។ មិនមែនកន្លែងទាំងអស់ សុទ្ធតែមានទេបង...ខ្ញុំចង់ថាកន្លែងខ្លះ"៕
ទោះបីជាយ៉ាងណា នេះគ្រាន់តែជាការយល់ឃើញរបស់យុវវ័យប៉ុណ្ណោះ! ចុះអ្នកវិញ យល់ឃើញយ៉ាងណាដែរ?
សូមអាន៖ ពីរយ៉ាងដែលអ្នកចង់ដឹងរឿងគេនិយមធ្វើលើទូរសព្ទនិងហ្វេសប៊ុកអ្នកដទៃ
អត្ថបទ៖ អ៊ុំ សុភក្តិ