ក្រុម NU'EST សង្ហា​ៗ ក្នុង​​បទ​ចម្រៀង​​ជា​ភាសា​ជប៉ុន​​​​ដំបូង

  • 2014-10-12 22:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​បុរស​កូរ៉េ​ខាង​ត្បូង NU'EST បាន​ចេញ​វីដេអូ​សម្រាប់​បទ​ចម្រៀង​​​ភាសា​ជប៉ុន​ដំបូង​របស់​ខ្លួន កាល​ពី​ម្សិលមិញ​នេះ ដែល​មាន​ចំណង​ជើង​ថា "Shalala Ring”។

 

ក្នុង​បទ​នេះ​សមាជិក​ទាំង ៥​របស់ NU'EST បាន​​តុប​តែង​ខ្លួន​យ៉ាង​សង្ហា​ក្នុង​សំលៀកបំពាក់​​ឈុត​ពណ៌ស រួម​ជាមួយ​កាយវិការ និង​ក្បាច់​រាំ​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ក្នុង​បទ​ចម្រៀង​ទាំង​មូល សមាជិក​ម្នាក់​ៗ​បាន​បាន​បញ្ចេញ​សកម្មភាព​​ផ្សេង​ៗ​ដែល​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​ពួក​គេ​ចំពោះ​ចិញ្ចៀន។

 

អាល់ប៊ុម "Shalala Ring” នឹង​ចេញ​លក់​នៅ​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ជា​៣​ប្រភេទ​ខុស​ៗ​គ្នា​រួម​មាន Limited Edition A (CD+DVD), Limited Edition B (CD+DVD), និង Regular edition (CD only)។

 

ក្រុម​ចម្រៀង NU'EST ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១២ ដោយ​ផលិតកម្ម Pledis Entertainment ដែល​បទ​ចម្រៀង​ដំបូង​របស់​ពួក​គេ​គឺ​បទ "Face”។ ថ្មី​ៗ​នេះ ពួក​គេ​ទើប​តែ​បញ្ចប់​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍ នៅ​ប្រទេស​ម៉ិកស៊ីកូ និង​នៅ​អាមេរិក​ខាង​ត្បូង ហើយ​នៅ​ខែ​វិច្ឆិកា ខាង​មុខ​នេះ​ ពួក​គេ​នឹង​បន្ត​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍ 'NU'EST Re:SPONSE EUROPE TOUR' ​នៅ​បណ្ដា​ប្រទេស​អឺរ៉ុប​វិញ​ម្ដង ៕

 

ទស្សនា​បទ​ចម្រៀង​​ភាសា​ជប៉ុន​ដំបូង​របស់​ពួក​គេ​ខាង​ក្រោម​នេះ៖​

http://youtu.be/xOrWuGXJxow

 អានអត្ថបទ៖ ទម្លាយ​មូលហេតុ​នាំ​ឲ្យ Luhan ឆ្អែត​ចិត្ត ​សុំ​ដើរ​ចេញ​ពី​ SM និង​ក្រុម EXO

ពេញ​ចិត្ត ឬ​មិន​ពេញ​ចិត្ត​សម្រាប់​ស្ទីល​ថ្មី​របស់ NU'EST ក្នុង​បទ​នេះ?

អានអត្ថបទ៖ តារា​ល្បី​ៗ​ច្រើន​ណាស់​ ចេញ​វីដេអូ​ចម្រៀង​ថ្មី សប្ដាហ៍​នេះ

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ koreaboo
អត្ថបទពេញនិយម
អត្ថបទថ្មី