Brand Fashion ​​ល្បី​​ចំនួន​ ​​៥ ​​ដែល​កំពុង​ពេញ​និយម​នៅ​កូរ៉េ​​

  • 2015-06-22 18:03:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្រប​ពេល​ដែល​វិស័យ​ Kpop ​កំពុង​ទទួល​ប្រជាប្រិយភាព​ច្រើន​ឡើង​ៗ​ពិសេស​ក្នុង​ចង្កោម​យុវវ័យ​ Fashion ​​របស់​តារា​ល្បី​ៗ​ជា​អ្វី​ដែល​ប្រិយមិត្ត​​ចង់​តាមដាន​ ​និង​ចង់​លេង​ខ្លួន​តាម។ ​​ ​ក្រៅ​ពី​ Brand ​ល្បីៗ​នៅ​អឺរ៉ុប​ ​កូរ៉េខាងត្បូង​ក៏​មាន​ឈ្មោះ​​ Brand ​ល្បីៗ​ផ្ទាល់​ខ្លួន​ដែរ ​ហើយ​ Brand ​ទាំង​នោះ​កំពុង​ពេញ​និយម​ក្នុង​ចំណោម​យុវជន​វ័យ​ក្មេង​កូរ៉េ។ ឥលូវ​យើង​មើល​ថា ​Brand ​ទាំង​នោះ​មាន​ឈ្មោះ​អ្វី​ខ្លះ?

 

១ ​​87MM (eighty-seven milli)

 

 

87 MM ​គឺ​ជា​ Brand ​ដែល​បង្កើត​ឡើង​ដោយ​បុរស​​​បី​នាក់​គឺ​ Wonjoong Kim, Chan Kim ​និង​ Jiwoon Park ​ដែល​ជា​មនុស្ស​ដែល​គេ​ចូលចិត្ត​ដេញ​តាម​ Fashion ​បំផុត​នៅ​កូរ៉េ។ ​​ដោយសារ​កំណើន​ការ​ទិញ​លក់​នៅ​លើ​អនឡាញ​​ខ្ពស់ ​ពួកគេ​ទាំង​បី​នាក់​បាន​បង្កើត​ហាង​លក់​នៅ​លើ​អ៊ីនធឺណិត​មួយ​ រហូត​ទទួល​​បាន​​ការ​គាំទ្រ​ខ្លាំង​ទើប​ពួកគេ​បើក​ហាង​​នៅ​ខាង​ក្រៅ​​បន្ថែម​ទៀត​នៅ​វិថី​ Rodeo ​សង្កាត់​ Gangnam។ ​​​​​​ម៉ូដ​របស់​ពួកគេ​​​ត្រូវ​បាន​​យក​ទៅ​បង្ហាញ​ក្នុង​កម្មវិធី​ Paris Fashion Week ​ឆ្នាំ ​២០១៤ ​ទៀត​ផង។

 

២ ​BLANKOF

 

 

ជា​ Brand​ ដ៏​ពេញ​និយម​សម្រាប់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ។ ​​​ក្រោម​គំនិត​ឌីហ្សាញ​​របស់​ Derghyun Won ​​ក្រុមហ៊ុន​នេះ​ផ្តោត​សំខាន់​ទៅ​លើ​កាបូប​ស្ពាយ​ក្រោយ​ខ្នង ​កាបូប​ស្ពាយ​ចំហៀង ​​​កាបូប​យួរ​ដៃ ​និង​មួក។

 

​៣ ​BLINDESS

 

 

BLINDESS ​ត្រូវ​បាន​បង្កើត​ដោយ​អ្នក​ឌីហ្សាញ​មក​ពី​ទីក្រុង​សេអ៊ូល​ដែល​មាន​ឈ្មោះ​រួម​ថា ​BLIND STUDIO។ ​​​​​បង្កើត​មិន​ដល់​មួយ​ឆ្នាំ​ផង​ ស្នាដៃ​ពួកគេ​ត្រូវ​បាន​ទស្សនាវដ្ដី ​VOGUE Korea, DAZED & CONFUSED ​និង​ Harper's BAZAAR ​យក​ទៅ​ចុះ​ផ្សាយ។ ​​​​​

 

៤​ ​Buried Alive

 

 

Buried Alive ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​២០០៩ ​តាម​រយៈ​ភាពយន្ត​រន្ធត់​មួយ​ដែល​មាន​ឈ្មោះ​ដូច​គ្នា​នេះ។ ​​​Brand ​មួយ​នេះ​ផ្ដោត​​ទៅ​លើ​វប្បធម៌​រស់នៅ​យុវវ័យ​ប្រចាំ​ថ្ងៃ​​​ជា​លក្ខណៈ​ Street Fashion ​​​​​ជាជាង​ Fashion ​បែប​ទំនើបៗ។

 

៥ ​COVERNAT

 

 

CONVERNAT ​ជា​​​ប្រភេទ​សំលៀកបំពាក់​​សាច់​ខូវប៊យ​ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​២០០៨។ ​​ម៉ូដ​នៃ​ Brand ​នេះ​គឺ​ជា​ការ​ច្របាច់​បញ្ចូល​រវាង​​ផ្នត់​គំនិត ​និង​ស្ទីល​​​​អាមេរិក​​រួម​នឹង​ជប៉ុន។ ​ហើយ​ភាព​ខុស​ប្លែក​ពី​ផលិតផល​អាមេរិក​មួយ​ចំណុច​ទៀត​ត្រង់​ថា ​វា​ត្រូវ​បាន​ផលិត​​ឡើង​​សំដៅ​ទីផ្សារ​អាស៊ី ​ពិសេស​​​​​មើល​ទៅ​លើ​​រូបរាង​ប្រជាជន​អាស៊ី​តែ​ម្ដង។

 

អាន៖ ​​ចង់​ដឹង​គេ​ថត​រឿង​ Jurassic World ដោយ​របៀប​ណា​អត់​?

 

​ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​​highsnobiety​​​​

អត្ថបទថ្មី