Sevilla ​ដាស់តឿន​ Liverpool បើ​ចង់​បាន Carlos Bacca ទាល់​តែ​ចាយ​​ធំ​តិច

  • 2015-06-22 18:05:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិប​ជើង​ឯក​ Europa League, Sevilla ​បាន​ដាស់តឿន​​ដល់​ក្លិប​​ Liverpool ​ថា ​​បើ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ Carlos Bacca ទាល់​តែ​ហង្ស​ក្រហម​ ហ៊ាន​ទិញ​ផ្ដាច់​កុងត្រា​តម្លៃ ២១,៥​លាន​ផោន (ជាង​៣៤​លាន​ដុល្លារ) ​ទើប​អាច​នាំ​យក​កីឡាករ​ជម្រើស​ជាតិ​កូឡុំប៊ី​រូប​នេះ​ ​ទៅ​កាន់​ទឹកដី Anfield ​បាន។

 

 

​Liverpool បាន​បំបែរ​ចំណាប់​អារម្មណ៍​ទៅ​កាន់​ ​ខ្សែ​ប្រយុទ្ធ​ Bacca របស់​ Sevilla ​ដែល​ស៊ុត​បាន​ ២៨​គ្រាប់ គ្រប់​ពាន​រង្វាន់​​កាល​ពី​រដូវ​កាល​មុន​វិញ បន្ទាប់​ពី​ Aston Villa ​បាន​កំណត់​តម្លៃ​ខ្លួន​ Christian Benteke ​​ដែល​ជា​គោល​ដៅ​ទី​១ ខ្ពស់​ជ្រុល​ពេក។

 

Tottenham ​និង​ក្លិប​អ៊ីតាលី Roma ​ក៏​ចាប់​អារម្មណ៍​ចង់​បាន​ Bacca ​ដែល​ស៊ុត​បញ្ចូល​ទី​២​គ្រាប់ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League កាល​ពី​ខែ​មុន​ដែរ ​ហើយ​កីឡាករ​រូប​នេះ ​មាន​តម្លៃ​ខ្លួន​ផ្ដាច់​កុងត្រា​ ប្រមាណ ២១,៥​លាន​ផោន។

 

លោក​ Monchi ​ដែល​ជា​នាយក​ផ្នែក​កីឡា​ក្លិប​ Sevilla បាន​លើក​ឡើង​ថា ក្លិប​​មិន​ចង់​លក់​ Bacca ចេញ​ទេ ប៉ុន្តែ​បើ​ក្លិប​ណា​ចង់​បាន លុះ​ត្រា​តែ​ហ៊ាន​ចំណាយ​លុយ​​ធំ​ទិញ​ផ្ដាច់​កុងត្រា។ លោក​បាន​និយាយ​ថា៖ "យើង​គ្មាន​បំណង​ចង់​លក់​គាត់​ទេ ប៉ុន្តែ​បើ​​មាន​​ក្លិប​ណា​ចង់​បាន​ Bacca  ពួកគេ​ត្រូវ​តែ​ទិញ​ផ្ដាច់​កុងត្រា"។

 

 

​Liverpool នឹង​មិន​អាច​ទិញ​ Benteke ​ទេ ព្រោះ​ Aston បាន​កំណត់​តម្លៃ​​ខ្សែ​ប្រយុទ្ធ​វ័យ​២៤​ឆ្នាំ ដល់​ទៅ​ ៣២,៥​លាន​ផោន ហើយ​ពួកគេ​បែរ​ទៅ​​ចាប់​អារម្មណ៍ Bacca ដែល​នឹង​ឈាន​ដល់​វ័យ​ ២៩​ឆ្នាំ នា​ខែ​កញ្ញា​ខាង​មុខ​​​វិញ ខណៈ​ដែល​​ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ​ Fernando Llorente របស់​ក្លិប​ Juventus ជា​គោល​ដៅ​បន្ទាប់​ទៀត៕

 

ចុះ​ប្រិយ​មិត្ត​យល់​ថា Bacca ​អាច​នឹង​ល្អ​ សម្រាប់​​ Liverpool ឬ​អត់?

 

-ចុចអាន៖ Carlos Bacca ៩ឆ្នាំ​មុន​ជា​ព្រូ​ឡាន បច្ចុប្បន្ន​ជា​កំពូល​ខ្សែ​ប្រយុទ្ធ​​ល្បី​ឈ្មោះ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ mirror

អត្ថបទពេញនិយម