ស៊ិន ច័ន្ទសាយ៉ា ទទួល​ស្គាល់​ថា ​កុន​ខ្មែរ​នៅ​មាន​កម្រិត​​មែន

  • 2015-06-24 15:48:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ស៊ិន ច័ន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង ​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​ វិចិត្រ​សិល្បៈ​បាន​ឆ្លើយតប​ចំពោះ​សំនួរ​អ្នក​សារព័ត៌មាន​ក្នុង​ឱកាស​សន្និសីទ​សារព័ត៌មាន​របស់​ផលិតកម្ម​មហាហង្ស​ថា "ភាពយន្ត​ខ្មែរ​នៅ​មាន​កម្រិត​នៅ​ឡើយ"។

 

 

“ជា​ការ​ពិត​ណាស់​ភាព​យន្ត​ខ្មែរត្បិត​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ជាង​បរទេស​មែន ព្រោះ​ថា​ ចាក់​បញ្ចាំង​នៅ​ក្នុង​ប្រទេស​ខ្លួន។ ​តែ​រឿង​ដែល​សរសេរ​ឡើង​ភាគច្រើនត្រូវ​ឲ្យ​វា​ពាក់ព័ន្ធ​ទៅ​នឹង​អ្នក​ដឹក​នាំ​រឿង​ដែរ តើ​ថា​ អាច​មាន​ភាព​ច្នៃ​ប្រឌិត​ឲ្យ​មាន​ភាព​រស់រវើក​ទាក់ទាញ​បាន​អត់? ចំណុច​នេះ​នៅ​មិន​ទាន់​បាន​ប្រសើរ​ទេ ហើយ​បញ្ហា​ដែល​យើង​តែង​ជួប​ប្រទះ​នោះ​គឺ​រូបរាង ការ​តុបតែង​ឆាក ទាំង​សូរសព្ទ​សំឡេង ចំណុច​ទាំងអស់​នេះ​យើង​នៅ​ខ្សោយ​នៅ​ឡើយ ព្រោះ​នៅ​មាន​កម្រិត។

 

ម៉្យាង​វិញ​ធនធាន​របស់​យើង​ទៀត​សោត​ក៏​មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​ដែរ ដូចនេះ​ត្រូវ​ទាមទារ​ឲ្យ​មាន​ការ​បណ្ដុះបណ្ដាល​បន្ថែម​ទៀត។ ហើយ​ត្រូវ​ទទួល​ស្គាល់​ថា​ទាល់​តែ​មាន​ការរៀនសូត្រ​ទើប​អាច​ការ​កសាង​ស្នាដៃ​នៅ​ពេល​ទៅ​មុខ​មាន​ភាព​ប្រសើរ​ឡើង​គ្រប់​ឈុត​ឆាក។

 

 

 

ចឹង​ហើយ​បាន​នៅ​ចំពោះ​មុខ​នេះ​ ក្រសួង​វប្បធម៌ និង ​វិចិត្រ​សិល្បៈ​ក៏​ដូចជា​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត​ផ្ដោត​សំខាន់​ទៅ​លើ​ការ​បណ្ដុះបណ្ដាល ហើយ​ដំបូង​បំផុត​ គឺ​បណ្ដុះបណ្ដាល​លើ​អ្នក​និពន្ធ។ ទី​ពីរ​ផ្ដោត​សំខាន់​បំផុត​ទៅ​លើ​អ្នក​ដឹកនាំ​រឿង ព្រោះ​ដើម្បី​ឲ្យ​ភាពយន្ត​ខ្មែរ​ អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ជិតខាង​បាន”។ ស៊ិន ច័ន្ទសាយ៉ា ថ្លែង​មក​កាន់​អ្នក​សារព័ត៌មាន។

 

ជា​ចុងក្រោយ​លោក​បាន​សំណូមពរ​ថា "សូម​ឲ្យ​បងប្អូន​ជន​រួម​ជាតិ​បន្ត​ការ​គាំទ្រ និង​ សូម​ឲ្យ​សិល្បករ​សិល្បៈ​ការិនី​ទាំងអស់​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ខ្សែ​ភាពយន្ត​របស់​យើង​បាន​រីកចម្រើន​ជឿនលឿន​ទៅ​មុខ​ទៀត"៕

 

 

អត្ថបទ៖ទ្រី រ៉ាវី

អត្ថបទពេញនិយម