អ្នក​ស្លាប់​ដោយ​ជំងឺ​ផ្លូវ​ដង្ហើម ​បន្ត​កើន​ឡើង​នៅ​កូរ៉េ​ខាងត្បូង

  • 2015-06-25 15:41:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សុខាភិបាល​របស់​ប្រទេស​កូរ៉េខាងត្បូង បាន​បញ្ចេញ​របាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិម​បូព៌ា បាន​បន្ត​កើន​ឡើង​ពីរ​នាក់​ទៀត ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ដោយសារ​ជំងឺ​មរណៈ​នេះ ហក់​ឡើង​​រហូត​ដល់ ២៩​នាក់។

 

 

ក្រៅ​ពី​ចំនួន​អ្នក​ស្លាប់ ក្រសូង​សុខាភិបាល​ក៏​បាន​បញ្ជាក់​ពី​ករណី​ឆ្លង​ថ្មី​មួយ​ទៀត ធ្វើ​ឲ្យ​អ្នក​មាន​ជំងឺ MERS នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង កើន​ឡើង​រហូត​ដល់ ១៨០​នាក់ ដែល​ជា​ការ​ផ្ទុះ​ឡើង​ខ្លាំង​បំផុត​ក្រៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

 

មនុស្ស ៧៧​នាក់ កំពុង​ស្ថិត​នៅ​ក្រោម​ការ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ដើម្បី​តាម​ដាន​សុខភាព​បន្ត នៅ​ទប់​ស្កាត់​ការ​រីក​រាលដាល។ អាជ្ញាធរ​កូរ៉េខាងត្បូង បាន​បញ្ជាក់​ថា អ្នក​ស្លាប់​ភាគ​ច្រើន​គឺ​ជា​មនុស្ស​វ័យ​ចំណាស់ និង​ធ្លាប់​មាន​ជំងឺ​បន្ទាប់​បន្សំ​ប្រចាំ​កាយ​​ពី​មុន​មក។

 

ចំណែក​នៅ​ក្នុង​ប្រទេស​ថៃ​វិញ មន្ត្រី​​ពាក់​ព័ន្ធ​បាន​ព្យាយាម​ទប់​ស្កាត់​ការ​រីក​រាលដាល​ជំងឺ​ផ្លូវ​ដង្ហើម​នេះ បន្ទាប់​ពី​រក​ឃើញ​ករណី​ឆ្លង​ដំបូង​បំផុត​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។ ស្ត្រី​ជន​ជាតិ​អង់គ្លេស​ម្នាក់ ដែល​អង្គុយ​ជាប់​ពី​ក្រោយ​អ្នក​ជំងឺ​លើ​យន្តហោះ ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​ដាច់​ពី​គេ​បណ្ដោះ​អាសន្ន។ ទោះ​យ៉ាង​ណា ប្រទេស​ថៃ​បាន​រាយការណ៍​ថា មនុស្ស​ទី​មួយ​ដែល​ឆ្លង​ជំងឺ MERS នោះ បាន​វិល​មក​រក​ភាព​ធូរស្រាល​បន្តិច​ហើយ៕

 

 

ស្រ្តី​ជនជាតិ​អង់គ្លេស ដែល​កំពុង​ដាក់​ឲ្យ​នៅ​ក្រោម​ការ​ឃ្លាំ​មើល​ក្នុង​ប្រទេស​ថៃ

 

ចុចអាន៖ ជំងឺ​ផ្លូវ​ដង្ហើម​គ្មាន​ថ្នាំ​ព្យាបាល MERS រីក​រាលដាល​ដល់​ថៃ​ហើយ

ចុចអាន៖ វិ​ធី​​ការ​ពារ​​ជំ​ងឺ​​កំ​ណាច​​ថ្មី​​នៅ​​កូ​រ៉េ MERS ដែល​​ល្បី​​មិន​​ទាន់​​មាន​​ថ្នាំ​​ព្យា​បាល

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ channelnewsasia​​​

អត្ថបទថ្មី